សម្តេចធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជានាថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤នេះបានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទកិច្ចប្រជុំគណៈកម្មាធិការកណ្តាលសហភាពសហពន្ធ័យុវជនកម្ពុជានៅសណ្ឋាគារ សុខាភ្នំពេញ។សម្តេចធិបតីបានបញ្ជាក់ថាសហភាពសហព័ន្ធយុវជនកម្ពុជា គឺជាអង្គការយុវជនបម្រើកិច្ចការមហាជនធំជាងគេនៅកម្ពុជាដែលបានរួមចំណែកបំពេញបេសកកម្មនិងភារកិច្ចរបស់ខ្លួនលើកិច្ចការសង្គម មនុស្សធម៌ និងដើម្បីបុព្វហេតុជាតិ មាតុភូមិ តាមរយៈការងារស្ម័គ្រចិត្ត ដោយមិនប្រកាន់និន្នាការនយោបាយ វណ្ណៈ សាសនា នោះឡើយ ។
|
|
សម្តេចនាយករដ្ឋមមន្ត្រីបានបន្ថែមថាសហភាពសហព័ន្ធយុវជនកម្ពុជា ហៅកាត់ថា"ស.ស.យ.ក."បានរៀបចំកិច្ចប្រជុំគណៈកម្មាធិការកណ្តាលរបស់ខ្លួនដោយឈរលើលក្ខន្តិកៈនិងបទបញ្ជាផ្ទៃក្នុង។ពិសេសធ្វើការបូកសរុបលទ្ធផលការងារសម្រេចបាន និងដាក់ទិសដៅអនុវត្តភារកិច្ចបន្ត ដើម្បីចូលរួមកាន់តែសកម្មជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការជួយដល់ជាតិ និងប្រជាជនកម្ពុជា។ជាមួយគ្នានោះកិច្ចប្រជុំក៏បានធ្វើការបោះឆ្នោតជ្រើសរើសសមាជិក គណៈកម្មាធិការកណ្តាលថ្មីចំនួន ១១៣ រូប (សរុបសមាជិកគណៈកម្មាធិការកណ្តាលចំនួន៤៨៧រូប) បោះឆ្នោតបំពេញបន្ថែមសមាជិកគណៈអចិន្ត្រៃយ៍ចំនួន ៥ (សរុបសមាជិកគណៈអចិន្ត្រៃយ៍ចំនួន៥២រូប)និងបោះឆ្នោតជ្រើសរើសអនុប្រធានចំនួន ១រូប(សរុបអនុប្រធានចំនួន៨រូប) ៕
Post a Comment