សម្តេចធិបតីនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែតនៃកម្ពុជាបានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការការពារសន្តិភាពដែលរកបានដោយលំបាករបស់កម្ពុជានិងកុំបណ្តោយឱ្យប្រទេសឬក្រុមណាមួយមកបំផ្លាញ ទោះក្នុងតម្លៃណាក៏ដោយ។ការលើកឡើងរបស់សម្តេចហ៊ុន ម៉ាណែត ក្នុងពិធីបើកពិធីបុណ្យទន្លេលើកទី៨ នៅខេត្តសៀមរាប កាលពីយប់ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៤។
|
|
សម្តេចបានបន្ថែមថា នេះ ធ្វើឡើងក្នុងគោលបំណងបង្កើនភាពទាក់ទាញរបស់កម្ពុជា និងជំរុញការអភិវឌ្ឍវិស័យទេសចរណ៍ឱ្យកាន់តែប្រសើរ។សម្តេចធិបតីបញ្ជាក់ថា យើងត្រូវបន្តធានាសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ ដោយផ្តោតជាពិសេសលើការអនុវត្តគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាពឱ្យជាប់លាប់ និងមានប្រសិទ្ធភាព។ក្នុងបរិបទនេះ សម្តេចនាយករដ្ឋមន្ត្រីបានជំរុញឲ្យមានការពង្រឹងវិធានការសន្តិសុខនៅគ្រប់គោលដៅទេសចរណ៍ ដោយមិនអនុញ្ញាតឲ្យតំបន់ទាំងនេះ រួមទាំងទីតាំងមាត់ទន្លេ ក្លាយជាទីជម្រកសម្រាប់អ្នកប្រើប្រាស់គ្រឿងញៀន ការជួញដូរមនុស្ស ឬសកម្មភាពឧក្រិដ្ឋកម្មផ្សេងៗទៀតឡើយ។សម្តេចតីបតីក៏បានបង្ហាញនូវក្តីសង្ឃឹមយ៉ាងមុតមាំថាកម្ពុជានឹងបន្តទទួលបាននូវការរីកចម្រើនបន្ថែមទៀតពីសក្តានុពលនៃធនធានទាំងឡាយដែលមាន រាប់ទាំងធនធានធម្មជាតិ បេតិកភណ្ឌវប្បធម៌ និងប្រវត្តិសាស្ត្រ ។ ដោយសារកត្តាសន្តិភាពនិងការអភិវឌ្ឍដែលកើតចេញពីការអនុវត្តដោយជោគជ័យ នៃនយោបាយឈ្នះ ឈ្នះ របស់ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីដែលជាកត្តាអនុគ្រោះសម្រាប់ការអភិវឌ្ឍវិស័យទេសចរណ៍ប្រកបដោយនិរន្តរភាព ដូចដែលបានឆ្លុះបញ្ចាំងតាមរយៈប្រធានបទ នៃពិធីបុណ្យទន្លេលើកទី៨នេះក្នុងន័យនេះការអភិវឌ្ឍតំបន់តាមដងទន្លមិនមែនធ្វើឡើងសម្រាប់តែពេលបច្ចុប្បន្ននោះទេ។ប៉ុន្តែត្រូវគិតគូរឱ្យបានវែងឆ្ងាយទៅដល់អនាគតកាលដោយត្រូវមានផែនការច្បាស់លាស់ និងគ្រប់ជ្រុងជ្រោយស្របពេលដែលពិភពលោកទាំងមូលបាន និងកំពុងប្រឈមនឹងការវិវត្តថ្មីៗទាំងលើទិដ្ឋភាពនយោបាយ សេដ្ឋកិច្ច សង្គម និងបរិស្ថាន ដែលស្ដែងឡើងតាមរយៈការប្រែប្រួលជាសកលជាច្រើន ដូចជា ភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ចសាកលលោកបញ្ហា គ្រោះធម្មជាតិ ការប្រែប្រួលអាកាសធាតុនិងការកើនឡើងកម្ពស់ទឹកសមុទ្រ ជាដើម។ ដើម្បីឆ្លើយតបនឹងបញ្ហាប្រឈមទាំងនេះការយកចិត្តទុកដាក់លើទស្សនាទាននៃភាពស្អាតនិងបៃតងគឺពិតជាមានភាពចាំបាច់ខណៈពេលដែលពិភពលោកទាំងមូល កំពុងបោះជំហានទៅមុខដើម្បីសម្រេចបានសេដ្ឋកិច្ចបៃតង ។ជាចុងក្រោយ សម្ដេចនាយករដ្ឋមន្ត្រី បានធ្វើការតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់នៃក្រសួងទេសចរណ៍ដែលក្នុងរយៈពេលជាង ៦ ខែ មកនេះ បានខិតខំដាក់ចេញនូវផែនការយុទ្ធសាស្ត្រថ្មីៗ ពិសេសគំនិតផ្ដួចផ្ដើមយុទ្ធសាស្ត្រ«បង្កើន៥អភិវឌ្ឍ៣»និងទិសដៅកែទម្រង់មុតស្រួចមួយចំនួនទៀត រួមទាំងការកែសម្រួលរចនាសម្ព័ន្ធស្ថាប័ន ដើម្បីជំរុញការអភិវឌ្ឍវិស័យទេសចរណ៍ប្រកបដោយភាពប្រកួតប្រជែង ចីរភាពនិងបរិយាប័ន្ន។ជាពិសេសការកែសម្រួលក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារនិងផ្សព្វផ្សាយទេសចរណ៍កម្ពុជា ដើម្បីពង្រឹងភាពជាដៃគូរវាងវិស័យរដ្ឋ និងឯកជនឈានដល់ការដោះស្រាយបញ្ហាប្រឈមនានាក្នុងវិស័យទេសចរណ៍ជាលក្ខណៈកញ្ចប់និងក៏ជាយន្តការស្ថាប័នមួយសំខាន់ទ្រទ្រង់ដល់យុទ្ធនាការ «ទស្សនាសៀមរាប ឆ្នាំ ២០២៤» ផងដែរ ៕
Post a Comment