សម្ដេច​ធិបតី៖​ការបណ្តុះបណ្តាល​ជំនាញពេ​ទ្យត្រូវតែមា​នគុណភាព

 ថ្លែងក្នុងពិធីបិទ“សន្និបាតបូកសរុបលទ្ធផលការងារសុខាភិបាលលើកទី៤៣ ឆ្នាំ២០២៣និងលើកទិសដៅការងារឆ្នាំ២០២៤”នារសៀលថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤នៅសណ្ឋាគារសូហ្វីតែលភ្នំពេញសម្តេចធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃកម្ពុជាបានបញ្ជាក់ថាការបណ្តុះបណ្តាលជំនាញពេទ្យទាំងអស់រួមមានទាំងរដ្ឋស្ថាប័នឯកជនអង្គការគ្រឹះស្ថាននានាត្រូវតែមានគុណភាពដូចគ្នាព្រោះការព្យាបាលជីវិតមនុស្សដូចគ្នា។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងយ៉ាងដូច្នេះថា៖ «ការបណ្តុះបណ្តាលជំនាញពេទ្យទាំងស្ថាប័នរដ្ឋ វិស័យឯកជនគ្រឹះស្ថាននានាត្រូវតែមានជំនាញព្រោះថាការបណ្តុះបណ្តាលនេះទៅទីណាក៏ដោយនៅតែព្យាបាលប្រជាពលរដ្ឋមិនថាពេទ្យអង្គការ ពេទ្យរដ្ឋ ពេទ្យឯកជនគឺ ត្រូវតែធានាសុវត្ថិភាព ស្តង់ដារ ដែលជាការងារសំខាន់»។សម្តេចធិបតីលើកឡើងថា មិនមែនថាទាល់តែពេទ្យរដ្ឋត្រូវតែមានស្តង់ដារខ្ពស់ជាងពេទ្យឯកជន ខ្ពស់ជាងពេទ្យអង្គការនោះទេគឺជីវិតមនុស្សត្រូវតែព្យាបាលឱ្យត្រូវ ហើយត្រូវតែមានការធានាខុសត្រូវ។សម្ដេចនាយករដ្ឋមន្រ្ដីបានថ្លែងបញ្ជាក់ថា ទាំងពេទ្យរដ្ឋ ពេទ្យរាជធានី ឬពេទ្យខេត្ត ឬពេទ្យឯកជន ត្រូវតែមានជំនាញដូច្នេះអ្វីដែលសំខាន់នោះគឺកក្តាធនធានមនុស្សត្រូវយកចិត្តទុកដាក់ក្នុងការបណ្តុះបណ្តាលជំនាញពេទ្យនេះ។សម្តេចហ៊ុន ម៉ាណែត ក៏បានអះអាងថាការបណ្តុះបណ្តាលជំនាញពេទ្យនេះរាជរដ្ឋាភិបាលបានគិតគូរណាស់ហើយរាល់ការបណ្តុះបណ្តាលជំនាញពេទ្យទាំងអស់ទាំងសាលាពេទ្យក្រហម(សាកលវិទ្យាល័យវិទ្យាសាស្រ្ដសុខាភិបាល)ឬសាកលវិទ្យាល័យអន្ដរជាតិ(សាលាអាយយូ) ឬនៅសាលាពេទ្យណាទៀតគឺមានសមត្ថភាព ក្នុងការប្រឡងចូលក្របខ័ណ្ឌរដ្ឋដូចគ្នា។សម្តេចធិបតីនាយករដ្ឋមន្ត្រីបានគូសបញ្ជាក់បន្ថែមថា៖«អីចឹងការបណ្តុះបណ្តាលជំនាញពេទ្យនេះគឺត្រូវយកចិត្តទុកដាក់ ហើយរៀនជំនាញពេទ្យអាចគួរឱ្យរឹង។ ហើយខ្ញុំស្នើសុំ ក្មួយៗនិស្សិតដែលរៀនជំនាញពេទ្យកុំស្នើសុំចូលក្របខ័ណ្ឌដោយមិនឆ្លងកាត់ការប្រឡងអី»។សម្តេចនាយករដ្ឋមន្ត្រីបានឱ្យដឹងផងដែរថា អ្នករៀនជំនាញពេទ្យត្រូវយល់ពីស្ថានភាពជំងឺ ហើយ វាមិនអាចដូចជាកុំព្យូរទ័រនោះទេ។អ្នកជំងឺគឺមានជំងឺដូចគ្នា។ប៉ុន្តែអាការៈមិនដូចគ្នានោះទេដូច្នេះយើងអាចវាយតម្លៃខុសដែលត្រូវធ្វើយ៉ាងណាត្រូវធានានូវគុណភាព។«ការបណ្តុះបណ្តាលពេទ្យត្រូវមានស្តង់ដារច្បាស់លាស់នៅតាមសាលានីមួយៗមានអ្នកខ្លះថារៀនពេទ្យមានតម្លៃថ្លៃតែវាត្រូវចំណាយច្រើនលើឧបករណ៍ពិសោធន៍ ។ការរៀនពេទ្យមិនអាចរៀនតែទ្រឹស្តី ហើយទៅធ្វើការវះកាត់តាមកុំព្យូទ័រនោះទេគឺត្រូវតែចេះវះកាត់ផ្ទាល់តែម្តង ហើយក៏មិនមែនពេទ្យពេលចូលវះកាត់ផ្ទាល់ឃើញឈាមសន្លប់នោះទេ»។នេះបើតាមសម្តេចធិបតី៕

Powered by Blogger.