រដ្ឋមន្រ្តីការប​រ​​ទេ​សចិននឹង​បំ​ពេញ​​ទស្សនកិច្ច​​នៅ​ប្រទេស​ឥណ្ឌូ​នេ​ស៊ី​​កម្ពុ​ជា​និ​ង​​ប៉ា​ពួញូហ្គី​ណេ

 កាលពី​ថ្ងៃអង្គារ​ក្រសួងការបរទេស​ចិន​បាន​ប្រកាស​ថា​អ្នកការទូត​កំពូល​របស់​ចិន​លោកWan​g​ ​Y​i​នឹង​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​ឥណ្ឌូ​នេ​ស៊ី​ ​កម្ពុជា​និង​ប៉ា​ពួញូហ្គីណេចាប់ពី​ថ្ងៃ​ទី​១​៨​ ​ដល់​ថ្ងៃ​ទី​២​៣​ ​ខែ​មេសា​។​

​អ្នកការទូត​កំពូល​របស់​ចិន​លោកWan​g​ ​Y​i​។Reuters
លោក​L​in​ J​i​an​​អ្នកនាំពាក្យ​ក្រសួងការបរទេស​បាន​និយាយ​ថា​ ​ក្នុង​អំឡុង​ដំណើរ​ទស្សនកិច្ច​រយៈពេល​៦​ថ្ងៃ​ ​លោកWan​g​នឹង​ចូលរួម​កិច្ចប្រជុំ​យន្ត​ការកិច្ច​សហប្រតិបត្តិការ​ការសន្ទនា​ក​ម្រិ​ត​ខ្ពស់​ជាមួយ​ប្រទេស​ឥណ្ឌូ​នេ​ស៊ី​និង​ចូលរួម​កិច្ចប្រជុំ​នៃ​គណៈកម្មាធិការ​សម្របសម្រួល​អន្តររដ្ឋាភិបាល​ចិន​-​កម្ពុជា​។​​លោកL​in​ ​បាន​លើកឡើង​ថា​ប្រទេស​ទាំង​៣​ជា​ “​មិត្ត​ល្អ​និង​ដៃគូ​ល្អ​” ​ដោយ​ផ្អែកលើ​ការគោរព​គ្នា​ស្មើភាព​គ្នា​ ​ផ្តល់​ផលប្រយោជន៍​ទៅវិញទៅមក​ ​និង​ការ​អភិវឌ្ឍន៍​រួមគ្នា​។​ ​លោក​ក៏បាន​កោតសរសើរ​ចំពោះ​ “​សន្ទុះ​នៃ​ការ​អភិវឌ្ឍន៍​ដ៏​រឹង​មាំ​” ​នៃ​ទំនាក់ទំនង​រវាងប្រទេស​ចិន​និង​ប្រទេស​ទាំង​៣​។​លោក​ L​in​ បាន​និយាយ​ថា​ ​ប្រទេស​ចិន​សង្ឃឹម​ថា​ដំណើរ​ទស្សនកិច្ច​របស់​លោក​Wangនឹង​ជួយ​អនុវត្ត​កុង​សង់​ស៊ី​ស​ ​ដែល​លោក​ ​X​i​ J​in​p​in​g​ ​បាន​ឯកភាព​គ្នា​ជាមួយ​មេដឹកនាំ​នៃ​ប្រទេស​ទាំង​៣​ ​និង​អនុវត្ត​គម្រោង​គុណភាព​ខ្ពស់​ក្រោម​គំនិត​ផ្តួចផ្តើម​ខ្សែ​ក្រ​វ៉ាត់​និង​ផ្លូវ​។​ដំណើរ​ទស្សនកិច្ច​របស់​លោក​Wang ​បាន​ធ្វើឡើង​ខណៈ​ដែល​ប្រទេស​ចិន​បង្កើន​ការទូត​របស់​ខ្លួន​ជាមួយ​ប្រទេស​អាស៊ី​អាគ្នេយ៍​ចំ​ពេល​មាន​ការប្រកួតប្រជែង​ជា​យុទ្ធសាស្ត្រ​ដែល​មាន​ភាព​តានតឹង​ជាមួយសហរដ្ឋអាមេរិក​ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​។​លោក​​P​r​a​bow​o ​Sub​i​ant​oប្រធានាធិបតី​ដែល​ទើប​ជាប់ឆ្នោត​របស់​ប្រទេស​ឥណ្ឌូ​នេ​ស៊ី​ ​បាន​បំពេញ​ទស្សនកិច្ច​ទៅកាន់​ប្រទេស​ចិន​កាលពី​ចុងខែ​មីនា​។​ ​ប្រទេស​ចិន​គឺជា​ដៃគូ​ពាណិជ្ជកម្ម​ដ៏​ធំបំផុត​និង​ជា​វិនិ​យោគិន​បរទេស​ធំ​ទីពីរ​របស់​ប្រទេស​ឥណ្ឌូណេស៊ី​។​ ​ឥណ្ឌូណេស៊ី​ ​គឺ​ជាគោល​ដៅ​វិនិយោគ​ធំ​ទី២​របស់​ចិន​ ​បន្ទាប់ពី​សិង្ហបុរី​ ​និង​ក្នុងចំណោម​សមាជិក​នៃ​សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍​ (​អា​ស៊ាន​)​។​​ផ្លូវ​រថភ្លើង​ល្បឿន​លឿន​ ហ្សា​កា​តា​-​បាន់​ឌុ​ង​ ​ដែល​ជា​ខ្សែ​រថភ្លើង​ល្បឿន​លឿន​ដំបូង​គេ​នៅ​អាស៊ី​អាគ្នេយ៍​ ​ត្រូវ​បាន​សាងសង់​ឡើង​ដោយ​មូលនិធិ​របស់​ចិន​។​ ​ទីក្រុង​ប៉េកាំង​បាន​សាទរ​ដោយ​លើកឡើង​ថា​ ​វា​ជាឧទាហរណ៍​ដ៏​ជោគជ័យ​បំផុត​មួយ​នៃ​យុទ្ធសាស្ត្រ​ខ្សែ​ក្រ​វ៉ាត់​និង​ផ្លូវ​ ​ដែល​ជា​ផែនការ​របស់​ប្រទេស​ចិន​ក្នុង​ការ​កែ​លម្អ​ហេ​ដ្ឋា​រចនា​ស​ម្ព័ន្ធ ​និង​ការ​តភ្ជាប់​នៅ​ក្នុង​តំបន់​។​ប្រទេស​ចិន​ក៏​ជា​ដៃគូ​ពាណិជ្ជកម្ម​កំពូល​របស់​កម្ពុជា​ ​និង​ជា​ប្រភព​នៃ​ការនាំចូល​ ​ក៏ដូចជា​ប្រភព​វិនិយោគ​បរទេស​ ​និង​ជំនួយបរទេស​ដ៏​ធំបំផុត​របស់​ខ្លួន​។​កាលពីឆ្នាំមុន​ ​លោកXiនិង​អតីត​នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​កម្ពុជា​ ​សម្តេច​តេជោ ​ហ៊ុន​ ​សែន​ ​បាន​ប្រកាស​អំពី​កិច្ច​សហប្រតិបត្តិការ​ត្បូងពេជ្រ​ (​Diamond​ ​H​ex​ago​n) ​នៅ​ទីក្រុង​ប៉េកាំង​ ​ក្នុង​គោលបំណង​បង្កើន​ទំនាក់ទំនង​ទ្វេភាគី​ក្នុង​វិ​ស័យនយោបាយ​ ​ផលិតភាព​ ​កសិកម្ម​ ​ថាមពល​ ​សន្តិសុខ​ ​និង​ការផ្លាស់ប្តូរ​ប្រជាជន​។​ប្រទេស​ចិន​កំពុង​ព្យាយាម​មិន​ត្រឹមតែ​រក្សា​ឋានៈ​របស់​ខ្លួន​ជា​ដៃគូ​ពាណិជ្ជកម្ម​កំពូល​ជាមួយ​ប្រទេស​ប៉ា​ពួញូហ្គីណេ ​ដែល​ជា​ប្រទេស​ដែន​កោះ​ដ៏​ធំ​ជាងគេ​នៅ​ប៉ាស៊ីហ្វិក​ខាងត្បូង​ប៉ុណ្ណោះ​ទេ​។​ប៉ុន្តែ​ថែមទាំង​ពង្រីក​ទំនាក់ទំនង​របស់​ពួកគេ​ទៅកាន់​វិ​ស័​យ​ជាច្រើន​ទៀត​។​ ​គេ​បាន​រាយការណ៍​កាលពី​ខែ​មករា​ថា​ ​ទីក្រុង​ប៉េកាំង​ ​និង​ប៉ា​ពួញូហ្គីណេ​កំពុង​ចរចា​កិច្ចព្រមព្រៀង​ស្តីពី​កិច្ច​សហប្រតិបត្តិការ​សន្តិសុខ​និង​នគរបាល​។​យោង​តាម​លោក​L​in​ បាន​ឱ្យ​ដឹង​ថា​ ​ប្រទេស​ចិន​បាន​បង្កើន​ទំនាក់ទំនង​របស់​ខ្លួន​ជាមួយ​ឥណ្ឌូ​នេ​ស៊ី​ ​និង​កម្ពុជា​ដល់ក​ម្រិ​ត​នៃ​ការ​កសាង​ “​សហគមន៍​នៃ​ជោគវាសនា​រួម​”និង​ជំរុញ​ទំនាក់ទំនង​ជាមួយ​ប៉ា​ពួញូហ្គីណេ​ទៅជា​ “​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់ជ្រុងជ្រោយ​”​៕ប្រភព៖South​ ​China​ ​Morning​ ​Post​

Powered by Blogger.