សម្ដេធិប​តីស្នើឱ្យក្រសួងធនធាន​ទឹកបន្តទប់ស្កាត់ការកា​ប់បំផ្លាញព្រៃលិចទឹក

 សម្តេចធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃកម្ពុជាបានស្នើឱ្យក្រសួងធនធានទឹកនិងឧតុនិយមត្រូវបន្តអនុវត្តតួនាទីនិងភារកិច្ចរបស់ខ្លួនដោយសហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធនិងអាជ្ញាធរមូលដ្ឋានរាជធានីខេត្តដើម្បីបន្តទប់ស្កាត់ការកាប់បំផ្លាញព្រៃលិចទឹកក្នុងតំបន់៣និងជុំវិញបឹងទន្លេសាប។

ក្នុងឱកាសអញ្ជើញជាអធិបតី“បិទសន្និបាតបូកសរុបការងារ ក្រសួងធនធានទឹក និងឧតុនិយមគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជានិងអាជ្ញាធរទន្លេសាបក្នុងក្របខ័ណ្ឌទូទាំងប្រទេសប្រចាំឆ្នាំ២០២៣និងលើកទិសដៅអនុវត្តឆ្នាំ២០២៤”នារសៀលនេះថ្ងៃពុធត្រូវនឹងថ្ងៃទី១០មេសា២០២៤សម្តេចធិបតីនាយករដ្ឋមន្ត្រីបានជំរុញឱ្យបញ្ចប់ការធ្វើបច្ចុប្បន្នភាពផែនទី តំបន់១តំបន់២ និងតំបន់៣នៃតំបន់ទន្លេសាបនិងបោះបង្គោលព្រំព្រមទាំងទប់ស្កាត់រាល់ការទន្រ្ទានកាន់កាប់ដី អាងស្តុកទឹក ដីព្រៃលិចទឹក ការចាក់ដីនិងថ្មចូលក្នុងទន្លេស្ទឹងអូរបឹងបួនៅទូទាំងប្រទេស។សូមជម្រាបជូនថាក្រសួងធនធានទឹកនិងឧតុនិយមបំពេញបេសកកម្មជាសេនាធិការឱ្យរាជរដ្ឋាភិបាលកម្ពុជាលើការងារដឹកនាំនិងគ្រប់គ្រងវិស័យធនធានទឹក និងឧតុនិយម រួមបញ្ចូលទាំងការងារ គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងអាជ្ញាធរទន្លេសាប។ក្រោមការបំពេញការងារប្រកបដោយស្មារតីទទួលខុសត្រូវនិងមនសិការវិជ្ជាជីវៈរបស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិព្រមទាំងកិច្ចសហការគាំទ្រផងដែរពីបណ្តាក្រសួងស្ថាប័នពាក់ព័ន្ធ និងដៃគូអភិវឌ្ឍន៍នានាបានការលើកស្ទួយវិស័យធនធានទឹក និងឧតុនិយមនៅកម្ពុជា ឱ្យមានការរីកចម្រើនជាបន្តបន្ទាប់។ក្នុងនោះដែរ គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជាជាស្ថាប័នជាតិមួយដែលស្ថិតនៅក្រោមការគ្រប់គ្រងផ្ទាល់របស់រាជរដ្ឋាភិបាលមានបេសកកម្មសម្របសម្រួលក្នុងការគ្រប់គ្រងការការពារការអភិរក្សនិងអភិវឌ្ឍន៍ធនធានទឹកនិងធនធានពាក់ព័ន្ធដទៃទៀតក្នុងអាងទន្លេមេគង្គដែលបេសកកម្មនេះត្រូវបានអនុវត្តតាមរយៈផែនការយុទ្ធសាស្រ្ត។ទន្ទឹមនោះគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជាបានធ្វើបច្ចុប្បន្នភាពផែនការយុទ្ធសាស្រ្តរបស់ខ្លួនសម្រាប់ឆ្នាំ២០២៤-២០២៨ដើម្បីចូលរួមគាំទ្រដល់ការអនុវត្តយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១របស់រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភានិងយុទ្ធសាស្រ្តអភិវឌ្ឍន៍អាងទន្លេឆ្នាំ២០២១-២០៣០របស់គណៈកម្មការទេន្លេមេគង្គ(MRC) ក្នុងគោលដៅរួមគឺដើម្បីការអភិវឌ្ឍប្រកបដោយចីរភាពនិងជាអាទិភាពគន្លឹះសម្រាប់ទ្រទ្រង់និងជំរុញកំណើនសេដ្ឋកិច្ច៕

Powered by Blogger.