នាព្រឹកថ្ងៃទី២១មីនានេះសម្តេចធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រី នៃកម្ពុជាបានប្រកាសគាំទ្រការបង្កើតមូលនិធិជនពិការតេជោសែន ដោយសម្តេចនឹងឧបត្ថម្ភថវិកា២០០លានរៀលក្នុង១ឆ្នាំរយៈពេល៤ឆ្នាំដំបូង សម្រាប់ទ្រទ្រង់ដំណើរការមជ្ឈមណ្ឌល។
|
|
ក្នុងឱកាសដែលសម្តេចធិបតីអញ្ជើញសម្ពោធសមិទ្ធផលមជ្ឈមណ្ឌលជាតិនៃជនពិការតេជោសែននិងគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា។ការប្រកាសឧបត្ថម្ភនេះ តបតាមសំណើរ របស់ប្រធានមជ្ឈមណ្ឌលជាតិ នៃជនពិការតេជោសែន សម្តេចធិបតីបានឯកភាព និងគាំទ្រដល់ការបង្តើត មូលនិធិតេជោសែន ដើម្បីកៀរគរប្រភពថវិកាសម្តេចធិបតីក៏បានស្នើឱ្យរួមបញ្ជូលគ្នា រវាងមូលនិធិ ជនពិកាហ៊ុនសែនដែលបង្កើតក្នុងឆ្នាំ១៩៩៧មកនៅក្នុងមូលនិធិជនពិការតេជោសែនតែមួយតែម្តងផងដែរ។ជាមួយគ្នានេះសម្តេចធិបតីក៏បានឱ្យរៀបចំលក្ខន្តិកៈឱ្យបានត្រឹមត្រូវ ដើម្បីធានាប្រសិទ្ធភាព ក្នុងការគ្រប់គ្រង ក៏ដូចជាការបង្កើតការទុកចិត្តនិងការចូលរួមដល់មូលនិធិនេះផងដែរ ។សម្តេចនាយករដ្ឋមន្ត្រីមានប្រសាសន៍ថា«នៅក្រោយពេលបង្កើតនេះខ្ញុំសូមបោះមេខ្ញុំសូមចូលរួម២០០លាន(រៀល)តែម្តងនៅក្នុងមូលនិធិនេះ។ហើយនឹងបន្ត១ឆ្នាំ២០០លាននៅក្នុង៣ឆ្នាំទៅមុខទៀតសរុប៤ឆ្នាំដំបូងក្នុង១ឆ្នាំ២០០លានតែម្តង»។បន្ទាប់ពី៤ឆ្នាំនៃការជួយពីសំណាក់សម្តេចធិបតី២០០លានរៀលហើយនោះសម្តេចនឹងនៅបន្តជួយជាបន្តបន្ទាប់តាមការពិនិត្យជាក់ស្តែងនៅពេលនោះ។ឆ្លៀតក្នុងឱកាសនេះសម្តេចក៏បានអំពាវនាវដល់សប្បុរសជនទាំងជាតិនិងអន្តរជាតិបន្តជួយឧបត្ថម្ភដល់មជ្ឈមណ្ឌលជាតិនៃជនពិការតេជោសែនឱ្យដំណើរការទៅមុខបន្តទៀត។សម្តេចធិបតីបានលើកឡើងថា«សូមបន្តជួយទៅទៀតព្រោះដើម្បីជួយនៅក្នុងការដំណើរការមជ្ឈមណ្ឌល នៅក្នុងការផ្តល់អត្ថប្រយោជន៍និងគណៈកម្មការប៉ារ៉ាហ្គេមដល់បងប្អូនរបស់យើងបានតិចបានច្រើនជួយគ្នាដើម្បីយើងរួមគ្នាធ្វើតែម្តង»។សម្ដេច នាយករដ្ឋមន្ត្រីបានថ្លែងបន្តថាតាមរយៈបេសកកម្មនេះរាជរដ្ឋាភិបាលនឹងបន្តផ្តល់ការគាំទ្រទាំងស្មារតី និងថែរក្សានូវគោលការណ៍ឧបត្ថម្ភគាំទ្រ ដើម្បីជាការបំប៉ននិងលើកកម្ពស់បន្ថែមក្នុងការហ្វឹកហាត់និងបច្ចេកទេសសម្រាប់គ្រប់ការប្រកួតនាពេលខាងមុខ។រាជរដ្ឋាភិបាលបានផ្តល់ការយកចិត្តទុកដាក់និងលើកកម្ពស់ជនមានពិការភាពដោយបានធានាដល់ការធ្វើបរិយាប័ន្ននិងសមភាពជាក់ស្តែងការដាក់សម្ពោធសមិទ្ធផលមជ្ឈមណ្ឌលជាតិនៃជនពិការតេជោសែន នាពេលនេះគឺជាផ្នែកមួយនៃកិច្ចខិតខំរបស់រាជរដ្ឋាភិបាល ក្នុងការផ្តល់កាលានុវត្តភាព ចំពោះជនមានពិការភាពក្នុងការដឹកនាំ ផ្តល់សេវា ស្តារលទ្ធភាពពលកម្ម ផ្តល់និងរកការងារ បង្កើនសេដ្ឋកិច្ច និង ផ្សព្វផ្សាយលើកកម្ពស់សិទ្ធិជនមានពិការភាពដើម្បីបងប្អូនជនមានពិការភាពបានទទួលផលរស់នៅប្រកបដោយសេចក្តីថ្លៃថ្នូរមានឱកាសពេញលេញចូលរួមគ្រប់សកម្មភាពនៅក្នុងសង្គម៕
Post a Comment