អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង(NATO)បានចាប់ផ្តើមសាងសង់មូលដ្ឋានយោធាដ៏ធំបំផុតរបស់សម្ព័ន្ធភាពនៅអឺរ៉ុបក្នុងប្រទេសរ៉ូម៉ានីដែលជាប្រទេសជាប់ព្រំដែនសមុទ្រខ្មៅ។
|
UAVឈ្លបយកការណ៍MQ-9របស់អាមេរិកនៅឯមូលដ្ឋានយោធាមួយក្នុងប្រទេសរូម៉ានី។ រូបថត៖USAF |
គេហទំព័រ Newsweek កាលពីថ្ងៃទី១៨ ខែមីនា បាននិយាយថាអង្គការណាតូបានចាប់ផ្តើមគម្រោងទឹកប្រាក់ចំនួន២,៧ពាន់លានដុល្លារដើម្បីពង្រីកមូលដ្ឋានទ័ពអាកាសលេខ៥៧នៅទីក្រុង Mihail Kogălniceanuប្រទេសរូម៉ានី។បន្ទាប់ពីបញ្ចប់ដំណើរការពង្រីកមូលដ្ឋាននេះនឹងមានផ្ទៃដីសរុបរហូតដល់២,៨០០ហិកតាក្លាយជាមូលដ្ឋានយោធាដ៏ធំបំផុតរបស់អង្គការណាតូនៅអឺរ៉ុប។កន្លែងនេះត្រូវបានគេរំពឹងទុកថាអាចផ្ទុកទាហានណាតូ១០.០០០នាក់និងគ្រួសាររបស់ពួកគេ។ បច្ចុប្បន្ននេះ មានទាហានប្រហែល៥,០០០ នាក់ឈរជើងនៅមូលដ្ឋាននេះ ដែលភាគច្រើនជាជនជាតិអាមេរិក។លោកបានមានប្រសាសន៍ថា "មូលដ្ឋានថ្មីនេះនឹងមានឃ្លាំងថែទាំយន្តហោះឃ្លាំងរំសេវកន្លែងក្លែងធ្វើយន្តហោះ និងអ្វីៗគ្រប់យ៉ាងដែលចាំបាច់សម្រាប់បំពេញបេសកកម្មយោធា។ លើសពីនេះយើងក៏នឹងសាងសង់សាលារៀន ហាងទំនិញ និងមន្ទីរពេទ្យ ដើម្បីបម្រើសាច់ញាតិរបស់ទាហាន"។ Nicolae Crețu មេបញ្ជាការមូលដ្ឋានលេខ៥៧។រូម៉ានីជាមជ្ឈមណ្ឌលដ៏សំខាន់សម្រាប់សកម្មភាពរបស់អង្គការណាតូនៅសមុទ្រខ្មៅជាយូរមកហើយ។ បន្ទាប់ពីជម្លោះអ៊ុយក្រែនផ្ទុះឡើងសហរដ្ឋអាមេរិកបានបញ្ជូនទាហានបន្ថែមរាប់ពាន់នាក់ទៅកាន់ប្រទេសរូម៉ានី ដើម្បីបំពេញបេសកកម្មឃ្លាំមើល និងបណ្តុះបណ្តាលសន្តិសុខ។យន្តហោះឈ្លបយកការណ៍ MQ-9 Reaper របស់អាមេរិក ក្នុងបេសកកម្មឈ្លបយកការណ៍នៅសមុទ្រខ្មៅ ជារឿយៗចាកចេញពីមូលដ្ឋាន Campia Turzii ភាគខាងជើងប្រទេសរ៉ូម៉ានី។ទន្ទឹមនឹងនេះយន្តហោះចម្បាំងធុនធ្ងន់របស់អង្គការណាតូ តែងតែត្រូវបានបញ្ជូនចេញពីមូលដ្ឋានទ័ពអាកាសលេខ៧១និង ៧៥។ងតាមអ្នកជំនាញខាងយោធារូម៉ានីកំពុងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយសម្ព័ន្ធមិត្តណាតូក្នុងបរិបទនៃតំបន់សមុទ្រខ្មៅដែលប្រទេសនេះជាប់ព្រំដែនកាន់តែតានតឹងដោយសារតែការប៉ះទង្គិចគ្នារវាងរុស្ស៊ីនិងអ៊ុយក្រែន។ លើសពីនេះមូលដ្ឋានទ័ពថ្មីនេះក៏នឹងពង្រឹងសមត្ថភាពការពាររបស់អង្គការណាតូ នៅលើផ្នែកខាងកើតផងដែរ៕ពុតសាម៉ាត់
Post a Comment