ការ​បោះ​ឆ្នោតឡើងវិញរបស់​ប្រធានាធិបតីPuti​nនិងមតិពាក់ព័ន្ធ

 សម្រាប់មេដឹកនាំលោកខាងលិចជ័យជម្នះរបស់លោកVladimirPutinក្នុងការបោះឆ្នោតប្រធានាធិបតីរុស្ស៊ីឆ្នាំ២០២៤គឺជាការរំលឹកពីឥទ្ធិពលរបស់ចៅហ្វាយវិមានក្រឹមឡាំង។ទោះបីជាយ៉ាងណាក៏ដោយ សម្រាប់ប្រធានាធិបតីចិន លោក Xi Jinping និងមេដឹកនាំជាច្រើនផ្សេងទៀត ជ័យជំនះរបស់ប្រធានាធិបតីVladimirPutinដែលប្រឆាំងនឹងសណ្តាប់ធ្នាប់ពិភពលោក ដែលបង្កើតឡើងដោយលោកខាងលិចគឺជាសញ្ញាស្វាគមន៍។

ប៉ុន្មានសប្តាហ៍មុនជម្លោះរុស្ស៊ី-អ៊ុយក្រែនបានផ្ទុះឡើងនៅថ្ងៃទី២៤ខែកុម្ភៈ ឆ្នាំ ២០២២ប្រធានាធិបតី Xi Jinping បានប្រកាសបង្កើតទំនាក់ទំនង "គ្មានដែនកំណត់"ជាមួយទីក្រុងម៉ូស្គូ ខណៈពេលដែលការពង្រឹងពាណិជ្ជកម្ម សន្តិសុខនិងការទូតរវាងប្រទេសទាំងពីរ។ជំហររបស់ចិនបង្ហាញថា ចំពោះទីក្រុងប៉េកាំងប្រធានាធិបតីPutinគឺជាដៃគូដ៏សំខាន់ជាពិសេសនៅក្នុងបរិបទនៃភាពតានតឹងរវាងអាមេរិកនិងចិនក៏ដូចជាក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីកែប្រែពិភពលោកដែលទីក្រុងប៉េកាំងចាត់ទុកថា"គ្របដណ្តប់ដោយអយុត្តិធម៌" ដោយច្បាប់និងតម្លៃកំណត់ដោយ វ៉ាស៊ីនតោននិងសម្ព័ន្ធមិត្ត។បើតាម​អ្នកវិភាគ​នយោបាយ ក្រៅពី​ចិន ប្រទេស​ជាច្រើន​ទៀត​បាន​ស្វាគមន៍​ជ័យជម្នះ​របស់​ប្រធានាធិបតីPutin។មេដឹកនាំកូរ៉េខាងជើង លោកKim Jongunនាពេលថ្មីៗនេះបានជួបជាមួយចៅហ្វាយវិមានក្រឹមឡាំង នៅចុងបូព៌ា - រុស្ស៊ីក្នុងអំឡុងដំណើរកម្សាន្តដែលទីក្រុងវ៉ាស៊ីនតោន បានបញ្ជាក់ថាគឺផ្តោតលើការទិញអាវុធរបស់ទីក្រុងម៉ូស្គូពីទីក្រុងព្យុងយ៉ាង។សម្រាប់លោកKim ទំនាក់ទំនងព្យុងយ៉ាង-ម៉ូស្គូ គឺជាឱកាសមួយដើម្បីកែលម្អសេដ្ឋកិច្ចស្របជាមួយនឹងកិច្ចខិតខំប្រឹងប្រែងក្នុងការអភិវឌ្ឍកម្មវិធីអាវុធខណៈដែលសហរដ្ឋអាមេរិកនិងកូរ៉េខាងត្បូងបង្កើនកិច្ចសហប្រតិបត្តិការ។រដ្ឋាភិបាល​អ៊ីរ៉ង់​ដែលជា​ប្រទេស​ដាក់ទណ្ឌកម្ម​ខ្លាំង​ពី​លោកខាងលិច​ក៏​ទទួលបាន​ផលប្រយោជន៍​ពី​ជ័យជម្នះ​របស់​ប្រធានាធិបតីVladimirPutin​ដែរ​។សូម្បីតែប្រទេសឥណ្ឌាដែលបានរឹតបន្តឹងទំនាក់ទំនងជាមួយសហរដ្ឋអាមេរិកនិងបានអំពាវនាវឱ្យបញ្ឈប់ការប្រយុទ្ធគ្នាក្នុងប្រទេសអ៊ុយក្រែនទទួលបានអត្ថប្រយោជន៍ពីការបន្តធ្វើពាណិជ្ជកម្មជាមួយរុស្ស៊ី