សម្តេចតេជោហ៊ុនសែន៖«គ្មានការយោគយល់ណាសម្រាប់ផ្តល់ឱ្យពួកអ្នកទៀតទេព្រោះនៅពេលអ្នកវាយប្រហារមកលើគណបក្សប្រជាជនឬមកលើខ្ញុំតើពួកអ្នកមានបានយោគយល់ដល់យើងដែរឬទេ?
សម្តេចតេជោហ៊ុនសែននៅថ្ងៃទី៤ខែកុម្ភៈឆ្នាំ២០២៤នេះបានសរសេរនៅលើផេកហ្វេសប៊ុកផ្លូវការរបស់សម្តេចយ៉ាងដូច្នេះថា«គ្មានការយោគយល់ណាសម្រាប់ផ្តល់ឱ្យពួកអ្នកទៀតទេព្រោះនៅពេលអ្នកវាយប្រហារមកលើគណបក្សប្រជាជនឬមកលើខ្ញុំតើពួកអ្នកមានបានយោគយល់ដល់យើងដែរឬទេ?។ក្នុងការចុះផ្សាយក៏មានការនិយាយដោយសឹង សែនករុណា។ ខ្ញុំសូមឱ្យមេធាវីគណបក្សសិក្សាផ្លូវច្បាប់ដើម្បីប្តឹងមនុស្សម្នាក់នេះទៀតប្រសិនមានមូលដ្ឋានគ្រប់គ្រាន់ខាងផ្លូវច្បាប់។យើងសូមបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជាមិនផ្តល់ឱកាសសម្រាប់មនុស្សណាក៏ដោយប្រមាថមើលងាយគណបក្សតទៅទៀតទេយើងត្រូវរកយុត្តិធម៌សម្រាប់ខ្លួនយើងតាមផ្លូវតុលាការ។(សិទ្ធរបស់អ្នកមានព្រំដែនជាមួយសិទ្ធរបស់ខ្ញុំ)»៕
Post a Comment