អតីតនាយ​​ករដ្ឋមន្ត្រីថៃលោ​កThaksin Shina​watraទទួលបា​​នដំណឹងល្អ

 អតីតនាយករដ្ឋមន្ត្រីថៃលោកThaksinShinawatraនឹងត្រូវចេញពីមន្ទីរពេទ្យ ហើយត្រូវបានដោះលែងជាបណ្តោះអាសន្នចាប់ពីថ្ងៃស្អែក(១៨កុម្ភៈ)។

អតីតនាយករដ្ឋមន្ត្រីថៃលោកThaksinShinawatra។Reuters
"លោកThaksinមានសិទ្ធិហើយនឹងត្រូវបានដោះលែងជាបណ្តោះអាសន្ននៅថ្ងៃទី១៨ខែកុម្ភៈ"។នាយករដ្ឋមន្ត្រីថៃលោក Srettha Thavisin បានប្រាប់អ្នកសារព័ត៌មាននៅថ្ងៃនេះ(ថ្ងៃទី១៧ខែកុម្ភៈ)។"ខ្ញុំមិនដឹងព័ត៌មានលម្អិតទេ។ប៉ុន្តែអ្វីៗនឹងគោរពតាមច្បាប់"។លោកThaksinShinawatraបានបម្រើការជានាយករដ្ឋមន្ត្រីថៃពីឆ្នាំ២០០១ ដល់២០០៦។ មហាសេដ្ឋីវ័យ ៧៤ ឆ្នាំរូបនេះបានវិលត្រឡប់មកប្រទេសថៃវិញនៅថ្ងៃទី ២២ ខែសីហា ឆ្នាំ ២០២៣បន្ទាប់ពីនិរទេសខ្លួនអស់រយៈពេល១៥ឆ្នាំដើម្បីប្រឈមមុខនឹងការផ្តន្ទាទោសពីបទពុករលួយនិងការរំលោភបំពានអំណាចខណៈកំពុងនិរទេសខ្លួន។លោកត្រូវ​បាន​កាត់​ទោស​ឱ្យ​ជាប់​ពន្ធនាគារ៨ឆ្នាំដែល​ក្រោយ​មក​ត្រូវ​បាន​កាត់​បន្ថយ​មក​ត្រឹម១ឆ្នាំ​ដោយ​រាជវង្ស​ថៃ។អតីតនាយករដ្ឋមន្ត្រីThaksin ត្រូវបានបញ្ជូនពីមន្ទីរឃុំឃាំងក្រុងបាងកកទៅកាន់មន្ទីរពេទ្យប៉ូលីសទូទៅកាលពីយប់ថ្ងៃទី២២ ខែសីហា ដោយសារហេតុផលសុខភាព ហើយបានសម្រាកព្យាបាលនៅមណ្ឌលសុខភាពនេះតាំងពីពេលនោះមក។ពេល​វេលា​ព្យាបាល​នៅ​មន្ទីរពេទ្យ​ក៏​ត្រូវ​បាន​រាប់​ជា​ពេល​វេលា​ដើម្បី​អនុវត្ត​ទោស​ខាង​លើ។ នៅថ្ងៃទី១៨ខែកុម្ភៈលោកនឹងឈានដល់៦ខែហើយតាមច្បាប់ថៃលោកមានសិទ្ធិត្រូវបានដោះលែង។រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ថៃ លោក Tawee Sodsongក៏ធ្លាប់បាននិយាយដែរថាលោកThaksinស្ថិតក្នុងបញ្ជីអ្នកទោសចំនួន៩៣០នាក់ដែលមានសិទ្ធិដោះលែង ដោយសារសុខភាពមិនល្អ ឬមានអាយុលើសពី៧០ឆ្នាំ។ទោះ​បី​ជា​លោក​ត្រូវ​បាន​ដោះលែង​ឲ្យ​នៅ​ក្រៅ​ឃុំ​ក៏​ដោយលោកThaksin អាច​នឹង​ប្រឈម​នឹង​បញ្ហា​ផ្លូវ​ច្បាប់​ផ្សេង​ទៀត។ព្រះរាជអាជ្ញាថៃកំពុងពិចារណាចោទប្រកាន់លោកពីបទ "ប្រមាថព្រះមហាក្សត្រ" នៅក្នុងបទសម្ភាសន៍តាមប្រព័ន្ធផ្សព្វផ្សាយឆ្នាំ ២០១៥៕ពុតសាម៉ាត់

Powered by Blogger.