ជាពិសេសតាមរយៈការទិញប្រេងបញ្ចុះតម្លៃ។រដ្ឋាភិបាលផ្សេងទៀតនៅទូទាំងសកលលោកខាងត្បូងក៏កំពុងស្វែងរកការពង្រឹងភាពជាដៃគូរបស់ពួកគេជាមួយទីក្រុងម៉ូស្គូទោះបីជាពួកគេគាំទ្រសន្តិភាពក្នុងប្រទេសអ៊ុយក្រែននិងទទួលរងឥទ្ធិពលសេដ្ឋកិច្ចនៃជម្លោះរុស្ស៊ី-អ៊ុយក្រែនក៏ដោយ។សម្រាប់ប្រទេសដែលរក្សាទំនាក់ទំនងជិតស្និទ្ធជាមួយប្រធានាធិបតីVladimirPutinឬជៀសវាងកិច្ចខិតខំប្រឹងប្រែងដែលដឹកនាំដោយសហរដ្ឋអាមេរិកដើម្បីដាក់លោកឱ្យនៅដាច់ដោយឡែកនោះជ័យជម្នះរបស់វិមានក្រឹមឡាំងនឹងធានាស្ថិរភាពក្នុងទំនាក់ទំនងរបស់ពួកគេជាមួយរុស្ស៊ី។មានហេតុផលជាច្រើនដែលលោកប្រធានាធិបតីVladimirPutinត្រូវបានគេមើលឃើញខុសគ្នានៅក្នុងផ្នែកខ្លះនៃពិភពលោកជាងនៅលោកខាងលិច៖ ការកើនឡើងនៃមហាអំណាចកណ្តាលប្រឆាំងនឹងការត្រួតត្រារបស់សហរដ្ឋអាមេរិកនៅក្នុងកិច្ចការអន្តរជាតិឬការអនុវត្តជាក់ស្តែងសេដ្ឋកិច្ចសុទ្ធសាធសម្រាប់សេដ្ឋកិច្ចដែលខិតខំអភិវឌ្ឍ។សម្រាប់ផ្នែករបស់លោកលោកប្រធានាធិបតីVladimir Putinពិពណ៌នាអំពីក្រុមនៃសេដ្ឋកិច្ចដែលកំពុងរីកចម្រើន (BRICS)ថាជាផ្នែកនៃចលនាដែលកំពុងរីកចម្រើនដែលអាចគ្របដណ្ដប់លើលំដាប់ដែលបានបង្កើតឡើង រួមទាំងទាក់ទងនឹងអំណាចសេដ្ឋកិច្ចផងដែរ។បន្ទាប់មកប្រធានាធិបតីVladimir Putinបានសង្កត់ធ្ងន់លើទស្សនៈមួយ ដែលគាត់ទំនងជាចង់ឱ្យទាំង"មិត្ត"និង"សត្រូវ"ពិចារណានៅពេលលោកចូលអាណត្តិថ្មីរបស់លោកថា"មិនអាចមានសណ្តាប់ធ្នាប់អន្តរជាតិប្រកបដោយនិរន្តរភាពបានទេបើគ្មានរុស្ស៊ីរឹងមាំនិងអធិបតេយ្យភាព"។ទោះបីជាយ៉ាងណាក៏ដោយ សូម្បីតែប្រទេសដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយទីក្រុងម៉ូស្គូ ត្រូវតែតាមដានជម្លោះរុស្ស៊ី-អ៊ុយក្រែនយ៉ាងប្រុងប្រយ័ត្ន។អ្នកជំនាញដូចជាលោក Wang Yiwei នៃសាកលវិទ្យាល័យ Renmin (ប្រទេសចិន) បានបញ្ជាក់ប្រាប់ CNN កាលពីថ្ងៃទី១៧ខែមីនាថា ទីក្រុងប៉េកាំងមានការព្រួយបារម្ភអំពីហានិភ័យនៃសង្គ្រាមនុយក្លេអ៊ែរដែលផ្ទុះឡើងក៏ដូចជាហានិភ័យនៃជម្លោះរុស្ស៊ី-អ៊ុយក្រែនដែលកំពុងកើនឡើងជាមួយនឹងការចូលរួមដោយផ្ទាល់របស់ ប្រទេសអឺរ៉ុបជាច្រើន៕ពុតសាម៉ាត់

Powered by Blogger.