នាយករដ្ឋមន្រ្តីណែនាំឱ្យអាជ្ញាធ​រឱ្យបង្កើនការប្រុងប្រយ័ត្ន​ចំពោះការប្រើប្រាស់​ភ្លើងដើម្បីបង្ការគ្រោះ​អគ្គិភ័យ

សេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលនៃកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី នារសៀលថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤នេះសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាបានណែនាំឱ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ណែនាំបន្តដល់ប្រជាពលរដ្ឋឱ្យបង្កើនការប្រុងប្រយ័ត្នចំពោះការប្រើប្រាស់ភ្លើងដើម្បីបង្ការគ្រោះអគ្គិភ័យដែលអាចកើតមានជាយថាហេតុក្នុងរដូវប្រាំងនេះ។បើតាមសេចក្តីប្រកាសព័ត៌មានដដែលឲ្យដឹងថាពាក់ព័ន្ធនឹងការឡើងកម្ដៅ ដោយការប្រែប្រួលអាកាសធាតុសម្ដេចធិបតីក៏បានស្នើឱ្យក្រុមការងារចុះមូលដ្ឋានសហការជាមួយអាជ្ញាធរមូលដ្ឋានយកចិត្តទុកដាក់ចំពោះប្រភពទឹក ដើម្បីធានាឱ្យមានទឹកប្រើប្រាស់ប្រចាំថ្ងៃ ក៏ដូចជាទឹកសម្រាប់ស្រោចស្រព។

ជាមួយគ្នានោះ សម្ដេចធិបតី ក៏បានណែនាំដល់ក្រសួងរ៉ែ និងថាមពល ពិនិត្យមើលលទ្ធភាពផ្គត់ផ្គង់អគ្គិសនីនិងត្រៀមលក្ខណៈក្នុងករណីដែលមានបញ្ហាខ្វះទឹកសម្រាប់ផ្គត់ផ្គង់វារីអគ្គិសនី ខណៈដែលក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្របច្ចេកវិទ្យានិងនវានុវត្តន៍ត្រូវយកចិត្តទុកដាក់លើការផ្គត់ផ្គង់ទឹកស្អាតជូនប្រជាពលរដ្ឋ៕

Powered by Blogger.