វិធា​នក្តៅរបស់​ក្រសួងបរិស្ថានស្រប​ពេល​មា​នមេខ្លោង​ឈ្មោះរិទ្ធិ,ផលដឹក​​ជញ្ជូនឈើក្នុងខេត្តម​​ណ្ឌលគិរីក្នុងរយៈ​ពេ​​លជិត​១​សប្ដាហ៍កន្លងទៅ​នេះ

ព័ត៌មាននេះជាតម្រុយមួយឈានទៅរកភស្តតាងដើម្បីចាប់មេខ្លោងនិងអ្នកដែលឃុបឃិតបំផ្លាញព្រៃឈើជាប្រព័ន្ធ។គួរជម្រាបជូនថាបន្ទាប់បណ្តាញព័ត៌មាននិងបណ្តាញសង្គមមួយចំនួនចេញផ្សាយជាបន្តបន្ទាប់ពីជំនួញដឹកជញ្ជូនឈើប្រណីតចាប់ផ្តើមកម្រើកជាថ្មីនៅខេត្តមណ្ឌលគិរីដែលមានមេខ្លោងឈ្មួញឈើឈ្មោះរិទ្ធិ,ផលមានតួនាទីជា(មន្រ្តីប៉ូលីសផងដែរនោះ)និងបរិវារបាន​ធ្វើ​សកម្មភាព​កាប់​បំផ្លិចបំផ្លាញ​ព្រៃឈើ​ដឹកជញ្ជូន​ចេញពីចំណុចស្រែ​ប៊ូ​មភូមិ​រ៉ា​យោង​ឃុំ​ប៊ូ​ស្រាស្រុក​ពេជ្រា​ដាដឹក​តាម​ប្រភេទរថយន្តធុនត្រា​ជា​ច្រើនគ្រឿងសម្រុកដឹកជញ្ជូនទៅ​វៀតណាមយ៉ាងពេញបន្ទុកតាមច្រកទ្វេភាគីណាំលានិងច្រកដាក់ដាំក្នុងខេត្តមណ្ឌលគិរីក្នុងរយៈពេលជិត១​សប្ដាហ៍កន្លងទៅ​នេះ។ហើយជាការកត់សម្គាល់ក្រសួងបរិស្ថានក៏បានចេញបញ្ជាតឹងរឹងឱ្យមន្រ្តីជំនាញពង្រឹងការអនុវត្តច្បាប់ប្រឆាំងបទល្មើសទប់ស្កាត់លុបបំបាត់និងបង្ក្រាបការកាប់គាស់រុករានឆ្ការដុតឬការឈូសឆាយដីព្រៃធ្វើជាកម្មសិទ្ធិខុសច្បាប់និងបរបាញ់សត្វព្រៃក្នុងតំបន់ការពារធម្មជាតិ។ក្នុងកិច្ចប្រជុំជាមួយថ្នាក់ដឹកនាំក្រសួងបរិស្ថានប្រធានមន្ទីរបរិស្ថានរាជធានីខេត្តនិងនាយកតំបន់ការពារធម្មជាតិនៅទូទាំងប្រទេសនាថ្ងៃព្រហស្បតិ៍ទី១៤ខែមីនាឆ្នាំ២០២៤នាទីស្តីការក្រសួងបរិស្ថានលោកបណ្ឌិតអ៊ាងសុផល្លែតបានរលឹកឡើងវិញពីការពង្រឹងវិធានការទាំង៤ដើម្បីគ្រប់គ្រងធនធានធម្មជាតិនិងអភិរក្សជីវៈចម្រុះឲ្យមានប្រសិទ្ធភាពនិងការអភិវឌ្ឍដោយចីរភាពរួមមាន៖

រូបឯកសារឈ្មួញដឹកជញ្ជូនឈើ។សហការី
១) អនុវត្តច្បាប់១០០% និងបញ្ចប់នូវវប្បធម៌ អប់រំ ណែនាំ និងចុះកិច្ចសន្យា ហើយដោះលែង ចំពោះអ្នកប្រព្រឹត្តបទល្មើសធនធានធម្មជាតិ។

២) សហការជាមួយគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី-ខេត្ត ជាពិសេសជាមួយអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ឲ្យបានស្អិតរមួត ដើម្បីទប់ស្កាត់បទល្មើសធនធានធម្មជាតិ នៅតាមតំបន់ការពារធម្មជាតិ

៣)សហការជាមួយអង្គភាពប្រឆាំងនឹងអំពើពុករលួយនិងបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេសធ្វើការបង្រ្កាបនិងទប់ស្កាត់បទល្មើសធនធានធម្មជាតិបន្ថែមលើកិច្ចសហការជាមួយអាជ្ញាធរមូលដ្ឋាន

៤) ជំរុញការដាំដើមឈើឲ្យច្រើនជាងការកាប់ ដើម្បីរក្សានូវកំណើនគម្របព្រៃ ជាពិសេសជំរុញ ការដាំស្តារព្រៃឈើ ដែលជាទិសដៅអាទិភាពបង្កើនគម្របព្រៃឈើឱ្យបាន៦០% នៅឆ្នាំ២០៥០ ស្របតាមយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជានិងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋនៅតាមសហគមន៍រួមទាំងការអភិរក្សជីវចម្រុះដោយចីរភាព។ តាមរយៈនេះ ក្រសួងបរិស្ថានបានដាក់ចេញយុទ្ធនាការថ្ងៃទី១០ តុលា នឹងធ្វើការផ្តល់ និងដាំដើមឈើយ៉ាងតិច ១លានដើម ក្នុងមួយឆ្នាំ ចាប់ពីឆ្នាំ២០២៤។នៅក្នុងឱកាសនេះលោករដ្ឋមន្រ្តីបានមានប្រសាសន៍ថាក្រសួងបរិស្ថានបាននឹងកំពុងបន្តសហការជាមួយក្រសួង ស្ថាប័ន អង្គភាពមានសមត្ថកិច្ចពាក់ព័ន្ធ និង រដ្ឋបាលថ្នាក់ក្រោមជាតិ នឹងចាត់វិធានការយ៉ាងម៉ឺងម៉ាត់បំផុត លើការទប់ស្កាត់ លុបបំបាត់ និងបង្ក្រាបនូវរាល់ សកម្មភាពល្មើសច្បាប់ ក្នុងតំបន់ការពារធម្មជាតិ ដោយអនុលោមតាមបទប្បញ្ញត្តិច្បាប់ និងលិខិតបទដ្ឋាន គតិយុត្តជាធរមាន៕ផាត់យុទ្ធ


Powered by Blogger.