ស្ត្រី​ខ្មែរ​ម្នា​ក់​ត្រូវ​បាន​ចាប់ខ្លួន​ពី​ប​ទ​នាំ​ស្ត្រី​ឡាវ៤នាក់​ឱ្យ​ប​ម្រើ​ផ្លូវ​ភេទ​

 Bang​kok ​Post​បានឲ្យដឹងថាស្ត្រី​ខ្មែរ​ម្នាក់​ត្រូវ​បាន​ចាប់ខ្លួន​ពី​បទ​នាំ​ស្ត្រី​ឡាវ៤នាក់​ឱ្យ​បម្រើ​ផ្លូវ​ភេទ​នៅ​ស្រុក​បាន​ប៊ុ​ង​(​Ban​ ​Bung​)​ខេត្ត​ឈុន​បុរី​(C​h​on ​Bur​i​)​។​ ​ស្ត្រី​ទាំង​៤​នាក់​ក៏​ត្រូវ​បាន​ឃាត់ខ្លួន​ផង​ដែរ​ ​។​

សហការី
​មន្ត្រី​នាយកដ្ឋាន​ប្រឆាំង​ការ​ជួញ​ដូរ​មនុស្ស​បាន​ចាប់ខ្លួន​ឈ្មោះ​ ​សូ​ហ្វី ​អាយុ​ ​៣​៦​ឆ្នាំ​ ​ជន​ជាតិខ្មែរ​ ​នៅ​រមណីយដ្ឋាន​មួយ​ក្នុងស្រុក​បាន​ប៊ុ​ង​កាលពី​ថ្ងៃសុក្រ​។​ ​មន្ត្រី​នគរបាល​នៃ​នាយកដ្ឋាន​ប្រឆាំង​ការ​ជួញ​ដូរ​មនុស្ស​បាន​និយាយ​ថា​ ​នាង​ត្រូវ​បាន​ចោទប្រកាន់​ពី​បទ​សញ្ចារ​កម្ម​ ​ឬ​បញ្ចុះបញ្ចូល​ស្ត្រី​ឱ្យ​ចូលរួម​ក្នុង​ការ​ជួញ​ផ្លូវ​ភេទ​ ​និង​បទល្មើស​ពាក់ព័ន្ធ​។​ ​នាមត្រកូល​របស់​នាង​មិន​ត្រូវ​បាន​ផ្តល់​ឱ្យ​ទេ​។​​ស្ត្រី​ឡាវ​បួន​នាក់​ ​មាន​អាយុ​ ​២​១​ ​ឆ្នាំ​ ​២​៤​ ​ឆ្នាំ​ ​២​៨​ឆ្នាំ​ ​និង​ ​៣​៨​ ​ឆ្នាំ​ត្រូវ​បាន​ចាប់ខ្លួន​ពី​បទ​ពេស្យាចារ​ ដោយ​ដកហូត​បាន​ទូរស័ព្ទ​ដៃ​១​គ្រឿង​ទឹករំអិល​២​ដប​ ​ស្រោមអនាម័យ​១​០​ ​និង​ស្រោមអនាម័យ​ប្រើ​រួច​មួយ​។​​ការ​ចាប់ខ្លួន​នេះ​បាន​ធ្វើឡើង​បន្ទាប់ពី​នគរបាល​នៃ​នាយកដ្ឋាន​ប្រឆាំង​ការ​ជួញ​ដូរ​មនុស្ស​បាន​ទទួល​ព័ត៌មាន​ថា​ស្ត្រី​ឡាវ​មួយ​ចំនួន​បាន​ផ្តល់​សេវា​ផ្លូវ​ភេទ​នៅ​រមណីយដ្ឋាន​នេះ​ដោយមាន​អ្នកធ្វើការ​នៅ​ខាងក្នុង​ដើរតួ​ជា​មេការ​នាំ​ស្រី​ឱ្យ​គេ​។​​មន្ត្រី​នគរបាល​ម្នាក់​ក្លែង​ជា​អតិថិជន​ដែល​ចង់​រក​សេវាកម្ម​នេះ​។​ ​បន្ទាប់មក​ សូ​ហ្វី​ដែល​ធ្វើការ​ជា​មេ​ការបាន​បង្ហាញ​រូបថត​ស្ត្រី​ឡាវ​ពីរ​នាក់​ឱ្យ​គាត់​ជ្រើសរើស​ ​ដោយ​ផ្តល់​ថ្លៃ​សេវា​ផ្លូវ​ភេទ​ក្នុង​ម្នាក់ៗ​ ​១​៣​០​០​ ​បាត​។​ក្រោយមក​នាង​បាន​នាំ​ភ្ញៀវ​ដែល​ទិញ​សេវា​ផ្លូវ​ភេទ​ ​ទៅ​ចាំ​នៅមុខ​ផ្ទះសំណាក់​មួយ​។​ ​ពេល​នោះ​សមត្ថកិច្ច​មួយ​ក្រុម​បាន​ចុះទៅ​ធ្វើការ​ឆែកឆេរ​ទីតាំង​នោះ​ ​។​ ​ពេល​ចូល​ទៅដល់​សមត្ថកិច្ច​បាន​ប្រទះឃើញ​ស្ត្រី​ម្នាក់​ត្រៀម​ផ្តល់​សេវា​ផ្លូវ​ភេទ​។​ ​ស្ត្រី​នោះ​បាន​យក​កន្សែង​រុំ​ខ្លួន​ភ្លាម​។​ ​ស្ត្រី​រូប​នោះ​ជា​ជនជាតិ​ឡាវ​។​មន្ត្រី​នគរបាល​ ​បាន​ចុះ​ត្រួតពិនិត្យ​ផ្ទះសំណាក់​ផ្សេងទៀត​ ​ហើយ​បាន​ចាំ​ចាប់ខ្លួន​ស្ត្រី​ឡាវ​ចំនួន​៣​នាក់​ទៀត​ ​ដែល​ធ្វើការ​ជា​អ្នករក​ស៊ី​ផ្លូវ​ភេទ​។​ក្នុង​ពេល​សាកសួរ​ ស្រ្តី​ឈ្មោះ​ ​សូ​ហ្វី ​បាន​សារភាព​ថា​ ​ខ្លួន​ពិតជា​បាន​ធ្វើការ​ជា​មេការ​នាំ​ស្រី​ ​នៅ​រមណីយដ្ឋាន​ ​ហើយ​ថា​ ​ស្ត្រី​ទាំង​៤​នាក់​ ​យក​កន្លែង​នេះ​សម្រាប់​ផ្តល់​សេវា​ផ្លូវ​ភេទ​។​ ​នាង​បាន​សារភាព​ថា​បាន​ជួយ​សម្រួល​ដល់​ប្រតិបត្តិការ​របស់​ពួកគេ​ជា​ថ្នូរ​នឹង​ថ្លៃ​សេវា​ ​២​០​០​ ​បាត​ក្នុង​មួយ​លើក​។​ស្ត្រីជន​ជាតិ​ឡាវ​ទាំង​៤​នាក់​បាន​សារភាព​ថា​ខ្លួន​បាន​ជួល​បន្ទប់​ដើម្បី​ផ្តល់​សេវា​ផ្លូវ​ភេទ​ដល់​អតិថិជន​ ​ហើយ​ពួកគេ​បាន​ធ្វើសកម្មភាព​នេះ​អស់​រយៈពេល​ជាង​មួយ​ខែ​មក​ហើយ​។​​ពួកគេ​ត្រូវ​បាន​សមត្ថកិច្ច​ប្រគល់​ឱ្យ​នគរបាល​ប៉ុស្តិ៍​បាន​ប៊ុ​ង​ ​ដើម្បី​ចាត់វិធានការ​តាម​ផ្លូវច្បាប់​៕


Powered by Blogger.