សម្តេចធិ​បតី៖រាជរដ្ឋាភិបា​ល​កម្ពុជា​នឹង​ប្រឹងប្រែ​ង​ឲ្យអស់​ពី​សមត្ថភា​ព​ដើម្បី​ថែរក្សា​និង​កា​រពារ​វប្បធម៌​ជាតិ​

កាល​ពីម្សិលមិញសម្តេចធិបតីនាយករដ្ឋមន្ត្រី​ ​ហ៊ុន​ ​ម៉ា​ណែ​ត​បាន​បញ្ជាក់​ជាថ្មី​ថា​រាជរដ្ឋាភិបាល​កម្ពុជា​នឹង​ប្រឹងប្រែង​ឲ្យអស់​ពី​សមត្ថភាព​ដើម្បី​ថែរក្សា​និង​ការពារ​វប្បធម៌​ជាតិ​។​​ថ្លែង​ក្នុង​ពិធី​អប​អរសាទរ​ទិវា​វប្បធម៌​ជាតិ​លើក​ទី​២​៦​ ​នៅ​មជ្ឈមណ្ឌល​សន្និបាត​ ​និង​ពិព័រណ៍​កោះ​ពេជ្រ​ ​សម្តេច​ហ៊ុន​ ​ម៉ា​ណែ​ត​ ​បាន​មានប្រសាសន៍ថា​ ​រាជរដ្ឋាភិបាល​នឹង​បន្ត​គាំទ្រ​ ​និង​លើក​ក​ម្ពស់​ការ​អភិ​រក្ស​វប្បធម៌​ ​នៅ​គ្រប់​កាលៈទេសៈ​។​លោកស្រី​ ភឿ​ង​ ​សកុណា​ ​រដ្ឋមន្ត្រី​ក្រសួង​វប្បធម៌​ ​និង​វិចិត្រ​សិល្បៈ ​បាន​មានប្រសាសន៍ថា​ ​គ្រប់​កាលៈទេសៈ​ ​មិនថា​ពេល​សប្បាយរីករាយ​ ​ឬ​ស្ថិត​ក្នុង​ស្ថានភាព​លំបាក​ ​រាជរដ្ឋាភិបាល​កម្ពុជា​ ​តែងតែ​កំណត់​យ៉ាង​ច្បាស់​ថា​ ​វប្បធម៌​ជា​ព្រលឹង​ជាតិ​ ​ជា​អត្តសញ្ញាណ​ជាតិ​ ​ជា​ប្រភព​ដែល​មិន​អាច​កាត់ថ្លៃ​បាន​សម្រាប់​មូលដ្ឋាន​គ្រឹះ​នៃ​ការ​ពង្រឹង​ស្មារតី​ស្នេហាជាតិ​មាតុភូមិ​ ​ពង្រឹង​ការ​ឯកភាព​ផ្ទៃក្នុង​ ​លើក​ក​ម្ពស់​ការ​ទទួលស្គាល់​ជាស​កល​អំពី​វប្បធម៌​ ​និង​អរិយធម៌​បុរាណ​របស់​ប្រទេសជាតិ​ ​និង​ជា​ប្រភព​នៃ​ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​សង្គម​ប្រកបដោយ​ចីរភាព​។​

លោកស្រី​បាន​គូស​បញ្ជាក់​ថា​ ​ក្នុង​ន័យ​នេះ​ ​គោលគំនិត​នៃ​ការ​អភិ​រក្ស​ដើម្បី​អភិវឌ្ឍន៍​ ​និង​ការ​អភិវឌ្ឍន៍​សម្រាប់​ការ​អភិ​រក្ស​បាន​ក្លាយ​ជា​គោលការណ៍​យុទ្ធសាស្ត្រ​ច្បាស់លាស់​សម្រាប់​វិ​ស័យ​សិល្បៈ ​និង​វប្បធម៌​នៅ​កម្ពុជា​។​លោកស្រី​រដ្ឋមន្ត្រី​បាន​មានប្រសាសន៍ថា​ ​ក្នុងរយៈពេល​៩​ឆ្នាំ​មកនេះ​ ​ទិវា​វប្បធម៌​ជាតិ​ត្រូវ​បាន​ប្រារព្ធ​ឡើង​ក្រោម​ប្រធាន​បទ​ដូចគ្នា​គឺ​៖​ ​យុវជន​ដើម្បី​វប្បធម៌​ជាតិ​ ​ដើម្បី​លើក​ក​ម្ពស់​ការយល់​ដឹង​ដល់​គ្រប់​មជ្ឈដ្ឋាន​អំពី​កិច្ចការ​មិន​ចេះ​ចប់​ ​ក្នុង​ការ​អភិ​រក្ស​សិល្បៈ ​និង​វប្បធម៌​ជាតិ​ ​និង​កាតព្វកិច្ច​ចាំបាច់​។​លោកស្រី​ ភឿ​ង​ ​សកុណា​ ​បាន​មានប្រសាសន៍ថា​ ​ទិវា​វប្បធម៌​ជាតិ​ក៏មាន​សារៈសំខាន់​ផង​ដែរ​សម្រាប់​យុវជន​ក្នុង​ការ​ប្តូរ​វេន​ ​និង​លើក​ក​ម្ពស់​ការយល់​ដឹង​អំពី​ហា​និ​ភ័យ​នៃ​ផល​ប៉ះពាល់​នៅ​ក្នុង​បរិ​បទ​ដែល​ពិភពលោក​ ​និង​តំបន់​ពុំ​មាន​រនាំង​វប្បធម៌​ ​និង​សិល្បៈ ​ក៏ដូចជា​ស្ថានភាព​វិវត្ត​នៃ​ការប្រើប្រាស់​បច្ចេកវិទ្យា​ថ្មីៗ​ ​និង​សេដ្ឋកិច្ច​សង្គម​៕

Powered by Blogger.