នាយករដ្ឋមន្រ្តី៖យុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលក្រសួង​អភិវឌ្ឍន៍ជនបទបាននិងកំ​ពុងចូលរួមយ៉ាង​សកម្មលើកកម្ពស់គុណភាព​និងគុណតម្លៃនៃជី​វិតប្រជាជន

 ក្នុងការលើកកម្ពស់គុណភាពនិងគុណតម្លៃនៃជីវិតប្រជាជន នៅតំបន់ជនបទសម្តេចធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃកម្ពុជានារសៀលថ្ងៃទី២០ខែមីនាឆ្នាំ២០២៤នេះបានអញ្ជើញជាអធិបតីក្នុងពិធិបិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣និងលើកទិសដៅការងារឆ្នាំ២០២៤ក្រសួងអភិវឌ្ឍន៍ជនបទ។

សម្តេចធិបតីបានលើកឡើងថាស្របតាមយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលក្រសួងអភិវឌ្ឍន៍ជនបទបាននិងកំពុងចូលរួមយ៉ាងសកម្មក្នុងការលើកកម្ពស់គុណភាពនិងគុណតម្លៃនៃជីវិតប្រជាជននៅតំបន់ជនបទប្រកបដោយបរិយាប័ន្នទាំងផ្នែកសេដ្ឋកិច្ចសង្គមកិច្ចនិងវប្បធម៌ដើម្បីទទួលបាននូវការអភិវឌ្ឍនិងរស់នៅដោយសុខុដុមរមនានិងស៊ីវិល័យដោយបានដាក់ចេញនូវយុទ្ធសាស្ត្រសំខាន់ៗចំនួន៤គឺ៖ទី១.អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តនិងគមនាគមន៍ ទី២.លើកកម្ពស់លក្ខខណ្ឌនៃការរស់នៅរបស់សហគមន៍ជនបទ ទី៣.ធ្វើពិពិធកម្មសកម្មភាពសេដ្ឋកិច្ចជនបទនិងទី៤. ពង្រឹងសេវាគាំទ្ររដ្ឋបាលនិងកិច្ចការទូទៅក្នុងគោលដៅលើកកម្ពស់សមត្ថភាពធនធានមនុស្សនិងស្ថាប័ន។សម្តេចធិបតីបានបន្ថែមថារាជរដ្ឋាភិបាលកម្ពុជាក្នុងនីតិកាលទី ៧ នៃរដ្ឋសភាបានដាក់ចេញនូវយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១៖កំណើនការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ព្រមទាំងបានកំណត់អាទិភាពគន្លឹះចំនួន៥ គឺ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ដែលជាមូលដ្ឋានសម្រាប់ការរៀបចំគោលនយោបាយ និងផែនការយុទ្ធសាស្រ្តតាមវិស័យក្នុងគោលដៅអភិវឌ្ឍន៍កម្ពុជាឱ្យក្លាយទៅជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០៕

Powered by Blogger.