រូប​ថត​ជាច្រើនសន្លឹករប​ស់លោ​កKim​JongUnដឹកនាំ​សម​យុទ្ធយោធាជា​មួយកាំ​ភ្លើងធំគ្រា​ប់រ៉ុក្កែត

 មេដឹកនាំកូរ៉េខាងជើងលោកKim Jong Unកាលពីថ្ងៃទី១៨ខែមីនា បានចូលរួមដឹកនាំសមយុទ្ធបាញ់គ្រាប់ពិតជាមួយអង្គភាពកាំភ្លើងធំគ្រាប់រ៉ុក្កែតនៅក្នុងយោធារបស់ប្រទេស។

យោងតាមទីភ្នាក់ងារព័ត៌មានមជ្ឈិមកូរ៉េ (KCNA)ការចូលរួមរបស់លោកKim  ក្នុងការដឹកនាំសមយុទ្ធដែលបានធ្វើឡើងនៅថ្ងៃទី ១៨ ខែមីនា គឺក្នុងគោលបំណង “សាកល្បងសមត្ថភាពសង្គ្រាមពិតប្រាកដនៃគ្រាប់រ៉ុក្កែត ៦០០មីល្លីម៉ែត្រក៏ដូចជាពង្រឹងស្មារតីប្រយុទ្ធនិងការត្រៀមខ្លួនសម្រាប់ទាហាន។ "“អង្គភាពកាំភ្លើងធំបានបង្ហាញពីភាពចល័តខ្ពស់ ភាពត្រឹមត្រូវ និងថាមពលវាយប្រហារដ៏ខ្លាំងក្លាខណៈពេលដែលកំពុងបំពេញបេសកកម្មប្រយុទ្ធដែលមិននឹកស្មានដល់ ដោយទទួលបានការសរសើរពីលោក Kim ។ សេចក្តីថ្លែងការណ៍មួយពីKCNAបានសរសេរថាទាហានបានបង្ហាញយ៉ាងពេញលេញនូវសមត្ថភាព 'ការស្ទាត់ជំនាញ' របស់កងកម្លាំងកាំភ្លើងធំ ក៏ដូចជាសមត្ថភាពក្នុងការត្រៀមខ្លួនសម្រាប់ការប្រយុទ្ធយ៉ាងឆាប់រហ័ស។ទីភ្នាក់ងារសារព័ត៌មានReutersបាននិយាយថានេះជាលើកទី២ហើយក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ ដែលលោក Kim Jong Un បានចូលរួមក្នុងសមយុទ្ធយោធា។ នៅពាក់កណ្តាលសប្តាហ៍មុន លោកKim បានបញ្ជារថក្រោះឱ្យចូលរួមក្នុងសមយុទ្ធទ្រង់ទ្រាយធំមួយ៕





Powered by Blogger.