លិខិ​តមិត្តអ្នក​អាន៖​តម្លៃ​ផ្ញើ​ម៉ូតូមួយគ្រឿង៣០០០​រៀលឡើងតា​មហាងឆេង​មា​ត់នៅខាងកើតមន្ទីរពេ​ទ្យគន្ធបុប្ជាខណៈមុ​ខមន្ទីរពេទ្យទាហា​ន២៤​​ម៉ោង​តម្លៃត្រឹមតែ១​០០០រៀល​ប៉ុណ្ណោះ

ខណៈដែលពលរដ្ឋកំពុងនាំកូនសម្រុកទៅមន្ទីរពេទ្យគន្ធបុប្ជាដើម្បីព្យាបាលកូន។ដូច្នេះហើយទើប​ពលរដ្ឋ​ដែល​ជិះ​ម៉ូតូឬ​យានជំនិះ​ផ្សេងៗត្រូវ​រក​ទីតាំង​ផ្ញើ​ឲ្យ​បាន​ត្រឹមត្រូវខណៈដែល​តម្លៃ​ផ្ញើ​ក៏មាន​ការកើនឡើងតាមហាងឆេងមាត់ផងដែរ។​មូលហេតុ​តម្លៃ​ផ្ញើ​ម៉ូតូ​មួយគ្រឿងកើនឡើង​ដល់​៣០០០​រៀល​នេះក៏​ព្រោះតែ​ម្ចាស់​កន្លែងផ្ញើម៉ូតូនោះបាននិយាយថាដេកមួយយប់​។នេះ​ជាការ​បង្ហើប​អោយដឹងពី​បុរស​វ័យ៤៨ឆ្នាំម្នាក់ដែលយកម៉ូតូទៅផ្ញើនៅខាងកើតមន្ទីរពេទ្យគន្ធបុប្ជាជាកម្មសិទ្ធិរបស់ហ្គាហ្សាដែល​បាន​ប្រាប់​សារព័ត៌មានយើងតាមតេឡេក្រាមអំពី​មូលហេតុ​ឡើងថ្លៃ​នេះ​ខណៈកន្លែងផ្ញើម៉ូតូមុខមន្ទីរពេទ្យទាហាន២៤ម៉ោងតម្លៃត្រឹមតែ១០០០រៀលប៉ុណ្ណោះ។តែ​យ៉ាងណា​ការដំឡើងថ្លៃ​ផ្ញើ​ម៉ូតូ​នេះគឺ​វា​ស្ថិតនៅក្នុង​ការរកស៊ី​ជា​លក្ខណៈ​ឯកជន​របស់​ពលរដ្ឋដែល​ឆ្លៀតឱកាស​​សំខាន់ៗ​ប៉ុណ្ណោះ ហើយ​វា​ក៏​មិន​ស្ថិតនៅក្រោម​ការគ្រប់គ្រង​របស់​រដ្ឋ​ឡើយ​៕ប្រិយមិត្ត



Powered by Blogger.