ISគំរាម​បន្ត​កា​រ​វាយ​ប្រហា​រ​ភេរវកម្ម​នៅ​​រុស្ស៊ី

 ផ្ទាំងរូបភាពដែលគេជឿថាមកពីក្រុមរដ្ឋឥស្លាមស្វ័យប្រកាស(IS)ដែលគម្រាមបន្តធ្វើការវាយប្រហារភេរវករនៅក្នុងប្រទេសរុស្ស៊ីកំពុងរីករាលដាលនៅលើបណ្តាញសង្គម។

ក្រុម ISIS-Kបានបង្ហាញខ្លួននៅភាគខាងកើតអាហ្វហ្គានីស្ថាននៅចុងឆ្នាំ ២០១៤។ រូបថត៖Indian Military Review
យោងតាមសារព័ត៌មានNewsweekផ្ទាំងរូបភាពនេះត្រូវបានផ្សព្វផ្សាយដោយAl Azaim ដែលជាបណ្តាញផ្សព្វផ្សាយរបស់ISIS-K ។ ISIS-K គឺជាសាខារបស់ក្រុម IS នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ដែលបានអះអាងទទួលខុសត្រូវចំពោះការវាយប្រហារលើមជ្ឈមណ្ឌលប្រគុំតន្ត្រី Crocus City Hall នៅជាយក្រុងម៉ូស្គូកាលពីល្ងាចថ្ងៃទី ២២ ខែមីនា ដោយបានសម្លាប់មនុស្ស១៣៩ នាក់ ។យោងតាមទីភ្នាក់ងារសារព័ត៌មាន TASSជនសង្ស័យជនជាតិTajikistan៤នាក់ត្រូវបានចោទប្រកាន់ពីបទភេរវកម្ម ហើយបានសារភាពកំហុស។ មុខសញ្ញា​ត្រូវ​បាន​នាំ​ទៅ​តុលាការ​នៅ​សង្កាត់ Basmanny ក្នុង​ទីក្រុង​ម៉ូស្គូ​នៅ​ថ្ងៃ​ទី ២៤ ខែ​មីនា។ Al Azaim បាននិយាយថារូបភាពរបស់ជនសង្ស័យបានបង្ហាញថាពួកគេហាក់ដូចជាត្រូវបានគេវាយដំ។ នៅក្នុងផ្ទាំងរូបភាព ISIS-K ព្រមានថា ក្នុងការតវ៉ាក្រុមនឹងធ្វើការវាយប្រហារថ្មីមួយនៅក្នុងប្រទេសរុស្ស៊ី។ផ្ទាំងរូបភាពជាភាសារុស្សីក៏ត្រូវបានចែករំលែកផងដែរ។ក្នុង​នោះ ISIS-K បាន​ប្រើ​ពាក្យ​គំរាម​កំហែង​ជាមួយ​នឹង​រូបភាព​បុរស​ពាក់​ម៉ាស់​កាន់​កាំបិត។ ខាងក្រោមផ្ទាំងរូបភាពមានពាក្យថា"ប្រយ័ត្នកុំគិតថាយើងគ្មានឱកាសសងសឹកបងប្អូនរបស់យើងដែលត្រូវគេចាប់ធ្វើជាចំណាប់ខ្មាំង"។កន្លងមក IS ក៏បានបញ្ចេញវីដេអូដែលថតពីទិដ្ឋភាពនៃអ្នកវាយប្រហារបាញ់ប្រហារទៅលើហ្វូងមនុស្សនៅខាងក្នុងមជ្ឈមណ្ឌលប្រគុំតន្ត្រី Crocus City Hall នៅជាយក្រុងម៉ូស្គូ។មក​ដល់​ពេល​នេះ គ្មាន​មន្ត្រី​រុស្ស៊ី​ណា​បញ្ជាក់​ថា IS ជា​ពិរុទ្ធជន​នៅ​ពី​ក្រោយ​ការ​វាយ​ប្រហារ​បង្ហូរ​ឈាម​នេះ​ទេ។ កាលពីថ្ងៃទី២៥ ខែមីនា អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយថាបច្ចុប្បន្ននេះវាមិនសមរម្យទេក្នុងការអត្ថាធិប្បាយលើជនល្មើសរហូតដល់ការស៊ើបអង្កេតត្រូវបានបញ្ចប់។រុស្ស៊ី​ក៏​សង្ស័យ​អ៊ុយក្រែន​ថា​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ការ​វាយប្រហារ​ភេរវកម្ម។ ទោះ​ជា​យ៉ាង​ណា អាមេរិក និង​អ៊ុយក្រែន​បាន​បដិសេធ​ការ​ចោទ​ប្រកាន់​របស់​រុស្ស៊ី៕ពុតសាម៉ាត់


Powered by Blogger.