មេខ្លោងឈ្មួញឈើដុះ​ស្លែប្រចាំខេត្តមណ្ឌល​គីរីឈ្មោះរិទ្ធ​បរិវារចាប់ផ្តើមដឹ​កជញ្ជូន​ធនធា​នធម្មជាតិឡើងគឃ្លើន​សារជាថ្មីយកទៅលក់​នៅវៀតណាម

 មណ្ឌលគិរី៖សេចក្តីរាយការណ៍បានទម្លាយឲ្យដឹងថាមេខ្លោងឈ្មួញឈើដុះស្លែប្រចាំខេត្តមណ្ឌលគីរីឈ្មោះរិទ្ធនិងបរិវារចាប់ផ្តើមដឹកជញ្ជូនធនធានធម្មជាតិឡើងគឃ្លើនសារជាថ្មីទៀតហើយ។

រូបឯកសារឈ្មួញដឹកជញ្ជូនកន្លងមក។សហការី
សេចក្តីរាយការណ៍បានបន្តទៀតថាការកាប់បំផ្លិចបំផ្លាញព្រៃឈើសម្រុកដឹកជញ្ជួនយកទៅលក់នៅវៀតណាមតាមច្រកទ្វេភាគីណាំលានិងច្រកដាក់ដាំយ៉ាងគគ្រឹកគគ្រេង។ប្រភព​បានទម្លាយទៀតថា​ឈ្មួញ​ឈើឈ្មោះរិទ្ធនិងបរិវារនៅ​តែ​ធ្វើ​សកម្មភាព​កាប់​បំផ្លិចបំផ្លាញ​ព្រៃឈើ​ដឹកជញ្ជូន​ចេញពី​ចំណុច ស្រែ​ប៊ូ​ម ភូមិ​រ៉ា​យោង​ឃុំ​ប៊ូ​ស្រាស្រុក​ពេជ្រា​ដាដឹក​តាម​ប្រភេទ​រថយន្ត​ធុន​ត្រា​ជា​ច្រើនគ្រឿងសម្រុ​កដឹ​ក​ជញ្ជួន​ទៅ​វៀតណាមយ៉ាង​ពេញបន្ទុក។សមត្ថកិច្ច​ជំនាញ​ពាក់​ព័ន្ធ​ក្នុង​ខេត្ត​មណ្ឌលគីរីមិនមានវិធានការបង្រ្កាបដែលគេដាក់ការសង្ស័យអាចមានភាគហ៊ុនជាមួយឈ្មួញ។ប្រការ​នេះ​កំពុង​ធ្វើឲ្យ​ព្រៃឈើ​ក្នុង​តំបន់​ព្រៃ​ការពារ ព្រៃ​អភិរក្ស ព្រៃ​សហគមន៍​ក្នុង​ស្រុក​កោះ​ញ៉ែ​ក ស្រុក​ពេជ្រា​ដា ស្រុក​កែវ​សីមា​ចៀស​មិន​ផុត​ពី​សេចក្ដី​វិនាស​ហិនហោចនៅក្នុង​ពេល​ឆាប់ៗ​ខាងមុខ​នេះ​ឡើយ​។​តាម​ប្រភព​ពី​មន្ត្រី​ពាក់ព័ន្ធ​នៅ​ច្រក​ទ្វេភាគី​ព្រំដែន​ណាំ​លា ច្រក​ដាក់​ដាំ ខេត្ត​មណ្ឌលគិរីបានឲ្យដឹងថារយៈពេល​ជិត១​សប្ដាហ៍​កន្លងទៅ​នេះ​ឈ្មួញ​បាន​សម្រុក​ដឹកជញ្ជូន​ឈើ​ប្រណីតនិង​ឈើ​ប្រភេទ​លេខ១ពី​ចំណុច​ស្រែ​ប៊ូ​ម ក្នុង​ស្រុក​កោះ​ញែក ស្រុក​ពេជ្រា​ដា ចេញ​ទៅ​ស្រុកវៀតណាមតាមច្រកណា​លានិងច្រកដាក់ដាំយ៉ាងភ្លូកទឹកភ្លូកដី។ទោះយ៉ាងណាក៏ដោយអង្គភាពយើងខំស្វះស្វែងរកអាជ្ញាធរពាក់ព័ន្ធខេត្តរតនគិរីដើម្បីសុំការពន្យល់តែមិនមានអ្នកលើកទូរសព្ទនៅព្រឹកថៃ្ង៨ខែមីនាឆ្នាំ២០២៤នេះឡើយ។គួររឭកឲ្យដឹងដែរថាថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីបិទសន្និបាតការងារបរិស្ថានឆ្នាំ២០២៣និងលើកទិសដៅការងារបន្តឆ្នាំ២០២៤ នៅក្រសួងបរិស្ថាន នារសៀលថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបានដាក់ចេញបទបញ្ជាយ៉ាងម៉ឹងម៉ាត់ឲ្យគ្រប់បណ្តាសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ត្រូវអនុវត្តច្បាប់ឲ្យបានតឹងរ៉ឹងបំផុតចំពោះអ្នកប្រព្រឹត្តបទល្មើសព្រៃឈើ និងធនធានធម្មជាតិ។សម្តេចធិបតីនាយករដ្ឋមន្ត្រី បានរំលឹកថាកន្លងទៅមានការកាប់ព្រៃនិងការរកសត្វរបស់បងប្អូនប្រជាពលរដ្ឋ តែមិនបានប៉ះពាល់ធ្ងន់ធ្ងរទៅដល់ធនធានធម្មជាតិនោះទេ អ្វីដែលប៉ះពាល់ខ្លាំងគឺការរំលោភបទល្មើសព្រៃឈើនិងធនធានធម្មជាតិ ដែលអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធត្រូវបង្ការនិងទប់ស្កាត់ឲ្យបានជាដាច់ខាត។សម្តេចធិបតីនាយករដ្ឋមន្ត្រីបានរំលេចបន្ថែមថា កិច្ចការពារ និងទប់ស្កាត់ការរំលោភបទល្មើសព្រៃឈើនិងធនធានធម្មជាតិ គឺជាការយកចិត្តទុកដាច់ខ្ពស់បំផុតរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី។សម្តេចធិបតីនាយករដ្ឋមន្ត្រីបានណែនាំឲ្យគណៈកម្មាធិការជាតិដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ក្រសួងស្ថាប័នពាក់ព័ន្ធអាជ្ញាធរព័ន្ធត្រូវរួមគ្នាបង្កើនប្រសិទ្ធភាពដើម្បីប្រយុទ្ធប្រឆាំងបទល្មើសព្រៃឈើគ្រប់ទម្រង់។តែយ៉ាងណាក៏ដោយបទបញ្ជាប្រមុខដឹកនាំរដ្ឋាភិបាលអាណត្តិទី៧ក៏មិនសូវមានប្រសិទ្ធភាពលើអាជ្ញាធរខិលខូចមួយចំនួនខ្លះនៅខេត្តមណ្ឌលគិរីដែរខណ:នៅតែផ្គើននិងឆ្លៀតឱកាសឃុបឃិតជាមួយឈ្មួញបំផ្លាញធនធានធម្មជាតិដើម្បីរកផលប្រយោជន៍ផ្ទាល់ខ្លួន។ហើយនេះក៏ជាតម្រុយមួយដើម្បីឈានរកភ័ស្តតាងស៊ើបអង្កេតចាប់មេខ្លោងឧក្រិដ្ឋកម្មព្រៃឈើឈ្មោះរិទ្ធមកផន្ទាទោសតាមច្បាប់ជាធរមាន៕ផាត់យុទ្ធ



Powered by Blogger.