មន្ត្រីការទូតជាអ្នកអនុវត្តចក្ខុវិស័យនិងបេសកកម្មការទូតជាអ្នកតំណាងប្រទេសនិងប្រជាជនជាអ្នកធ្វើទំនាក់ទំនងនិងចរចាជាមួយដៃគូជាអ្នកការពារ និងលើកកម្ពស់គុណតម្លៃរបស់ប្រទេសជាតិនិងជាអ្នកដោះស្រាយបញ្ហាចំពោះមុខនានា។
|
|
សម្តេចធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃកម្ពុជានារសៀលថ្ងៃទី២៩ខែមីនាឆ្នាំ២០២៤បានអញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិនៅវិមានសន្តិភាព រាជធានីភ្នំពេញ ។សម្តេចធិបតីនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា មន្ត្រីការទូតជាអ្នកកំណត់ជាអ្នកអនុវត្តចក្ខុវិស័យនិងបេសកកម្មការទូត ជាអ្នកតំណាងប្រទេសជាតិនិងប្រជាជន ជាអ្នកធ្វើទំនាក់ទំនង និង ចរចាជាមួយដៃគូ ជាអ្នកការពារ និងលើកកម្ពស់គុណតម្លៃរបស់ប្រទេសជាតិ និងជាអ្នកដោះស្រាយបញ្ហាចំពោះមុខនានាផងដែរ ។សម្តេចធិបតី បានកោតសរសើរចំពោះសមិទ្ធផលដែលក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ សម្រេចបានក្នុងឆ្នាំកន្លងមក ជាមួយនឹងស្មារតីទទួលខុសត្រូវខ្ពស់របស់ថ្នាក់ដឹកនាំ មន្រ្តីការទូត និងបុគ្គលិកទាំងអស់ដែលបានបំពេញការងារអនុវត្តនយោបាយការបរទេសកម្ពុជាក្នុងស្មារតីស្នេហាជាតិរក្សាបាននូវកិត្តិយសនិងផលប្រយោជន៍ជូនជាតិមាតុភូមិ ។សម្តេចធិបតីបានអរគុណចំពោះក្រសួង-ស្ថាប័នពាក់ព័ន្ធនានា ដែលបានចូលរួមគាំទ្រធ្វើឱ្យសកម្មភាពការទូតកម្ពុជាទទួលបានជោគជ័យជាបន្តបន្ទាប់៕
Post a Comment