រដ្ឋមន្ត្រីការបរ​ទេសអាមេរិកត្រឡប់ទៅ​មជ្ឈិមបូព៌ាវិញបេ​ស​កជនពិសេសចិនជួប​ជាមួយមេដឹកនាំក្រុម​ហាម៉ាស់

រដ្ឋមន្ត្រីការបរទេសអាមេរិកនឹងត្រឡប់ទៅប្រទេសអារ៉ាប៊ីសាអូឌីត និងអេហ្ស៊ីបវិញដើម្បីពិភាក្សាអំពីបទឈប់បាញ់។បេសកជនពិសេសនៃក្រសួងការបរទេសចិនបានជួបមេដឹកនាំនយោបាយនៃក្រុមហាម៉ាស់ជាលើកដំបូង។យោងតាមកាសែត The Guardian កាលពីថ្ងៃទី១៩ខែមីនា រដ្ឋមន្ត្រីការបរទេសអាមេរិកលោកAntonyBlinkenបានប្រកាសថាលោកវិលត្រឡប់ទៅកាន់មជ្ឈិមបូព៌ាវិញបន្ទាប់ពីបញ្ចប់ដំណើរទស្សនកិច្ចនៅហ្វីលីពីន។គោលដៅសំខាន់មួយនៃការធ្វើដំណើរគឺដើម្បីឈានដល់បទឈប់បាញ់និងការផ្លាស់ប្តូរចំណាប់ខ្មាំងរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់។

"ដំណើរទៅកាន់ប្រទេសអារ៉ាប៊ីសាអូឌីតនិងអេហ្ស៊ីបមានគោលបំណងជាច្រើន។រួមទាំងការលើកកម្ពស់បទឈប់បាញ់រវាងអ៊ីស្រាអែលនិងក្រុមហាម៉ាស់។យើងពិភាក្សាអំពីបញ្ហានេះជារៀងរាល់ថ្ងៃហើយកំពុងធ្វើអ្វីគ្រប់យ៉ាងដែលយើងអាចធ្វើបាន។យើងមានគោលបំណងបង្កើតយន្តការសន្តិភាពយូរអង្វែងនៅក្នុងតំបន់។លោកBlinkenបាននិយាយ។រដ្ឋមន្ត្រីការបរទេសអាមេរិកបាននិយាយថាកិច្ចព្រមព្រៀងថ្មីនឹង"ពង្រឹងកិច្ចខិតខំប្រឹងប្រែងជំនួយមនុស្សធម៌សម្រាប់តំបន់ហ្គាហ្សាខណៈពេលដែលធានាថាការវាយប្រហារថ្ងៃទី៧ខែតុលាមិនកើតឡើងម្តងទៀត"។ក្នុងដំណើរទស្សនកិច្ចនាពេលខាងមុខលោកBlinkenក៏នឹងពិភាក្សាជាមួយដៃគូរវិធានការដើម្បីបញ្ចប់ការវាយឆ្មក់របស់ Houthi លើនាវានៅសមុទ្រក្រហមនិងឈូងសមុទ្រ Aden ។

បេសកជនពិសេសចិនជួបជាមួយមេដឹកនាំនយោបាយនៃក្រុមហាម៉ាស់

ទូរទស្សន៍ CNN កាលពីថ្ងៃទី ១៩ ខែមីនា បានបង្ហាញថា បេសកជនពិសេសរបស់ក្រសួងការបរទេសចិនលោក Wang Kejian នាពេលថ្មីៗនេះបានជួបជាមួយមេដឹកនាំគណបក្សនយោបាយហាម៉ាស់ Ismail Haniyehក្នុងប្រទេសកាតា។ ក្នុង​ជំនួប​នោះ មន្ត្រី​នៃ​ភាគី​ទាំង​ពីរ​បាន​ផ្លាស់ប្តូរ​យោបល់​គ្នា​អំពី​ជម្លោះ​នៅ​ហ្គាហ្សាស្ទ្រីបនិង​បញ្ហា​មួយ​ចំនួន​ទៀត។ហាម៉ាស់បាននិយាយថា"លោកHaniyehបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការបញ្ចប់សកម្មភាពយោធារបស់អ៊ីស្រាអែលនៅក្នុងតំបន់ Gaza និងឆ្ពោះទៅរកការបង្កើតរដ្ឋប៉ាឡេស្ទីនឯករាជ្យ"។ចំណែក​ប្រទេស​ចិន លោក Wangបាន​និយាយ​ថា ក្រុង​ប៉េកាំង​ចាត់​ទុក​ក្រុមហាម៉ាស់ជា​ផ្នែក​មួយ​នៃ​រចនាសម្ព័ន្ធ​ជាតិ​ប៉ាឡេស្ទីន។កាលពីសប្តាហ៍មុន លោក Wang បានជួបពិភាក្សាជាមួយមន្ត្រីការទូតជាន់ខ្ពស់របស់អ៊ីស្រាអែល។ ក្នុង​ជំនួប​នោះ បេសកជន​ពិសេស​របស់​ចិន​បាន​សង្កត់​ធ្ងន់​ថា«ការ​ការពារ​ជន​ស៊ីវិល និង​ការ​ធានា​ជំនួយ​ជា​អាទិភាព​កំពូល»។ លើសពីនេះ លោក Wang ក៏បានអំពាវនាវឱ្យអ៊ីស្រាអែលនិងក្រុមហាម៉ាស់បញ្ឈប់ការបាញ់ប្រហារ ដោយបង្កើតឱ្យមានមូលដ្ឋានសម្រាប់ការចរចារសម្រាប់ដំណោះស្រាយរដ្ឋពីរនៅតំបន់ហ្គាហ្សាស្ទ្រីប។លោកWangគឺជាអ្នកការទូតជាន់ខ្ពស់ដំបូងគេដែលចិនបញ្ជូនទៅកាន់មជ្ឈិមបូព៌ាចាប់តាំងពីជម្លោះអ៊ីស្រាអែល និងក្រុមហាម៉ាស់ផ្ទុះឡើង៕ពុតសាម៉ាត់

បេសកជនពិសេសរបស់ក្រសួងការបរទេសចិនលោក Wang Kejian និងមេដឹកនាំនយោបាយក្រុមហាម៉ាស់ Ismail Haniyeh ។ រូបថត៖ ការិយាល័យសារព័ត៌មានរបស់ហាម៉ាស



Powered by Blogger.