សមា​គម​IDIបានរៀបចំសំណេះសំ​ណាលតម្រង់ទិ​សនិងអបអរ​សាទរចំ​ពោះគ​ណៈប្រតិភូកម្ពុជាបេ​​សសកកម្មក​សិធុ​រកិច្ច​ពាណិជ្ជកម្មនិងកា​រវិ​និយោគទៅកាន់ប្រទេ​សអូស្ត្រាលី​

សមាគមវិនិយោគិននវានុវត្តន៍និងអភិវឌ្ឍន៍ “IDI” នាព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤ ដឹកនាំដោយលោកបណ្ឌិត ហោ សេរីវឌ្ឍន៍ ប្រធានក្រុមប្រឹក្សាភិបាលបានរៀបចំកិច្ចប្រជុំសំណេះសំណាលតម្រង់ទិស និងអបអរសាទរជូនគណៈប្រតិភូកម្ពុជាដែលនឹងធ្វើដំណើរចូលរួមកម្មវិធី បេសសកកម្មកសិធុរកិច្ចពាណិជ្ជកម្មនិងការវិនិយោគទៅកាន់ទីក្រុងម៊ែលប៊ន ប្រទេសអូស្ត្រាលីចាប់ពីថ្ងៃទី៥ដល់ថ្ងៃទី៧ខែមីនាឆ្នាំ២០២៤។

កម្មវិធីនេះប្រព្រឹត្តទៅដោយមានវត្តមានតំណាងដ៏ខ្ពង់ខ្ពស់ពី ក្រសួងពាណិជ្ជកម្ម ឯកឧត្តម អ៊ុកុសលអនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មនិងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC)ឯកឧត្តមសួនសុផលអគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា(គ.វ.ក.)។យើងមានសេចក្តីសោមនស្សរីករាយនិងសូមអរគុណយ៉ាងខ្លាំងចំពោះឯកឧត្តមទាំងពីរដែលបានបង្ហាញចំណាប់អារម្មណ៍ក្នុងការគាំទ្រនូវការរៀបចំកម្មវិធីបេសកកម្មនេះដោយលោកបានបញ្ជាក់បន្ថែមថាកម្មវិធីនេះពិតជាបានឆ្លើយតបនិងដើរស្របគ្នាជាមួយគោលដៅយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាលកម្ពុជាហើយមានរបៀបវារ:និងការរចនានូវសកម្មភាពស្នូលនីមួយៗមើលទៅមានភាពផ្ចិតផ្ចង់ច្បាស់លាស់គ្រប់ជ្រុងជ្រោយនិងប្រកបដោយភាពប្រទាក់ក្រឡាគ្នាយ៉ាងស៊ីជម្រៅ។គួរបញ្ជាក់ផងដែរថា កម្មវិធី បេសសកកម្ម កសិធុរកិច្ចពាណិជ្ជកម្មនិងការវិនិយោគទៅកាន់ប្រទេសអូស្រ្តាលីនេះអាចប្រព្រឹត្តទៅបានដោយមានការគាំទ្រពីសហគ្រិនខ្មែរ Khmer Enterprise “KE” និងក្រោមកិច្ចសហការគ្នាជាមួយ ក្រុមហ៊ុន អាយឌី ឃែភីថល ម.ក (ID Capital Plc.) និង សភាពាណិជ្ជកម្ម និងឧស្សាហកម្មប្រចាំរដ្ឋវិចតូរីយ៉ា ប្រទេសអូស្រ្តាលី (Victorian Chamber of Commerce and Industry)សូមចូលរួមវិនិយោគទាំងអស់គ្នាដើម្បីអភិវឌ្ឍកម្ពុជា!រាជរដ្ឋាភិបាល នីតិកាលទី៧ក៏បានប្តេជ្ញាបន្តពង្រឹងបរិស្ថានវិនិយោគនៅកម្ពុជាឱ្យកាន់តែមានភាពបត់បែនងាយស្រួលនិងអំណោយផលបន្ថែមទៀត៕













Powered by Blogger.