សម្តេចតេជោហ៊ុន សែនប្រតិកម្មវត្តមានកងទ័ពចិននៅមូលដ្ឋានកងទ័ពជើងទឹករាមតើកម្ពុជាត្រូវការកងទ័ពចិនមកធ្វើអ្វីនិងដើម្បីអ្វី?
នៅលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកផ្លូវការរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែនប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី៩ខែមេសាឆ្នាំ២០២៤នេះបានចោទសួរថាថាតើកម្ពុជាត្រូវការកងទ័ពចិនមកធ្វើអ្វីនិងដើម្បីអ្វី?ការចោទសួររបស់សម្តេចតេជោបានធ្វើឡើង បន្ទាប់ពីការចុះផ្សាយមួលបង្កាច់ជាបន្តបន្ទាប់អំពីវត្តមានកងទ័ពចិននៅមូលដ្ឋានកងទ័ពជើងទឹករាម។សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា«បន្ទាប់ពីការចុះផ្សាយមួលបង្កាច់ជាបន្តបន្ទាប់អំពីវត្តមានកងទ័ពចិននៅមូលដ្ឋានកងទ័ពជើងទឹករាម ពេលនេះគេមកប្រឌិតរឿង ព្រែកជីកតេជោហ្វូណនម្តង ដែលលើកឡើងទាំងល្ងិតល្ងង់ថា ព្រែកជីកនេះនឹងសម្រួលដល់កងទ័ពជើងទឹកចិនជិតព្រំដែនវៀតណាមបន្ថែមទៀតក្នុងពេលដែលព្រែកជីកកំពុងស្ថិតនៅក្នុងគំរោងនៅឡើយ។ថ្ងៃនេះខ្ញុំចង់ដាស់តឿនដល់មិត្តភ័ក្រ្តឬមិនមែនមិត្តភ័ក្រ្តលើចំណុចមួយចំនួនដូចខាងក្រោម៖
សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែនប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ។រូបភាពសហការី |
២. កម្ពុជានិងវៀតណាម ជាប្រទេសជិតខាងប្រកបដោយមិត្តភាព និងសហប្រតិបត្តិការល្អលើគ្រប់វិស័យ។
៣.ចិននិងវៀតណាមមានទំនាក់ទំនងល្អនិងជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។
៤. តើកម្ពុជាឆោតល្ងង់រហូតដល់យកកងទ័ពចិន មកនៅក្នុងប្រទេសរបស់ខ្លួនដែលវាផ្ទុយជាមួយរដ្ឋធម្មនុញ្ញរបស់ខ្លួនឬ? តើចិនឆោតល្ងង់រហូតយកកងទ័ពខ្លួនមកនៅកម្ពុជា ដែលវាផ្ទុយជាមួយគោលការគោរពឯករាជ្យភាពកម្ពុជាពីសំណាក់ចិនឬ?។
៥. ក្រៅពីមាត្រា៥៣ នៃរដ្ឋធម្មនុញ្ញ ដែលហាមឃាត់មិនឲ្យកម្ពុជា មានមូលដ្ឋានយោធាបរទេសលើទឹកដីរបស់ខ្លួន នៅមានមាត្រាទី៥៥ បានចែងយ៉ាងច្បាស់ថា(សិន្ធិសញ្ញានិងកិច្ចព្រមព្រៀងទាំងឡាយណា ដែលមិនស្របនឹងឯករាជ្យអធិបតេយ្យបូរណភាពទឹកដី អព្យាក្រឹតភាព និងឯកភាពជាតិរបស់ព្រះរាជាណាចក្រកម្ពុជាត្រូវលុបចោល)។ ចំណុចនេះបានបញ្ជាក់ច្បាស់ថាគ្មានកិច្ចព្រមព្រៀងណាមួយអនុវត្តបានទេ ប្រសិនវាមិនស្របជាមួយឯករាជ្យអធិបតេយ្យភាពកម្ពុជាព្រោះរដ្ឋធម្មនុញ្ញបានលុបចោលរួចទៅហើយ។៦. ព្រែកជីក តេជោហ្វូណន គឺជាផលប្រយោជន៍សេដ្ឋកិច្ចសង្គមសុទ្ធសាធដែលវាជួយឲ្យកម្ពជាទិសនិរតី មានផ្លូវទឹកដឹកជញ្ជូនទៅកាន់សមុទ្របន្ថែមលើផ្លូវដឹកជញ្ជូនតាមដងទន្លេមេគង្គដែលមានស្រាប់។ជួយឲ្យប្រជាជននៅតាមព្រែកនេះមានទឹកប្រើប្រាស់សម្រាប់បង្កបង្កើនផលជួយរំដោះទឹកជំនន់ក្នុងរដូវវស្សាជួយបង្កើននៅផលត្រីទឹកសាបនៅតាមព្រែកនេះ។ល។ព្រែកជីកនេះមិនប៉ះពាល់ដល់លំហូទឹកនៃទន្លេមេគង្គនោះឡើយ។ព្រោះម្យ៉ាងព្រែកនេះមិនតភ្ជាប់ពីទន្លេមេគង្គនោះទេ តែចេញចេញពីទន្លេបាសាក់និងម្យ៉ាងទៀតយើងមានទ្វារទឹកមិនឲ្យទឹកសាបធ្លាក់ចូលទៅក្នុងសមុទ្រនោះឡើយ។យើងអនុវត្តតាមកិច្ចព្រមព្រៀងមេគង្គ១៩៩៥សូមនាំគ្នាសួរទៅគណៈកម្មការទន្លេមេគង្គព្រោះយើងបានជូនដំណឹងតាមកិច្ចព្រមព្រៀងនេះ ទៅគណៈកម្មការទន្លេមេគង្គរួចហើយ។យើងសូមអំពាវនាវ សូមកុំមួលបង្កាច់យើង ក្នុងគោលបំណងប្រឆាំងចិន តាមយុទ្ធសាស្រ្តនៃភូមិសាស្ត្រនយោបាយអី ឈប់បានឈប់ទៅ។ យើងក៏ចេះគិតពីប្រយោជន៍ជាតិរបស់យើងដូចពួកអ្នកឯងដែរ ហើយខួរក្បាលរបស់ពួកអ្នកឯងក៏មិនប្រាកដថាពូកែជាងពួកខ្ញុំនោះទេសំណាងត្រង់ពួកអ្នកឯងកើតក្នុងប្រទេសអ្នកមានឯពួកខ្ញុំកើតក្នុងប្រទេសក្រីក្រ ទើបពួកអ្នកឯងមើលងាយពួកខ្ញុំ»៕
Post a Comment