អតីតនាយករដ្ឋមន្ត្រីកម្ពុជាសម្តេចហ៊ុនសែនបានទៅសួរសុខទុក្ខមិត្តដ៏យូរលង់របស់សម្តេចគឺលោកThaksin Shinawatraនៅផ្ទះអតីតនាយករដ្ឋមន្ត្រីថៃ ក្នុងទីក្រុងបាងកក។
|
|
យោងតាមសារព័ត៌មាន Bangkok Post នៅព្រឹកថ្ងៃទី២១ ខែកុម្ភៈ សម្តេចហ៊ុន សែន បានទៅសួរសុខទុក្ខលោក Thaksin នៅផ្ទះឯកជនរបស់អតីតនាយករដ្ឋមន្ត្រីថៃក្នុងទីក្រុងបាងកក។កិច្ចប្រជុំនេះបានធ្វើឡើងចំពេលមានសន្តិសុខតឹងរ៉ឹងជុំវិញគេហដ្ឋានរបស់លោកThaksin។សម្តេច ហ៊ុន សែន បានបង្ហោះសារលើបណ្ដាញសង្គមជាមួយនឹងរូបថតនៅលើយន្តហោះថា៖«ខ្ញុំកំពុងធ្វើដំណើរទៅទីក្រុងបាងកក ដើម្បីសួរសុខទុក្ខបងប្រុសខ្ញុំThaksin Shinawatra។ប្រព័ន្ធផ្សព្វផ្សាយថៃបានឲ្យដឹងថាបន្ទាប់ពីចុះចតនៅអាកាសយានដ្ឋានដនមឿងអតីតនាយករដ្ឋមន្ត្រីកម្ពុជាត្រូវបានគេដឹកតាមរថយន្ត Mercedes ទៅផ្ទះឯកជនរបស់លោក Thaksin។ សម្តេច ហ៊ុន សែន និងលោកThaksin នឹងទទួលទានអាហារថ្ងៃត្រង់ជាមួយគ្នាមុនពេលសម្តេចហ៊ុន សែន ត្រឡប់មកភ្នំពេញវិញ។លោកស្រី Paetongtarn Shinawatra កូនស្រីពៅរបស់លោកThaksinក៏មានវត្តមាននៅក្នុងកិច្ចប្រជុំនេះដែរ។ មុនពេលជួបលោកស្រីPaetongtarnបានបង្ហើបថាឪពុករបស់លោកស្រីបានពាក់ខ្សែដៃដើម្បីទ្រទ្រង់ការឈឺឆ្អឹងខ្នងចំណែកដៃជើងគឺដើម្បីព្យាបាលសរសៃពួរ។លោកThaksin (អាយុ ៧៤ ឆ្នាំ) និងសម្តេចហ៊ុន សែន (អាយុ៧១ ឆ្នាំ) បានរក្សាទំនាក់ទំនងជិតស្និទ្ធតាំងពីឆ្នាំ១៩៩២ មុនពេលលោកThaksin ឡើងកាន់តំណែងជានាយករដ្ឋមន្ត្រី។បន្ទាប់ពីរដ្ឋាភិបាលរបស់អតីតនាយករដ្ឋមន្ត្រីថៃត្រូវបានផ្តួលរំលំក្នុងឆ្នាំ២០០៦អ្នកទាំងពីរនៅតែរក្សាទំនាក់ទំនងជិតស្និទ្ធ។ក្នុងអំឡុងពេលនិរទេសខ្លួនទៅក្រៅប្រទេស លោកThaksin នៅតែមកជួបសម្តេចហ៊ុន សែននៅកម្ពុជា។ កាលពីឆ្នាំមុន លោកThaksin និងលោកស្រីYingluckShinawatraបានចូលរួមពិធីខួបកំណើតរបស់សម្តេច ហ៊ុន សែន៕
|
|
Post a Comment