VIDEOបនល្បែងខ្នាត​យក្សមួយកន្លែងនៅ​ស្រុកសន្ទុកកំពុងបើ​កដំណើរដោយ​រលូន

 កំពង់ធំ៖ព័ត៌មានក្តៅសារព័ត៌មានយើងទើបតែទទួលបានតាមប្រព័ន្ធតេឡេក្រាមពីប្រជាពលរដ្ឋបានឲ្យដឹងថាទីតាំងបើកល្បែងស៊ីសងខុសច្បាប់ខ្នាតយក្សមួយកន្លែង”ត្រង់ចំណុចអូរសោម”ស្ថិតនៅភូមិគគីតាំងរ៉េន ឃុំបឹងល្វា ស្រុកសន្ទុកខេត្តកំពង់ធំកំពុងបើកដំណើរការរាល់ថ្ងៃដោយរលូនខណៈសមត្ថកិច្ចគ្មានវិធានការទប់ស្កាត់ឬបង្ក្រាបសោះឡើយ..!។ជាហេតុនាំឱ្យម្ចាស់អាជីវកម្មបើកល្បែងស៊ីសងខុសច្បាប់មួយនេះរកបានចំណូលរាប់លានរៀលក្នុង១ថ្ងៃៗ ដើម្បីយកទៅរត់ការនិងសែនព្រេនសមត្ថកិច្ចពាក់ព័ន្ធ។ក៏ប៉ុន្តែយ៉ាងណាក៏ដោយករណីខាងលើនេះលោក ឡង គីសឹង អភិបាលស្រុកសន្ទុកបានថ្លែងប្រាប់បណ្តាញព័ត៌មានថាសមត្ថកិច្ចបង្ក្រាបរួចរាល់ហើយ។តែប្រជាពលរដ្ឋលើកឡើងថាកំពុងស្រែកបែកអាកាសជារៀងរាល់ថៃ្ង។

រូបថតផ្តល់ឲ្យ
សូមជម្រាបជូនថាសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានចេញសារសម្លេងជាបទបញ្ជា ឲ្យអភិបាលរាជធានី-ខេត្តទាំងអស់នៅទូទាំងប្រទេសត្រួតពិនិត្យជាបន្ទាន់លើទីតាំងល្បែងផ្សងសំណាង ក្នុងករណីមានបន្តបើកថ្មីទៀត សូមចាត់វិធានការបិទជាបន្ទាន់ និងរាយការណ៍ផ្ទាល់ជូនសម្តេច។តាមរយៈសារសំឡេងសម្តេចធិបតីបានបញ្ជាក់ថា កាលពីថ្មីៗកន្លងទៅនេះ សម្តេចចេញបទបញ្ជារួចហើយឱ្យផ្អាកការចេញអាជ្ញាបណ្ណផ្តល់សិទ្ធិឱ្យមានការបើកល្បែងផ្សងសំណាង នៅតាមមូលដ្ឋានជាមួយគ្នានេះសម្តេចក៏បានឱ្យ គណៈកម្មាធិការគ្រប់គ្រងល្បែងពាណិជ្ជកម្ម ចំណុះឱ្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដឹកនាំប្រជុំជាបន្ទាន់ជាមួយអាជ្ញាធររាជធានីខេត្ត ដើម្បីពិនិត្យឡើងវិញនូវគោលការណ៍និងវិធានការគ្រប់គ្រងល្បែងផ្សងសំណាងនានា នៅទូទាំងប្រទេសកម្ពុជា។ជាមួយនឹងការបញ្ជាក់នេះ សម្តេចបានបន្ថែមដូច្នេះថា៖ «ខ្ញុំសូមឱ្យឯកឧត្តម លោកជំទាវ អភិបាលនៃគណៈអភិបាលរាជធានី-ខេត្ត ចាត់វិធានការជាបន្ទាន់នូវការត្រួតពិនិត្យល្បែងផ្សងសំណាងនៅតាមមូលដ្ឋានក្នុងដែនសមត្ថកិច្ចរបស់ខ្លួនក្នុងករណីដែលមានបន្តបើកថ្មីថែមទៀតសូមចាត់វិធានការបិទជាបន្ទាន់ ហើយរាយការណ៍ត្រង់មកខ្ញុំ ដើម្បីចាត់វិធានការដើម្បីឈានទៅដកអាជ្ញាបណ្ណនៅក្នុងខេត្ត គឺនៅទូទាំងប្រទេសតែម្តង»។សម្តេចបានលើកឡើងថា ពេលវេលានេះទៅមុខគឺជាពេលវេលាដែលភាគីទាំងអស់ត្រូវចូលរួមទាំងអស់គ្នាអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការបង្កើនការកសាងនិងពង្រាយសមិទ្ធផលវិជ្ជមាន ដូចជាហេដ្ឋារចនាសម្ព័ន្ធរូបវន្តផ្លូវថ្នល់ ភ្លើងប្រឡាយទឹក ពង្រាយមន្រ្តីកសិកម្ម នៅមូលដ្ឋាន បង្កើតរោងចក្រសហគ្រាស នៅតាមមូលដ្ឋាន ដើម្បីជួយបង្កើតការងារ និងចំណូលជូនដល់ប្រជាពលរដ្ឋ នៅតាមមូលដ្ឋាន មិនមែនជាពេលវេលាដែលត្រូវយកចិត្តទុកដាក់ពង្រាយទីតាំងល្បែងនោះទេ ទោះបីជាមានច្បាប់អនុញ្ញាតក៏ដោយ។សម្តេចបានបញ្ជាក់ថា កម្ពុជាត្រូវការវិន័យក្នុងការដឹកនាំរដ្ឋហើយត្រូវរាយការណ៍ជូនសម្តេចវិញជាបន្ទាន់ជុំវិញវិធានការនេះ៕ប្រិយមិត្ត

រូបថតផ្តល់ឲ្យ






Powered by Blogger.