សិង្ហបុរីផ្ញើសារលិខិតអបអរសាទរសម្តេចតេជោហ៊ុនសែនដែលត្រូវបានជ្រើសតាំងជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជាលោកLee Hsien Loongនាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសិង្ហបុរីបានសម្តែងនូវការអបអរសាទរចំពោះជ័យជម្នះរបស់គណបក្សប្រជាជនកម្ពុជាក្នុងការបោះឆ្នោតព្រឹទ្ធសភាឆ្នាំ២០២៤និងការជ្រើសតាំងសម្តេចតេជោហ៊ុន សែន ជា ប្រធានព្រឹទ្ធសភា។នេះបើយោងតាមសារលិខិតរបស់លោកនាយករដ្ឋមន្ត្រីសិង្ហបុរីដែលដែលបណ្តាញព័តមានក្នុងស្រុកបានចេញផ្សាយនៅថ្ងៃទី៥ ខែមេសាឆ្នាំ២០២៤។
|
|
នៅក្នុងសារលិខិតលោកនាយករដ្ឋមន្ត្រីសិង្ហបុរី បានបញ្ជាក់បន្ថែមថា“សិង្ហបុរីនិងកម្ពុជារីករាយនឹងទំនាក់ទំនងមិត្តភាពយូរអង្វែងរួមទាំងនៅក្នុងកម្រិតសភាផងដែរ។ខ្ញុំប្រាកដក្នុងចិត្តថាសម្តេចតេជោនឹងបន្តផ្តល់ការគាំទ្រយ៉ាងពេញលេញដល់ទំនាក់ទំនងរបស់យើង ហើយដំណើរទស្សនកិច្ចមកកាន់ប្រទេសសិង្ហបុរីនាពេលខាងមុខរបស់សម្តេចធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃកម្ពុជានឹងពង្រឹងចំណងទាក់ទងរវាងប្រទេសយើងឱ្យកាន់តែរឹងមាំបន្ថែមទៀតក្នុងពេលដែលយើងធ្វើការជាមួយគ្នាដើម្បីជំរុញប្រយោជន៍ប្រទេសទាំងពីរទៅវិញទៅមកនិងដើម្បីជាផលប្រយោជន៍ប្រជាជនប្រទេសយើងទាំងពីរនិងតំបន់។ចំណែកលោកSeah Kian Pengប្រធានរដ្ឋសភានៃសាធារណរដ្ឋសិង្ហបុរីក៏បានផ្ញើសារលិខិតអបអរសាទរជូនចំពោះ សម្តេចតេជោ ដែលត្រូវបានបោះឆ្នោតជ្រើសរើសជា ប្រធានព្រឹទ្ធសភានីតិកាលទី៥ ផងដែរ។លោកប្រធានរដ្ឋសភា បានបញ្ជាក់នៅក្នុងសារលិខិតថា“ប្រទេសសិង្ហបុរីនិងព្រះរាជាណាចក្រកម្ពុជា មានទំនាក់ទំនងល្អប្រសើរនិងយូរអង្វែងជាមួយគ្នា។ខ្ញុំទន្ទឹងរង់ចាំធ្វើការជាមួយ សម្តេចតេជោដើម្បីពង្រឹងទំនាក់ទំនងរវាងស្ថាប័ននីតិប្បញ្ញត្តិរបស់យើង ក៏ដូចជាក្នុងចំណោមសភាជាសមាជិកនៃអន្តរសភាអាស៊ាន (AIPA)។សូមជម្រាបជូនថាសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាត្រូងបានអង្គបោះឆ្នោតព្រឹទ្ធសភា បោះឆ្នោតជ្រើសតាំងជា ប្រធានព្រឹទ្ធសភា កាលពីថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៤ ដោយសម្លេង៦២លើ៦២។គួររម្លឹកឡើងវិញថា ការបោះឆ្នោតព្រឹទ្ធសភាកាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ ត្រូវបានចូលរួមដោយគណបក្សនយោបាយចំនួន៤គឺគណបក្សប្រជាជនកម្ពុជា គណបក្សឆន្ទៈខ្មែរគណបក្សកម្លាំងជាតិ និងគណបក្សហ៊្វុនស៊ិនប៉ិច។ លទ្ធផលបានបញ្ជាក់ថាគណបក្សប្រជាជនកម្ពុជាទទួលបាន៥៥អាសនៈ និងគណបក្សឆន្ទៈខ្មែរទទួលបាន៣អាសនៈក្នុងចំណោមអាសនៈទាំង៦២ ដែលនៅក្នុងព្រឹទ្ធសភា។ចំណែកសមាជិកព្រឹទ្ធសភាចំនួន៤រូបដែលនៅសេសសល់ពីការបោះឆ្នោតមាន២រូបជ្រើសតាំងដោយព្រះមហាក្សត្រគឺសម្តេចរាជបុត្រីព្រះអនុជ នរោត្តម អរុណរស្មី និងព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោហើយ២រូបទៀតត្រូវបានជ្រើសតាំងដោយរដ្ឋសភា គឺលោក សុខ ឥសាន និងលោក ហេង ហាលីម៕
Post a Comment