រដ្ឋាភិបាលថៃកំពុងពន្លឿនកិច្ចខិតខំប្រឹងប្រែងដើម្បីបើកកិច្ចពិភាក្សាជាមួយសមភាគីកម្ពុជាដើម្បីដោះស្រាយការបំពុលខ្យល់ឆ្លងដែនដែលកំពុងបង្កការគំរាមកំហែងកាន់តែខ្លាំងឡើងដល់សុខភាពប្រជាជនក្នុងប្រទេសថៃ ខណៈដែលរដូវប្រាំងត្រូវបានគេរំពឹងថានឹងកាន់តែស្ងួតនិងយូរជាង ក្នុងឆ្នាំនេះ ដោយសារ បាតុភូត El Nino ដែលកំពុងកើតមានឡើង។
|
រូបតំណាង |
ក្រសួងការបរទេសបានឲ្យដឹងថាអាជ្ញាធរថៃនិងកម្ពុជាកំពុងធ្វើការរួមគ្នាលើបញ្ហានេះ។រូបភាពពីផ្កាយរណប MODIS ដែលថតនៅថ្ងៃទី៣០ ខែមករា បានបង្ហាញចំណុចក្តៅ (hotspots) ចំនួន ៦៤៤ នៅក្នុងប្រទេសកម្ពុជា ខណៈដែលចំណុចក្តៅភាគច្រើននៅក្នុងប្រទេសថៃត្រូវបានរកឃើញនៅក្នុងដីស្រែចំការ។អង្គភាពព្យាករណ៍អាកាសធាតុកណ្តាលរបស់ប្រទេសថៃនៅនាយកដ្ឋានឧតុនិយមបាននិយាយថា ចំណុចក្តៅនៅកម្ពុជាមិនបង្ហាញសញ្ញាណាមួយនៃការថយចុះក្នុងអំឡុងពេលនៃការសង្កេតមួយសប្តាហ៍នោះទេ ដោយសារការបំពុលខ្យល់ពីប្រទេសកម្ពុជាឆ្លងកាត់ព្រំដែនចូលទៅក្នុងប្រទេសថៃក្នុងខេត្តស្រះកែវ និងខេត្តប្រាជីនបុរី។អង្គភាពក៏បានព្រមានផងដែរអំពីការកើនឡើងនៃការបំពុលខ្យល់រយៈពេលមួយសប្តាហ៍ទៀត ដោយសារតែចរន្តខ្យល់មិនល្អ។យោងតាមមជ្ឈមណ្ឌលកាត់បន្ថយការបំពុលខ្យល់របស់ប្រទេសថៃ បានឱ្យដឹងថា PM2.5 បានកើនលើសពីកម្រិតកំណត់នៅក្នុងខេត្តចំនួន ៣៩ រួមទាំងទីក្រុងបាងកកផងដែរ។ នៅក្នុង និងជុំវិញរាជធានី កម្រិត PM2.5 ក្នុងរយៈពេល ២៤ ម៉ោងកន្លងមក គឺនៅចន្លោះ ៤១.៨µg/m³ និង ៩០.៩µg/m³ ធៀបនឹងកម្រិតសុវត្ថិភាព ៣៧.៥µg/m³៕ប្រភពVNA
Post a Comment