របាយការណ៍របស់សហព័ន្ធស្រូវអង្ករកម្ពុជាដែលបានចេញផ្សាយកាលពីថ្ងៃសៅរ៍កម្ពុជាបាននាំចេញអង្ករចំនួន៩០.១៥៣តោនក្នុងរយៈពេល២ខែដំបូងនៃឆ្នាំ២០២៤ ធ្លាក់ចុះ ៧,២ ភាគរយពីចំនួន ៩៧.១៥៣ តោន ក្នុងឆ្នាំ២០២៣។នេះបើតាមឲ្យដឹងពី Xinhua។
|
រូបអ៊ីនធឺណិត |
របាយការណ៍បានអោយដឹងទៀតថាកម្ពុជារកបានចំណូលសរុបចំនួន៦៥.៤លានដុល្លារពីការនាំចេញក្នុងអំឡុងខែមករាដល់ខែកុម្ភៈឆ្នាំ២០២៤ ធ្លាក់ចុះ ៩,៩ ភាគរយផងដែរ ពី៧២,៦ លានដុល្លារ ក្នុងរយៈពេលដូចគ្នានៃឆ្នាំ២០២៣។អង្ករកម្ពុជាត្រូវបាននាំចេញទៅកាន់ប្រទេស និងតំបន់ចំនួន៥០ ដោយអ្នកនាំចេញចំនួន៤០ ។យោងតាមរបាយការណ៍កម្ពុជាបាននាំចេញអង្ករទៅកាន់ប្រទេសចិនចំនួន ១១,០៨៣ តោន ក្នុងរយៈពេលពីរខែដំបូងនៃឆ្នាំនេះ ដែលធ្វើឲ្យប្រាក់ចំណូលសរុបមានចំនួន ៦,៨១ លានដុល្លារ។ប្រភេទអង្ករដែលកម្ពុជានាំចេញរួមមាន អង្ករក្រអូប អង្ករស អង្ករចំហុយ និងអង្ករសរីរាង្គ។រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោកស្រី ចម និម្មលបាននិយាយនាពេលថ្មីៗនេះថាកម្ពុជាកំពុងស្វែងរកទីផ្សារថ្មីសម្រាប់អង្កររបស់ខ្លួនដោយផ្តោតសំខាន់ទៅលើប្រទេសដែលមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយកម្ពុជា។លោកស្រីបានលើកឡើងនៅក្នុងសន្និបាតប្រចាំឆ្នាំរបស់ក្រសួងថា ក្រសួងពាណិជ្ជកម្មកំពុងធ្វើការផ្សព្វផ្សាយ និងបើកទីផ្សារសម្រាប់អង្កររបស់យើងតាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ និងកិច្ចព្រមព្រៀងសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយកម្ពុជា-អារ៉ាប់រួម៕
Post a Comment