ប្រមុខរដ្ឋា​ភិបាលកម្ពុជាបានអ​ញ្ជើញទស្សនកិច្ចផ្លូវកា​រនៅព្រះរាជាណា​ចក្រថៃ

ប្រមុខរដ្ឋាភិបាលកម្ពុជាសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានអញ្ជើញដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទស្សនកិច្ចផ្លូវការ នៅព្រះរាជាណាចក្រថៃនាថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៤ ។រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា បានបន្តបេសកកម្មការទូតដ៏សកម្ម ឈរលើគោលការណ៍នៃការរឹតចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ដោយប្រកាន់ខ្ជាប់អធិបតេយ្យភាព និងស្វែងរកផលប្រយោផន៍ជូនជាតិ និងប្រជាជនជាអាទិភាពចម្បង។ថ្ងៃនេះដោយឈរលើមាគ៌ាច្បាស់លាស់នេះ គណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជាបានបន្តបេសកកម្មការទូតក្រៅប្រទេសលើកទី១០របស់ខ្លួនលើបេសកកម្មការទូតសំខាន់កន្លងមក រួមមាន៖

ទី១-ចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅរដ្ឋធានីហ្សាការតាសាធារណរដ្ឋឥណ្ឌូនេស៊ី ទី២-ទស្សនកិច្ចផ្លូវការ និងចូលរួមពិព័រណ៍ចិន-អាស៊ានលើកទី២០ នៅសាធារណរដ្ឋប្រជាមានិតចិន ទី៣-ចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-ក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ នៅរាជធានីរីយ៉ាដ ព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីតទី៤-ចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៨ នៅទីក្រុងក្រុងញូវយ៉ក សហរដ្ឋអាមេរិក។ ទី៥-ចូលរួមវេទិកាខ្សែក្រវាត់ និងផ្លូវលើកទី៣ សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិនៅរដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិនទី៦-ទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាមទី៧-ចូលរួមកិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍អាស៊ាន-ជប៉ុន ដើម្បីអបអរសាទររំលឹកខួប៥០ឆ្នាំនៃមិត្តភាព និងសហប្រតិបត្តិការអាស៊ាន-ជប៉ុន នៅទីក្រុងតូក្យូ ប្រទេសជប៉ុន ទី៨-ចូលរួមកិច្ចប្រជុំប្រចាំឆ្នាំ២០២៤ របស់វេទិកាសេដ្ឋកិច្ចពិភពលោក នៅទីក្រុងដាវ៉ូស-ខ្លូស្ទ័រ សហព័ន្ធស្វីស ទី៩- ទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋបារាំង និង ទី១០-ទស្សនកិច្ចផ្លូវការ នៅព្រះរាជាណាចក្រថៃ ៕

Powered by Blogger.