បើតាមផេកផ្លូវការនាព្រឹកថ្ងៃទី១៨ខែមីនាឆ្នាំ២០២៤នេះសម្តេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្រ្តីនៃកម្ពុជាបានអំពាវនាវដល់ក្រុមហ៊ុនដឹកជញ្ជូននិងអ្នកបើកបររថយន្តធំៗត្រូវដាក់ស៊ីផ្លេឱ្យបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេសដែលក្រសួងសាធារណការនិងដឹកជញ្ជូនបានណែនាំនិងជៀសវាងការប្រើប្រាស់ស៊ីផ្លេដែលនាំឱ្យមានការលើកទឹកចិត្តដល់ប្រជាពលរដ្ឋ។ជាពិសេសក្មួយៗធ្វើសកម្មភាពរាំលេងតាមដងផ្លូវ។
សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានណែនាំដល់ប្រជាពលរដ្ឋ។ជាពិសេសក្មួយៗឲ្យបញ្ឈប់សកម្មភាពរាំលេងតាមដងផ្លូវតាមចង្វាក់ស៊ីផ្លេភ្លេងរបស់រថយន្តធំៗជៀសវាងគ្រោះថ្នាក់និងបង្កភាពអនាធិបតេយ្យតាមដងផ្លូវ។ហើយក៏សូមអាណាព្យាបាលចូលរួមសហការនិងធ្វើការណែនាំដល់ក្មួយៗឱ្យបញ្ឈប់សកម្មភាពរាំលេងតាមដងផ្លូវ។ការអំពាវនាវរបស់សម្តេចធិបតី បានធ្វើឡើង ក្រោយពី មានការបង្ហោះតាមបណ្តាញសង្គមមួយចំនួន ពាក់ព័ន្ធនឹងសកម្មភាពរបស់ប្រជាពលរដ្ឋ។ជាពិសេសក្មួយៗយុវជននិងកុមារ ធ្វើសកម្មភាពរាំលេងតាមដងផ្លូវទៅតាមចង្វាក់ស៊ីផ្លេបែបភ្លេងរបស់រថយន្តធំៗដែលសកម្មភាពរាំលេងនេះធ្វើឱ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់នៅតាមដងផ្លូវ ក៏ដូចជាបង្កហានិភ័យសម្រាប់ការធ្វើដំណើរនិងជាពិសេសអាចបណ្តាលឱ្យមានគ្រោះថ្នាក់ដល់ក្មួយៗ៕
Post a Comment