រុស្ស៊ី​បាញ់​​ទម្លា​ក់​មី​ស៊ី​លATACMSរបស់​​អាមេរិក​​៦​គ្រាប់អ៊ុយ​ក្រែ​ន​សា​ងសង់​លេនដ្ឋាន​កា​រពារ​យន្តហោះ​​ចម្បាំងF-​16

 ប្រព័ន្ធការពារដែនអាកាសរបស់រុស្សីបានបាញ់ទម្លាក់ប្រព័ន្ធកាំជ្រួចTactical Missile Systems (ATACMS) ដែលផលិតដោយសហរដ្ឋអាមេរិកចំនួន៦ ដែលត្រូវបានបាញ់បង្ហោះដោយអ៊ុយក្រែនក្នុងរយៈពេល២៤ ម៉ោងកន្លងមកនេះ។

ប្រព័ន្ធមីស៊ីលយុទ្ធសាស្ត្រ ATACMS របស់កងទ័ពអាមេរិក។ រូបថត៖ Lockheed Martin


យោងតាមទីភ្នាក់ងារសារព័ត៌មានReuters នៅក្នុងសេចក្តីថ្លែងការណ៍មួយនៅថ្ងៃនេះ(ថ្ងៃទី៣០ខែមេសា)ក្រសួងការពារជាតិរុស្ស៊ីមិនបានប្រកាសពីកន្លែងដែលមីស៊ីលATACMS ត្រូវបានបាញ់ទម្លាក់នោះទេ។ក្រសួងការពារជាតិរុស្ស៊ីបាននិយាយថា "យានយន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែនចំនួន១០គ្រឿង(UAV) មីស៊ីលយុទ្ធសាស្ត្រ ATACMS ផលិតដោយសហរដ្ឋអាមេរិកចំនួន៦ និងគ្រាប់បែកឆ្លាតវៃដែលផលិតដោយបារាំងហៅថាHammers ត្រូវបានបាញ់ទម្លាក់ដោយកងកម្លាំងការពារដែនអាកាសរុស្ស៊ី"។លោក SergeiAksyonovអភិបាលគ្រីមៀដែលត្រូវបានតែងតាំងដោយរុស្ស៊ី បានបញ្ជាក់ថាមីស៊ីល ATACMS ត្រូវបានបាញ់ទម្លាក់នៅលើឧបទ្វីប។ ប៉ុន្តែ​លោក​មិន​បាន​និយាយ​ជាក់លាក់​ថាតើ​ATACMS ចំនួន​ប៉ុន្មាន​ត្រូវ​បាន​បាញ់​ទម្លាក់​នោះ​ទេ។ភាគី​អ៊ុយក្រែន​មិន​បាន​ធ្វើ​អត្ថាធិប្បាយ​ជុំវិញ​ព័ត៌មាន​ខាង​លើ​នេះ​ទេ។កាលពីសប្តាហ៍មុនមន្ត្រីអាមេរិកម្នាក់បាននិយាយថាទីក្រុងវ៉ាស៊ីនតោនបានដឹកជញ្ជូនមីស៊ីលរយៈចម្ងាយឆ្ងាយ ATACMS ទៅកាន់ទីក្រុងគៀវ ជាផ្នែកនៃកញ្ចប់ជំនួយយោធាចំនួន៣០០លានដុល្លារដែលប្រធានាធិបតីសហរដ្ឋអាមេរិក Joe Biden បានអនុម័តកាលពីថ្ងៃទី១២ ខែធ្នូ។តើត្រូវបញ្ជូនATACMSដែលមានរយៈចម្ងាយរហូតដល់៣០០គីឡូម៉ែត្រទៅកាន់ប្រទេសអ៊ុយក្រែនគឺជាប្រធានបទនៃការជជែកដេញដោលនៅក្នុងរដ្ឋបាលរបស់លោក Biden អស់រយៈពេលជាច្រើនខែមកហើយ។នៅខែកញ្ញាឆ្នាំ ២០២៣សហរដ្ឋអាមេរិកបានផ្ទេរATACMSរយៈចម្ងាយមធ្យមទៅកាន់អ៊ុយក្រែន។

អ៊ុយក្រែនបានសាងសង់ឃ្លាំងនិងលេណដ្ឋានក្រោមដីដើម្បីការពារយន្តហោះចម្បាំងF-16

ដើម្បីត្រៀមទទួលយន្តហោះចម្បាំងF-16កងទ័ពអាកាសអ៊ុយក្រែនបានសាងសង់ឃ្លាំងនិងជម្រកក្រោមដីដើម្បីការពារយន្តហោះ។យោងតាមទីភ្នាក់ងារសារព័ត៌មាន RBC-អ៊ុយក្រែន លោក Ilya Yevlash អ្នកនាំពាក្យរបស់កងទ័ពអាកាសអ៊ុយក្រែនបាននិយាយថា ផែនការរបស់អ៊ុយក្រែនស្តីពីរបៀបធានាសុវត្ថិភាពរបស់យន្តហោះ F-16 ខណៈពេលដែលនៅមូលដ្ឋានយោធាកំពុងត្រូវបានអភិវឌ្ឍយ៉ាងប្រុងប្រយ័ត្ន។ យោងតាមលោក អ៊ុយក្រែននឹងបំបែកយន្តហោះ F-16 ទៅកាន់មូលដ្ឋានផ្សេងៗគ្នាដើម្បីបង្កការលំបាកដល់រុស្ស៊ីក្នុងការស្វែងរកគោលដៅវាយប្រហារ។អ៊ុយក្រែនត្រូវបានគេរំពឹងថានឹងទទួលបានយន្តហោះ F-16 ដំបូងគេនៅរដូវក្តៅនេះ។ អ្នកបើកយន្តហោះអ៊ុយក្រែនក៏បានហ្វឹកហាត់ដើម្បីប្រើប្រាស់យន្តហោះ F-16 នៅក្នុងប្រទេសសម្ព័ន្ធមិត្តជាច្រើនខែ។យន្តហោះ F-16 ត្រូវបានគេរំពឹងថានឹងបង្កើនសមត្ថភាពរបស់កងទ័ពអាកាសអ៊ុយក្រែន រួមជាមួយនឹងសមត្ថភាពការពាររបស់ខ្លួនខណៈពេលដែលអនុញ្ញាតឱ្យកងកម្លាំងគៀវធ្វើការវាយប្រហារបន្ថែមទៀតប្រឆាំងនឹងប្រទេសរុស្ស៊ី។ចែករំលែកជាមួយBusinessInsiderអតីតអ្នកបើកយន្តហោះយោធាអាមេរិកបាននិយាយថា អ៊ុយក្រែននឹងក្លាយជាតំបន់ជម្លោះដ៏គ្រោះថ្នាក់បំផុតដែល F-16 នឹងប្រឈមមុខទោះបីជាយន្តហោះចម្បាំងនេះត្រូវបានប្រើអស់ជាច្រើនទសវត្សរ៍នៅក្នុងតំបន់ជម្លោះក៏ដោយ៕ពុតសាម៉ាត់


Powered by Blogger.