គិតត្រឹមពីរខែដំបូងដើមឆ្នាំ២០២៤កម្ពុជាទទួលបានចំណូលពីរមណីយដ្ឋានអង្គរជាង១១,២លានដុល្លារពីការលក់បណ្ណចូលទស្សនាអង្គរកើនឡើងប្រមាណជា៥២,០៩% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
សេចក្តីប្រកាសព័ត៌មានរបស់គ្រឹះស្ថានអង្គរបានឱ្យដឹងថា រយៈពេល ២ខែ ឆ្នាំ២០២៤ នេះ រមណីយដ្ឋានអង្គរទទួលបានភ្ញៀវសរុប ២៣៥ ៨៥០នាក់ ដែលរកចំណូលបានជាង១១,២លានដុល្លារ។បើតាមប្រភពដដែលក្នុងខែកុម្ភៈ ឆ្នាំ២០២៤ ការលក់សំបុត្រ ចូលទស្សនារមណីយដ្ឋានអង្គរ សម្រេចបានជាង ១២ម៉ឺននាក់ ដែលរកប្រាក់ចំណូលបាន ៥,៧លានដុល្លារ កើនឡើង ៥៣,២៥%ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។សម្រាប់តម្លៃសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ ត្រូវបានចែកចេញជា ៣ប្រភេទ រួមមាន ចូលទស្សនា ១ថ្ងៃ មានតម្លៃ ៣៧ដុល្លារទស្សនា ៣ថ្ងៃ មានតម្លៃ ៦២ដុល្លារ និង ៧ថ្ងៃ មានតម្លៃ ៧២ដុល្លារអាមេរិក។ក្រៅពីប្រាក់ចំណូលចូលទស្សនារមណីយដ្ឋានអង្គរ គ្រឹះស្ថានអង្គរ ក៏រកចំណូលបានជាង២៩ម៉ឺនដុល្លារពីការលក់សំបុត្រឱ្យភ្ញៀវបរទេសចូលទស្សនា ប្រាសាទកោះកេរនិងសំបុត្រទូកនៅកំពង់ផែចុងឃ្នៀស។ចំណូលឧបត្ថម្ភមូលនិធិគន្ធបុប្ផាកម្ពុជា រយៈពេល ២ខែ ក្នុងឆ្នាំ២០២៤នេះមានចំនួនសរុប៤៧ម៉ឺនដុល្លារ។នេះបើតាមបញ្ជាក់ឲ្យថឲដឹងពីAKP៕
Post a Comment