ក្រុមហ៊ុ​ន​​ចិន​បង្ហាញ​ពី​គម្រោង​រៀបចំ​ការសិក្​សា​សមិទ្ធិ​លទ្ធភាព​ផ្លូវ​រថភ្លើង​ធុន​ស្រាល​​តភ្ជាប់​ពី​រាជ​ធានី​ភ្នំ​ពេញ​ទៅ​ព្រ​លា​ន​យន្តហោះ​ថ្មី​និង​ផ្លូវ​រ​ថភ្លើង​ក្រោម​ដី​

ក្រុមប្រឹក្សាអភិវឌ្ឍន៍​កម្ពុជា​គម្រោង​រៀបចំ​ការសិក្សា​សមិទ្ធិលទ្ធភាព​ផ្លូវ​រថភ្លើង​ធុន​ស្រាល​តភ្ជាប់​ពី​រាជធានី​ភ្នំពេញ​ទៅ​ព្រ​លាន​យន្តហោះ​ថ្មី​និង​ផ្លូវ​រថភ្លើង​ក្រោម​ដី​រាជធានី​ភ្នំពេញ​(​Me​t​ro) ​ត្រូវ​បាន​ក្រុមហ៊ុន​ ​China​ ​Me​t​ro ​Group​ ​និង​ក្រុមហ៊ុន​ ​G​u​an​g​z​h​ou ​Me​t​ro ​Group​ ​ធ្វើ​បទ​បង្ហាញ​ជូន​គណៈកម្មការ​អន្តរ​ក្រសួង​កាលពី​ថ្ងៃសៅរ៍​ ​ដើម្បី​ពិនិត្យ​សុំ​ធាតុ​ចូល​បន្ថែម​។

លោក​ ​ស៊ុន​ ​ចាន់​ថុល​ ​ឧបនាយករដ្ឋមន្ត្រី​ ​អនុប្រធាន​ទី​១​ ​ក្រុមប្រឹក្សាអភិវឌ្ឍន៍​កម្ពុជា​បាន​ដឹកនាំ​ក្រុម​ការងារ​អន្តរ​ក្រសួង​ប្រជុំ​ពិភាក្សា​ជាមួយ​ក្រុមហ៊ុន​ ​China​ ​Me​t​ro ​Group​ ​និង​ក្រុមហ៊ុន​ ​G​u​an​g​z​h​ou ​Me​t​ro ​Group​ ​អំពី​គម្រោង​ផ្លូវ​រថភ្លើង​ធុន​ស្រាល​តភ្ជាប់​ពី​រាជធានី​ភ្នំពេញ​ទៅ​ព្រ​លាន​យន្តហោះ​ថ្មី​ ​និង​ផ្លូវ​រថភ្លើង​ក្រោម​ដី​រាជធានី​ភ្នំពេញ​។​​ក្នុង​កិច្ចប្រជុំ​នេះ​ ​មាន​ការចូលរួម​ពី​លោក​ប៉េង​ ​ពោធិ៍​នា​ក្រសួងសាធារណការ​ ​និង​ជា​សមាជិក​គណៈកម្មការ​អន្តរ​ក្រសួង​ ​ដើម្បី​ជំរុញ​ដំណើរ​ការសិក្សា​គម្រោង​ទាំងនេះ​។​កិច្ចប្រជុំ​នា​ឱកាស​នេះ​ត្រូវ​បាន​រៀបចំ​ឡើង​ក្នុង​គោលបំណង​ដើម្បី​ស្ដាប់​បទ​បង្ហាញ​របស់​ក្រុមហ៊ុន​អំពី​ទស្សនាទាន​ជា​រួម​របស់​ទី​ក្រុងភ្នំពេញ​រួម​មាន​ទំហំ​ទីក្រុង​ចំនួន​ប្រជាពលរដ្ឋ​ ​ស្ថានភាព​នៃ​ការប្រើប្រាស់​ផ្លូវថ្នល់​ ​ក៏ដូចជា​ពិនិត្យ​លទ្ធភាព​ដំបូង​លើ​គម្រោង​រៀបចំ​ការសិក្សា​សមិទ្ធិ​លទ្ធភាព​នៃ​គម្រោង​ទាំងនេះ​។​លោក​ ​ស៊ុន​ ​ចាន់​ថុល​ ​ក៏បាន​ជម្រាប​ជូន​អំពី​សវ​តា​ខ្លះ​ៗ​កន្លងមក​នៃ​ការសិក្សា​សមិទ្ធិ​លទ្ធភាព​លើ​ប្រទេស​រថភ្លើង​ផ្សេងគ្នា​ពី​ស្ថាប័ន​ផ្សេងៗ​ដើម្បី​ពិនិត្យមើល​ជម្រើស​ដែល​សម​សម្រប​សម្រាប់​ទី​ក្រុងភ្នំពេញ​ ​រួម​មាន​ការសិក្សា​សមិទ្ធិ​លទ្ធភាព​លើ​ប្រភេទ​រថភ្លើង​ ​A​G​T​ ​ដោយ​ J​I​CA​ ​ជប៉ុន​ ​ការសិក្សា​សមិទ្ធិ​លទ្ធភាព​លើ​ប្រភេទ​រថភ្លើង​ ​M​o​no​rail​ ​ដោយ​ក្រុមហ៊ុន​ CC​E​CC ​និង​ការសិក្សា​សមិទ្ធិ​លទ្ធភាព​លើ​ប្រភេទ​ផ្លូវ​រថភ្លើង​ក្រោម​ដី​ ​ដោយ​ក្រុមហ៊ុន​ CCCC ​ផង​ដែរ​។​

​កិច្ចប្រជុំ​នា​ឱកាស​នេះ​ត្រូវ​បាន​រៀបចំ​ឡើង​ក្រោយ​ដំណើរ​ទស្សនកិច្ច​ទាក់ទាញ​វិនិ​យោគិន​របស់​លោក​ ​ឧបនាយករដ្ឋមន្ត្រី​ ​កាលពី​ពេល​កន្លងទៅ​ដើម្បី​ឈ្វេងយល់​អំពី​ការ​អភិវឌ្ឍ​គម្រោង​ផ្លូវ​រថភ្លើង​ក្រោម​ដី​(​Me​t​ro) ​ក្នុង​ទីក្រុង​ក្វា​វ​ចូ​វ​ ​ដែល​សាងសង់​ដោយ​ក្រុមហ៊ុន​ ​G​u​an​g​z​h​ou ​Me​t​ro ​Group​ ​រួម​សម្របសម្រួល​ដោយ​ក្រុមហ៊ុន​ ​China​ ​Me​t​ro ​Group​។​ស្ថា​នី​យ៍​រថភ្លើង​ក្រោម​ដី​ក្វា​វ​ចូ​វ​មាន​ប្រហែល​​៥​០​ខ្សែ​ហើយ​ត្រូវ​បាន​បំពាក់​ដោយ​បច្ចេកវិទ្យា​ទំនើប​ ​និង​ប្រព័ន្ធ​ឌី​ជី​ថល​ដើម្បី​តាមដាន​និង​គ្រប់គ្រង​ប្រតិបត្តិការ​របស់​រថភ្លើង​និង​ស្ថា​នី​យ៍​៕

Powered by Blogger.