ចំណេះដឹងទូទៅគឺគ្រាប់ធនសម្រាប់យល់ដឹងគ្រប់ទីតាំងទាំងអស់មិនថានៅទីកន្លែងណាក៏ដោយបើយើងគ្មានចំណេះដឹងទេធើ្វឲ្យយើងវ៉ល់ៗមិនដឹងថាខុសមិនដឹងត្រូវ។ក្នុងសង្គមខ្មែរយើងការពាក់ស្បែកជើងគឺជារូបភាពមួយដែលបង្ហាញពីភាពឈ្លើយច្រឡើសបើសការមិនគោរពនិងការមិនឱនលំទោនគ្មានសេចក្តីគោរពកោតក្រែង។
|
រូបហ្វេសប៊ុក |
ការពាក់ស្បែកជើងដែលអាចត្រូវបានចាត់ទុកជាអាកប្បកិរិយាឈ្លើយច្រឡើសបើសនិងគ្មានសេចក្តីគោរពនោះគឺការពាក់ស្បែកជើងក្នុងកាលៈទេសៈ ដែលមិនគួរពាក់ ដូចជាពាក់ចូលវត្តអារាម។វត្តអារាមគឺជាកន្លែងសក្ការបូជារបស់ព្រះពុទ្ធសាសនាដែលពុទ្ធសាសនិកគ្រប់រូបត្រូវគោរពប្រតិបត្តិហើយការដោះមួកក្នុងវត្តអារាមគឺជាទម្លាប់មួយដែលបង្ហាញពីការគោរពប្រតិបត្តិចំពោះកន្លែងសក្ការបូជា។បើជនណាមួយ ពាក់មួកចូលវត្តអារាម អ្នកដទៃ នឹងទើសភ្នែក ហើយជននោះនឹងត្រូវគេចាត់ទុកថាខ្វះការយល់ដឹងឬខ្វះការគោរពប្រណិប័ណន៍។ប្រជាពលរដ្ឋខ្មែរក្រៅពីដោះស្បែកជើងក៏តែងដោះមួកផងដែរនៅពេលជួបឬនិយាយជាមួយព្រះសង្ឃពេលស្ថិតនៅចំពោះមុខចាស់ព្រឹទ្ធាចារ្យឬអ្នកដែលមានអាយុច្រើនជាង។ការឈរនិយាយជាមួយអ្នកដែលមានអាយុច្រើនជាងដោយពាក់មួកគឺមិនសមរម្យសោះឡើយហើយការឈរនិយាយជាមួយព្រះសង្ឃដោយពាក់មួកគឺរឹតតែមិនសមរម្យ។ក្រៅពីការពាក់ស្បែកជើងដោះមួក និងការមិនទទូរក្រមាជាដើម នៅមានទង្វើផ្សេងទៀត ដែលពុទ្ធសាសនិកមិនអាចប្រព្រឹត្តបានពេលចូលក្នុងវត្តអារាម។ក្នុងនាមជាអ្នកកាន់ព្រះពុទ្ធសាសនា។ពិសេសថ្នាក់ដឹកនាំយុវជនយុវតីគប្បីព្យាយាមឈ្វេងយល់ពីអ្វីដែលអាចធ្វើបាននិងអ្វីដែលមិនអាចធ្វើបានពេលចូលដល់ក្នុងវត្ត។កុំភ្លើនភ្លេចខ្លួនចេះសាសន៍ចិន-យួនកុំភ្លេចខ្មែរយើងកុំធើ្វក្រអឺតកុំពើតកុំពើងកុំពាក់ស្បែកជើងចូលវត្តលោកសង្ឃ៕ផាត់យុទ្ធ
Post a Comment