សម្ដេច​ធិបតី​​៖ឧស្សាហកម្មវិទ្យាសាស្រ្តបច្ចេ​ក​​វិទ្យានិងនវានុវត្តន៍​ជា​កម្លាំង​ចលករមួយក្នុង​ការជំរុញ​ដល់កំ​ណើ​នសេដ្ឋកិច្ចបង្កើនប្រាក់​ចំណូលជូនប្រជាជ​នកម្ពុជា

សម្តេចធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃកម្ពុជាបានថ្លែងថា«វិស័យឧស្សាហកម្មវិទ្យាសាស្រ្តបច្ចេកវិទ្យានិងនវានុវត្តន៍ត្រូវបានចាត់ទុកជាកម្លាំងចលករមួយក្នុងការជំរុញដល់កំណើនសេដ្ឋកិច្ចដោយបានដើរតួនាទីយ៉ាងសំខាន់នៅក្នុងការបង្កើតការងារនិងបង្កើនប្រាក់ចំណូលជូនប្រជាជនកម្ពុជា។វិស័យនេះបាននិងកំពុងមានការអភិវឌ្ឍឈានទៅមុខប្រកបដោយថាមវន្តមានលក្ខណៈចម្រុះសម្បូរបែបផ្តោតលើទំនួលខុសត្រូវខាងបរិស្ថាននិងសង្គមខ្ពស់ហើយពង្រីកបាននូវអន្តរកម្មសេដ្ឋកិច្ចរវាងផ្នែកកែច្នៃនវានុវត្តន៍កម្មន្តសាលជាមួយវិស័យកសិកម្មពាណិជ្ជកម្មនិងសេវាកម្មដើម្បីជំរុញសមាហរណកម្មសេដ្ឋកិច្ចខ្សែច្រវាក់តម្លៃនិងភាពប្រកួតប្រជែងរបស់កម្ពុជាទាំងនៅក្នុងតំបន់ និងនៅលើពិភពលោក»។

