ប្រតិបត្តិករបណ្តាញថាមពលអ៊ុយក្រែនUkrenergoបាននិយាយថាបរិក្ខារថាមពលរបស់ប្រទេសត្រូវបានវាយប្រហារដោយយន្តហោះគ្មានមនុស្សបើករុស្ស៊ី(UAV)និងមីស៊ីលកាលពីយប់មិញបណ្តាលឱ្យរោងចក្រថាមពលចំនួន៣ត្រូវបានខូចខាត។។Reuters បានរាយការណ៍ពី Ukrenergo ថាការវាយប្រហាររបស់រុស្ស៊ីបានបណ្តាលឱ្យខូចខាតយ៉ាងធ្ងន់ធ្ងរដល់ផលិតកម្មនិងកន្លែងបញ្ជូនអគ្គិសនីរបស់អ៊ុយក្រែនដោយបង្ខំឱ្យទីក្រុងគៀវបញ្ឈប់ការនាំចេញអគ្គិសនីនិងពឹងផ្អែកលើការនាំចូល។
|
|
Ukrenergo បានចេញសេចក្តីថ្លែងការណ៍មួយដោយនិយាយថា៖ «កាលពីយប់មិញ រុស្ស៊ីបានដាក់គោលដៅជាថ្មីទៀតលើរោងចក្រថាមពលក្នុងការវាយប្រហារដ៏ធំ។រោងចក្រថាមពលកម្ដៅនិងវារីអគ្គិសនីនៅភាគកណ្តាល និងភាគខាងលិចអ៊ុយក្រែនត្រូវបានខូចខាត»។ ទីភ្នាក់ងារនេះបានកត់សម្គាល់ថារោងចក្រត្រូវបញ្ឈប់ជាបន្ទាន់នូវប្រតិបត្តិការនៅក្នុងតំបន់ Dnipropetrovsk នៅភាគអាគ្នេយ៍អ៊ុយក្រែន។ទូរទស្សន៍អ៊ុយក្រែននៅព្រឹកនេះ (ថ្ងៃទី២៩ខែមីនា) បាននិយាយថាការផ្ទុះបានកើតឡើងនៅ Ivano-Frankivsk និង Khmelnytskyi ក៏ដូចជាទីក្រុងDnipro ហើយមីស៊ីលរបស់រុស្ស៊ីត្រូវបានគេរកឃើញនៅក្នុងដែនអាកាសអ៊ុយក្រែន។កងទ័ពអាកាសអ៊ុយក្រែនបាននិយាយថា ខ្លួនបានបំផ្លាញ UAV ចំនួន៥៨ គ្រឿង និងមីស៊ីល២៦គ្រឿងដែលរុស្ស៊ីបានបាញ់កាលពីយប់មិញ។បញ្ជាការប្រតិបត្តិការនៃកងកម្លាំងប្រដាប់អាវុធប៉ូឡូញ បាននិយាយថា នៅព្រឹកនេះ (ថ្ងៃទី២៩ខែមីនា)យន្តហោះប៉ូឡូញ និងសម្ព័ន្ធមិត្តបានធ្វើការត្រៀមបន្ទាប់ពីរុស្ស៊ីបានបើកការវាយប្រហារដោយមីស៊ីលលើអ៊ុយក្រែន។យោងតាមការប្រកាសរបស់ប្រទេសប៉ូឡូញ យន្តហោះនៃប្រទេសនេះនិងសម្ព័ន្ធមិត្តរបស់ខ្លួនដែលកំពុងប្រតិបត្តិការនៅក្នុងដែនអាកាសប៉ូឡូញអាចនាំឲ្យមានសំលេងរំខានខ្លាំង។ជាពិសេសនៅតំបន់ភាគអាគ្នេយ៍នៃប្រទេស។ប៉ូឡូញភាគអាគ្នេយ៍ជាប់ព្រំដែនអ៊ុយក្រែន។ កន្លងមកកាលពីថ្ងៃទី២៤ខែមីនាប្រទេសប៉ូឡូញក៏បានបញ្ជូនយន្តហោះទៅធានាសុវត្ថិភាពដែនអាកាសនៅពេលដែលតំបន់ភាគខាងលិចនៃប្រទេសអ៊ុយក្រែនត្រូវបានវាយប្រហារដោយមីស៊ីលនិងយន្តហោះគ្មានមនុស្សបើក៕ពុតសាម៉ាត់
Post a Comment