ក្រសួងការពារជាតិចេញវិធានការប្រើប្រាស់យានយន្តពាក់ផ្លាកលេខចរាចរខេមរភូមិន្ទ
បន្ទាប់ពីការប្រើប្រាស់យានយន្តពាក់ផ្លាកលេខចរាចរខេមរភូមិន្ទសង្កេតឃើញកើតមាននូវបាតុភាពមួយចំនួនដែលធ្វើឱ្យប៉ះពាល់ដល់សង្គមសាធារណៈ ដូចជាបញ្ហាគ្រោះថ្នាក់ចរាចរណ៍មានភាពក្រអឺតក្រទមមិនស័ក្ដិសមជាមន្ត្រីយោធា។អគ្គនាយកដ្ឋានសម្ភារៈបច្ចេកទេសក្រសួងការពារជាតិបានជូនដំណឹងដល់បណ្តាស្ថាប័នកងឯកភាពចំណុះក្រសួងការពារជាតិ អគ្គបញ្ជាការដ្ឋាននិងគ្រប់បណ្តាប្រភេទទ័ពជំនាញទាំងអស់ថាដោយស្ថានភាពនៃការប្រើប្រាស់យានយន្តពាក់ផ្លាកលេខចរាចរខេមរភូមិន្ទក្នុងរយៈពេលចុងក្រោយនេះសង្កេតឃើញកើតមាននូវបាតុភាពមួយចំនួនដែលធ្វើឱ្យប៉ះពាល់ដល់សង្គម សាធារណៈ ដូចជាបញ្ហាគ្រោះថ្នាក់ចរាចរណ៍ បុគ្គលអ្នកប្រើប្រាស់មួយចំនួនមានភាពក្រអឺតក្រទមមិនស័ក្ដិសមជាមន្ត្រីយោធាធ្វើឱ្យមានការវាយតម្លៃ និងទទួលការរិះគន់ពីសាធារណជន ជាពិសេសប៉ះពាល់ ដល់កិត្តិយសនៃកងយោធពលខេមរភូមិន្ទទាំងមូល ។
គ្រោះថ្នាក់ចរាចរណ៍នេះស្ថិតនៅតាមបណ្តោយផ្លូវ៣៧១ ក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីវេលាម៉ោង៧និង២០នាទីព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១។រូបភាពអ៊ីនធឺណិត |
Post a Comment