ក្នុងជំនួបជាមួយសម្ដេចតេជោហ៊ុនសែនប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនិងលោកចាវឡឺជីប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនចិននៅខេត្តហៃណានបានសន្យាជម្រុញអ្នកវិនិយោគចិនមកកាន់កម្ពុជានិងកិច្ចសហប្រតិបត្តិការខ្សែក្រវ៉ាត់និងផ្លូវ។
|
|
លោកចាវឡឺជីបានជំរាបសម្តេចតេជោ ហ៊ុន សែន ថា នឹងជួយកម្ពុជា និងខិតខំប្រឹងប្រែងជំរុញកិច្ចសហប្រតិបត្តិការណ៍ ក្រោមក្របខណ្ឌ Belt andraod។លោកក៏បានប្តេជ្ញាក្នុងការជួយកម្ពុជាក្រោមក្របខណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រដោយផ្តោតសំខាន់ទៅលើវិស័យធំៗចំនួន៦ មានដូចជា៖ (១) វិស័យនយោបាយ, (២) វិស័យផលិតកម្ម, (៣) វិស័យកសិកម្ម, (៤) វិស័យថាមពល, (៥) វិស័យសន្តិសុខ និង (៦) ការផ្លាស់ប្តូររវាងប្រជាជនទាំងពីរ និងជួយជំរុញការអភិវឌ្ឍច្រករបៀងមច្ឆារ និងអង្ករ។លោកក៏បានជំរាបសម្តេចតេជោ ហ៊ុន សែន ផងដែរថា នឹងជួយជំរុញបណ្តាអ្នកវិនិយោគរបស់ចិនទៅវិនិយោគនៅកម្ពុជាបន្ថែមទៀតលើវិស័យជាច្រើន ដូចជា ហេដ្ឋារចនាសម្ព័ន្ធ វិស័យទេសចរណ៍ជាដើម។ លោកក៏បានជំរាបសម្តេចតេជោហ៊ុនសែនថានឹងសហការជាមួយកម្ពុជាក្នុងការបង្រ្កាបបទល្មើសតាមតាមអនឡាញ។លោកក៏បានជំរាបសម្តេចតេជោ ហ៊ុន សែន ថា ភាគីចិននឹងបន្តយកចិត្តទុកដាក់ពិនិត្យ ព្រះរាជសុខភាពរបស់ព្រះមហាក្សត្រ ព្រះបាទសម្តេច នរោត្តមសីហមុនី និងហ្លូងម៉ែ។លោកបានបង្ហាញការពេញចិត្តចំពោះកិច្ចសហប្រតិបត្តការល្អរវាងកម្ពុជា និងចិន ជាពិសេសកសាងសហគមន៍ជោគវាសនារួម ។លោកបានគោរពអញ្ជើញសម្តេចតេជោហ៊ុន សែន ទៅបំពេញទស្សនកិច្ចនៅប្រទេសចិន តាមពេលវេលាសមស្របណាមួយ។សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់លោក ចាវ ឡឺជី ដែលបាននាំនូវការសួរសុខទុកសម្តេច ពីសំណាក់លោក ប្រធានាធិបតី ស៊ី ជិនពីង ។ សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងអំណរគុណដល់ភាគីចិន ដែលតែងតែយកចិត្តទុកដាក់ ចំពោះព្រះរាជសុខភាពព្រះមហាក្សត្រកម្ពុជា និងហ្លួងម៉ែ ។សម្តេចតេជោបានលើកឡើងពីទំនាក់ទំនងល្អរវាងកម្ពុជា និងចិនតាំងពីអតីតកាលមក។សម្តេចតេជោ ហ៊ុន សែន ក៏បានលើកឡើងពីគម្រោងព្រែកជីកហ្វូណនតេជោផងដែរ។ សម្តេចតេជោហ៊ុន សែន ក៏បានស្នើតាមរយៈលោក ចាវ ឡឺជី ដល់រដ្ឋាភិបាលចិនលើការគាំទ្រលើគម្រោងព្រែកជីកហ្វូណន-តេជោ ដែលជាគម្រោងជួយផ្តល់ផលប្រយោជន៍ដល់ពលរដ្ឋកម្ពុជា៕
Post a Comment