នាយសុខនិង​សៅបានបបួលគ្នាចុះទៅ​យកព័ត៌មានមណ្ឌលគិរី​ក្រែងបាន​ព័ត៌​មានក្តៅមកចុះផ្សា​យតែ​យល់​សប្តិឃើញគេ​រៀបចំ​ផែនការមេក្បាច់​គុណបួនមិនទៅ​ទេខ្លាចយំហ៊ូ

នាយសុខនិងនាយសៅបានបបួលគ្នាចុះទៅយកព័ត៌មានក្នុងខេត្តមណ្ឌលគិរីក្រែងបានព័ត៌មានក្តៅខណៈផ្ទុះរឿងដឹកជញ្ជូនទៅវៀតណាមឡើងកក្រើកជិតកន្លះខែមកនេះ។នាយសុខ៖ខ្ញុំចង់បបួលសៅឯងចុះទៅយកព័ត៌មានក្នុងខេត្តមណ្ឌលគិរីក្រែងល៎ថតបានរូបភាពឈើថ្មីៗខ្លះគ្រាន់ចេញផ្សាយវ៉ី!!!

អ្នកសារព័ត៌មានត្រូវបានចាប់ខ្លួននៅមណ្ឌលគិរី។រូបភាពសហការី
នាយសៅ៖ក៏បានតបទៅនាយសុខវិញថាខ្ញុំមិនទៅទេឯងខ្លាចគេចោទខ្ញុំនូវមេក្បាច់គុណបួនតាមរយៈការបញ្ចេះចម្លើយ,លួងលោមចម្លើយ,បង្ខំចម្លើយនិងដឹកមុខចម្លើយដើម្បីចាប់ខ្លួន។ហើយបើជាប់គុកគ្មានអ្នកណាចិញ្ចឹមប្រពន្ធកូនខ្ញុំទេមិនយំហ៊ូទេហី!។ព្រោះតែខ្ញុំយល់សប្តិឃើញថាសមត្ថកិច្ចនៅទីនោះរៀបអន្ទាក់ធើស៊ីអ្នកកាសែតស្រស់ៗតែម្តងដោយគ្មានអង្អហេតុទេវើយ។គួររឭកឲ្យដឹងដែរថាតុលាការខេត្តមណ្ឌលគិរីបានសម្រេចឃុំខ្លួន អ្នកសារព័ត៌មានចំនួន៦នាក់ខណៈអ្នកសារព័ត៌មានជាស្ត្រីចំនួន២នាក់ទៀត ត្រូវបានដោះលែងវិញ.!។នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន របស់អ្នកនាំពាក្យសាលាដំបូងខេត្តមណ្ឌលគិរី នៅថ្ងៃទី១៧.០៣.២០២៤។-អ្នកនាំពាក្យសាលាដំបូងខេត្តមណ្ឌលគិរីបានលើកឡើងយ៉ាងដូច្នេះថាៈ កាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៤ សាលាដំបូងខេត្តមណ្ឌលគិរី បានទទួលសំណុំរឿងព្រហ្មទណ្ឌលេខ១១២ ចុះថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៤ ពីអយ្យការអមសាលាដំបូងខេត្តមណ្ឌលគិរី តាមរយៈដីកាសន្និដ្ឋានបញ្ជូនរឿងឲ្យស៊ើបសួរលេខ ៧៣ អ.យ.ឃ/២៤ ចុះថ្ងៃទី១៧ខែមីនាឆ្នាំ២០២៤របស់អយ្យការអមសាលាដំបូងខេត្តមណ្ឌលគិរី ។ដែលមានជនត្រូវចោទចំនួន៨ នាក់ ក្នុងនោះមានស្ត្រី២ នាក់ ពីបទ«អំពើកំហែងយក»ប្រព្រឹត្តនៅភូមិពូចារ ឃុំស្រែព្រះ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី កាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤ តាមមាត្រា ៣៦៣និងមាត្រា៣៦៤ នៃក្រមព្រហ្មទណ្ឌ។ក្រោយពីបានពិនិត្យសំណុំរឿង និងភស្តុតាងនានា ព្រមទាំងស្តាប់ចម្លើយជនត្រូវចោទទាំង៨ នាក់ រួចមក ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តមណ្ឌលគិរី បានសម្រេចឃុំខ្លួន ជនត្រូវចោទចំនួន៦នាក់ ជាបណ្តោះអាសន្ន ដើម្បីបន្តការ ស៊ើបសួរតាមនីតិវិធីច្បាប់ ។ដោយឡែកជនត្រូវចោទជាស្ត្រី ចំនួន ២នាក់ទៀតចៅក្រមស៊ើបសួរបានសម្រេចដាក់ឲ្យស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ ។-អ្នកសារព័ត៌មានដែលរងការចោទប្រកាន់និងឃុំខ្លួន៖ទី១-ឈ្មោះ ហ៊ីង សុធា ភេទ ប្រុស គេហទំព័រ អំណាចទាំងបួន www.FourPowers.com  អាសយដ្ឋាន