ការថ្លែងរបស់សម្តេចធិបតីក្នុងឱកាសអញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ“អគារតេជោសែន”និង“បិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣និងលើកទិសដៅការងារឆ្នាំ២០២៤របស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ”នារសៀលនេះ ថ្ងៃពុធត្រូវនឹងថ្ងៃទី២១ កុម្ភៈ ២០២៤។សម្ដេចធិបតី បានថ្លែងបន្ថែម ការសម្ពោធអាគារទីស្តីការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យានិងនវានុវត្តន៍ដែលមានកម្ពស់១៨ជាន់និងត្រូវបានប្រសិទ្ធនាមថាអគារ “តេជោសែន” តាមសំណើរបស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ គ្រប់លំដាប់ថ្នាក់ នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ កាលពីថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៣ ដើម្បីជាការចងចាំ និងដឹងគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះសម្តេចតេជោហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជាដែលបានដឹកនាំប្រទេសជាតិទទួលបាននូវសុខសន្តិភាពនិងការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យប្រកបដោយសុខដុមបនីយកម្មឥតឈប់ឈរហើយអគារនេះផងដែរជាសញ្ញាណបង្ហាញនូវការលើកកម្ពស់និងលើកទឹកចិត្តដល់គុណភាពការងារសម្រាប់មន្ត្រីរាជការដែលបម្រើការងារលើវិស័យដ៏មានសារសំខាន់នេះ។បើតាមលោកហែមវណ្ណឌីរដ្ឋមន្ត្រីក្រសួងឧស្សាហកម្មវិទ្យាសាស្ត្របច្ចេកវិទ្យានិងនវានុវត្តន៍បានឱ្យដឹងថាក្រសួងមានអាណត្តិកិច្ចទទួលខុសត្រូវលើវិស័យ និងការងារសំខាន់ៗមួយចំនួនដូចជា៖ វិស័យ ឧស្សាហកម្មវិស័យសហគ្រាសធុនតូចនិងមធ្យមនិងសិប្បកម្ម ការងារកសាងប្រព័ន្ធអេកូឡូស៊ីនិងលើកកម្ពស់សហគ្រិនភាព,ការងារគាំទ្រការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធការងារទឹកស្អាតការងារស្តង់ដារូបនីយកម្ម ការងារមាត្រាសាស្ត្រការងារវាយតម្លៃទទួលស្គាល់នៃកម្ពុជានិងការងារវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុ វត្តន៍ការងារមន្ទីររាជធានី-ខេត្ត ចូលរួមគាំទ្រកម្មវិធីកំណែទម្រង់នានានិងគាំទ្រសកម្មភាពការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាននៅតាមបណ្តាខេត្តរាជធានី។សម្តេចធិបតីបានថ្លែងបញ្ជាក់ថាគោលនយោបាយរាជរដ្ឋាភិបាលអាណត្តិទី៧នេះគឺការពង្រឹងមូលដ្ឋានសម្រាប់ការអភិវឌ្ឍដែលគោលដៅរបស់យើងគឺជំរុញសេដ្ឋកិច្ចប្រកបដោយចីរភាព និងភាពធន់ បង្កើតការងារឱ្យបានច្រើន ដែលនេះគឺជាគោលដៅសំខាន់របស់រាជរដ្ឋាភិបាលអាណត្តិទី៧រួមនិងអាណត្តិបន្តបន្ទាប់ទៀត។សម្តេចធិបតីនាយករដ្ឋមន្ត្រីបានអះអាងថាយើងធ្វើឱ្យប្រទេសមួយរីកចម្រើនជាប្រទេសអ្នកមានមួយបានទាល់តែចំណូលរបស់ប្រជាពលរដ្ឋម្នាក់ៗបានកើនឡើងដល់កម្រិតមួយ។រដ្ឋអត់មានថវិកាសម្រាប់ចែកដាក់ក្នុងហោប៉ៅប្រជាពលរដ្ឋទេក្រៅពីការបង្កើតការងារហើយការងារនោះអាចទាញផលចំណូលបានខ្ពស់នោះទើបមាននិរន្តរភាពនិងភាពធន់។ «អីចឹងការជំរុញរបស់យើងត្រូវតែគិតអំពីមូលដ្ឋានដោយសម្តេចបានគូសបញ្ជាក់ថាគ្រឹះនៃសេដ្ឋកិច្ចរបស់យើងគឺត្រូវពឹងផ្អែកទៅលើវិស័យឯកជនច្រើនដែលជាកម្លាំងស្នូលនៃការជំរុញកំណើនសេដ្ឋកិច្ច»។ក្នុងឱកាសនោះសម្តេចនាយករដ្ឋមន្ត្រីក៏បានវាយតម្លៃខ្ពស់ចំពោះរបាយការណ៍របស់ក្រសួងឧស្សាហកម្មវិទ្យាសាស្រ្តបច្ចេកវិទ្យានិងនវានុវត្តន៍ដែលបានឱ្យដឹងថានៅឆ្នាំ២០២៣កន្លងទៅនេះកម្ពុជាមានរោងចក្រធុនធ្ងន់បង្កើតថ្មីចំនួន២៤១និងបិទទ្វារចំនួន៩៨ ពោលកើនចំនួន ១៤៣រោងចក្រ ស្មើនឹងប្រមាណ ៧.២១ភាគរយ ធៀបនឹងឆ្នាំ២០២២។ចំនួនរោងចក្រធុនធ្ងន់ដែលកំពុងដំណើរការទូទាំងប្រទេសមានចំនួន ២,១២៥រោងចក្រ និងផ្តល់ការងារចំនួន ១ ០៤០៣៣៣ កន្លែង។ ទុនវិនិយោគសរុបក្នុងឆ្នាំ២០២៣ មានចំនួន ១៨.៥៦ ពាន់លានដុល្លារអាមេរិក កើនឡើង ១១.២៤%ធៀបនឹងឆ្នាំ២០២២។ ដោយឡែកចំពោះតម្លៃបរិមាណផលិតវិញគឺមានប្រមាណ ១៦.៣៦ ពាន់លានដុល្លារ កើនឡើង ៥៣១ លានដុល្លារ ស្មើប្រមាណ ៣.៣៥% បើធៀបនឹងឆ្នាំ២០២២៕ 

Powered by Blogger.