ប្រមុ​ខ​បក្សកាន់​អំណាច​បើកផ្លូវឲ្យលោក​មុំ អា​ហ្សានី

 សម្តេចហ៊ុន សែនបាន​យល់​ព្រម​អនុគ្រោះ​ដល់​លោក​អ៊ឹម សុផលហៅមុំ អាហ្សានី។បន្ទាប់ពីលោកមុំអាហ្សានីបានចេញមុខសុំទោសសម្តេចហ៊ុនសែនប្រធានគណបក្សប្រជាជនកម្ពុជា​និង​បាន​ទម្លាក់​កំហុស​ដាក់​ក្រុមលោកសម រង្ស៊ីថាជា​អ្នក​រៀប​ចំ​ឆាក​ឲ្យ​វាយ​ប្រហារ​ត្រ​កូល​ហ៊ុននោះ​។តាម​រយៈ​សារ​នៅ​ក្នុង​តេឡេ​ក្រាម​ចេញ​ថ្ងៃ​ទី​១៧ខែ​មេសា​នេះ ​សម្តេចហ៊ុន សែនបាន​ថ្លែងថា​ សម្តេចយល់​ពីមូល​ហេតុ​ដែល​នៅ​ពី​ក្រោយ​ការ​វាយ​ប្រហារ​លើ​ក្រុម​គ្រួសារ​របស់​សម្តេច​ពី​សំណាក់​លោក​ មុំ អាហ្សានី​នាពេលកន្លង​មក​។​ប្រមុខបក្សកាន់អំណាច​រូប​នេះ​បាន​បញ្ជាក់​ថា​តាំង​ពី​ដើម​មក​លោក​ មុំ អាហ្សានី​ដែល​ជា​អតីតមន្ត្រី​យោធា​លំហ​សមុទ្រ​មិន​ដែល​មាន​ទំនាស់​អ្វី​ទាល់​តែ​សោះជា​មួយ​ក្រុម​គ្រួសារ​របស់សម្តេចនិង​ថា​ លោក​ មុំ អាហ្សានី​ក៏គ្មាន​សាល​ដីកា​ដែល​ត្រូវ​អនុវត្ត​ទោស​ដែរ​។

រូបភាពAFP
តែ​សម្តេចហ៊ុន សែន ​ចោទ​ថារាល់​ការវាយ​ប្រហារ​របស់​លោក មុំ ​អាហ្សានី​លើ​ត្រ​កូលហ៊ុន​ គឺ​ រៀ​បចំ​ដោយលោក សម រង្ស៊ី​ដែល​សម្តេច​ហ៊ុន សែន​ហៅជា​ជន​ក្បត់​ជាតិ៣​ជំនាន់​។​ចំណែក​នៅ​ក្នុង​សារ​សុំទោស​របស់លោក មុំ អាហ្សានី​ដែល​ថត​ចំនួន​២ឃ្លីប​ក៏​បានចោទ​លោក អេង ឆៃអ៊ាង និង​លោក​ឡុង រី​ដែល​ជា​មនុស្ស​ស្និទនឹង​លោកសម រង្ស៊ី​ថា​ជា​អ្នក​រៀប​ចំ​ឆាកឲ្យ​រូប​លោក​ធ្វើ​ជា​វាគ្មិន​ប្រចាំ​នៅឌឺ ខាមបូឌា ដេលី​ដើម្បី​វាយ​ប្រហារ​សម្តេច ហ៊ុន សែន។ទោះជាយ៉ាងណាគេនៅ​មិន​ទាន់​ឃើញមាន​ប្រតិកម្ម​ពី​លោក សម រង្ស៊ី និង​មន្ត្រី​ស្និទ​របស់​លោក​មួយ​ចំនួន​ដែល​ត្រូវ​បាន​លោក មុំ អាហ្សានី​ចោទ​ប្រកាន់​នៅ​ឡើយ​ទេ​។ ​សូមជម្រាបជូនថា លោក មុំ អាហ្សានី​បាន​ធ្វើ​ឲ្យ​គេ​ចាប់អារម្មណ៍​កាល​ពី​អំឡុង​ឆ្នាំ២០២៣ ​ខណៈ​លោក​តែង​តែ​ចូលរួម​ជា​វាគ្មិន​នៅ​ក្នុង​កម្មវិធី Idea Talk របស់​សារព័ត៌​មាន​ឌឺ ខាមបូឌា ដេលី​របស់​លោក តាំង សារដា ​ដែល​មានមូលដ្ឋាន​នៅ​សហរដ្ឋ​អាមេរិក​។នៅ​ពេល​ចូល​រួម​កម្មវិធី​ Idea Talk​ ដំបូងៗ ​អតីត​មន្ត្រី​យោធា​លំហសមុទ្រ​រូប​នេះ​បាន​អះអាង​ថា​លោក​ជា​ជនរង​គ្រោះម្នាក់​ដែល​បាន​គេច​ផុត​ពី​ប៉ុន​ប៉ង​សម្លាប់​បំបិទ​មាត់ពី​សំណាក់​អ្នក​មាន​អំណាច​នៅ​កម្ពុជា​។បន្ទាប់​មកលោក ​និង​ក្រុមគ្រួសារ​ទទួលបាន​សិទ្ធិ​ជ្រកកោន​នៅ​ប្រទេស​ញ៉ូវហ្សឺលែន​។​ក៏​ប៉ុន្តែ ​នៅពេល​ដែល​លោក​ មុំ អាហ្សានីបង្កើន​ការ​វាយ​ប្រហារ​មិន​សំចៃ​មាត់​ទៅ​លើក្រុម​គ្រួសារ​ត្រកូល​ហ៊ុន​ ស្រាប់​តែ​សារព័ត៌​មាន​ Fresh News បាន​ផ្សាយ​វីដេអូ​មួយ​ដែល​ថាមុំ អាហ្សានី គឺ​ជា​ជន​ឆបោក​ប្រាក់និង​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​កន្លង​មក។​ចំណែក​វីដេអូមួយ​ទៀត​របស់ ​Fresh News ផ្សាយ​នៅ​ថ្ងៃ​ទី​០៨​ ខែ​មិថុនា ឆ្នាំ​២០២៣​ បាន​បង្ហាញ​លោក មុំ អស្សនី​ដែល​បាន​និយាយ​សុំការ​លើក​លែង​ទោស​ពី​សម្តេចហ៊ុន ម៉ាណែត និងសម្តេច ហ៊ុន សែន ហើយ​ស្នើសុំ​ធ្វើ​ជា​បណ្តាញ​របស់​សម្តេចហ៊ុន ម៉ាណែត​ដើម្បី​បង្កប់​ខ្លួន​នៅ​ក្នុង​គណ​បក្ស​ប្រឆាំង​​៕RFI

Powered by Blogger.