ក្រុងតាខ្មៅ ខេត្ត កណ្តាល (មានប័ណ្ណសំគាល់ ខ្លួន អ្នកសារព័ត៌មាន ចេញដោយ ក្រសួងព័ត៌មាន ឆ្នាំ២០២៤)(ឃុំខ្លួន)។២-ឈ្មោះ រុំ សាន ភេទ ប្រុសអាយុ ៤០ឆ្នាំ គេហទំព័រស៊ីស៊ីអិនខេ លី www.CCN Daily.com អាសយដ្ឋាន នៅ ខេត្តស្វាយរៀង (មានប័ណ្ណ សំគាល់ខ្លួនអ្នក សារព័ត៌មាន ចេញដោយ ក្រសួង ព័ត៌មាន ឆ្នាំ២០២៤)(ឃុំខ្លួន) ។៣- ឈ្មោះ អេង សាន ភេទ ប្រុស អាយុ៤១ឆ្នាំ គេហទំព័រ សេះស ញ៉ូ វ www.WhiteHorse-News.com អាសយដ្ឋាន រាជធានី ភ្នំពេញ (ប័ណ្ណសំគាល់ខ្លួន ផុត សុពលភាព)(ឃុំខ្លួន)។៤- ឈ្មោះ ស៊ុន ម៉ាញ ភេទ ប្រុស អាយុ៣៣ឆ្នាំ គេហទំព័រ សេះស www.WhiteHorse-News.com អាសយដ្ឋាន រាជធានី ភ្នំពេញ (ប័ណ្ណសំគាល់ខ្លួន ផុត សុពលភាព)(ឃុំខ្លួន)។៥- ឈ្មោះ សន សា រ៉ាត់ ភេទប្រុស អាយុ៤៣ឆ្នាំ ចាងហ្វាង គេហទំព័រ សេះស www.WhiteHorse- News.com អាសយដ្ឋាន រាជធានី ភ្នំពេញ (មានអាជ្ញាប័ណ្ណត្រឹមត្រូវ)(ឃុំខ្លួន)។៦-ឈ្មោះ ហុង ឡង់ ឌី ភេទស្រី អាយុ ៣៨ឆ្នាំ គេហទំព័រ សេះស www.WhiteHorse-News.com អាសយដ្ឋាន រាជធានី ភ្នំពេញ (ប័ណ្ណសំគាល់ខ្លួនផុត សុពលភាព) www.WhiteHorse-News.com(ក្រៅឃុំ)។៧- ឈ្មោះ នី ស្រី ណែត ភេទស្រី អាយុ៣៥ឆ្នាំ គេហទំព័រ សេះស អាសយដ្ឋាន រាជធានី ភ្នំពេញ (ប័ណ្ណសំគាល់ខ្លួនផុត សុពលភាព)(ក្រៅឃុំ)។៨- ឈ្មោះ ឆេង បូព្រឹក ភេទ ប្រុស អាយុ២៤ឆ្នាំ គេហទំព័រសេះស www.WhiteHorse-News.com អាសយដ្ឋាន រាជធានី ភ្នំពេញ (ប័ណ្ណសំគាល់ខ្លួនផុត សុពលភាព)(ឃុំខ្លួន)។អ្នកកាសែតទាំង៨នាក់ខាងលើ ត្រូវបាន នគរបាលឃាត់ខ្លួន នៅស្រុកកែវសីមា ខេត្តមណ្ឌលគិរី កាលពីយប់ទី១៤.០៣.២០២៤ តាមបណ្ដឹងរបស់ អ្នកដឹកជញ្ជូនឈើ!។-ការចាប់និងឃុំខ្លួន អ្នកកាសែតយ៉ាងច្រើននៅពេលនេះ បង្កឱ្យមានការភ្ញាក់ផ្អើលជាខ្លាំង ពីសំណាក់អ្នកច្បាប់ រួមនិងអ្នកសារព័ត៌មានទូទាំងប្រទេស..!។ស្របពេលដែលពួកគាត់ អះអាងថាខ្លួនពុំបានទារប្រាក់ឬកំហែងយកប្រាក់ ពីអ្នកដឹកឈើនោះឡើយបែរជាត្រូវរងបណ្ដឹងនិងរងការឃាត់ខ្លួនទៅវិញ….?! ។ពោលគឺ អង្គហេតុនៃរឿងនេះ ផ្ដើមពីរឿងដឹកឈើ ឈានដល់សម្របសម្រួលគ្នា ក្រោមហេតុផល មនោសញ្ចេតនា.រាប់អានគ្នា រវាងក្រុមអ្នកកាសែត និងអ្នកដឹកឈើ។ដោយពុំបានទាមទារ ឬកំណត់ចំនួនលុយច្បាស់លាស់នោះឡើយ..!។បើតាមក្រុមអ្នកកាសែត ប្រាក់ជាង៤០ម៉ឺនរៀល ដែលអ្នកដឹកឈើប្រគល់ឱ្យនោះ ។គឺភាគីអ្នកដឹកឈើ តាមសម្រួល និងប្រគល់ឱ្យខ្លួនប៉ុណ្ណោះ ខណៈពួកគេពុំបានទាមទារ ឬក៏ កំណត់យកឯណា..?!។-ករណីខាងលើ ក្រុមអ្នកកាសែត បានចាត់ទុកថា ជាករណីធ្វើស៊ី ហាក់បីដូចជាមានការរៀបចំទុកមុន ពីសំណាក់អ្នកពាក់ព័ន្ធនិងអ្នកដឹកឈើ ។ដោយថតសំឡេងឆ្លើយឆ្លងគ្នា តាមទូរស័ព្ទ រួចប្ដឹងឱ្យសមត្ថកិច្ច ឃាត់ខ្លួនតែម្ដងទាំងដែល”មិនមានសំឡេងទារប្រាក់”៕នាយរ៉ាផាត់


Powered by Blogger.