ឡាវនឹ​ងធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំស្តីពីកា​រអភិវឌ្ឍតំបន់ត្រីកោ​ណ

 ប្រទេសឡាវនឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំលើកទី១៣នៃគណៈកម្មាធិការសម្របសម្រួលចម្រុះស្តីពីការអភិវឌ្ឍតំបន់ត្រីកោណ កម្ពុជា-ឡាវ-វៀតណាម ដែលនឹងប្រព្រឹត្តទៅនៅខេត្តអាត់តាពឺភាគខាងត្បូងនៃប្រទេសឡាវចាប់ពីថ្ងៃទី២៦ ខែកុម្ភៈដល់ថ្ងៃទី១ ខែមីនា។នេះបើតាមឲ្យដឹងពីXinhua។

រូបភាពតំណាង។សហការី
ទីភ្នាក់ងារសារព័ត៌មានឡាវបានរាយការណ៍កាលពីថ្ងៃសុក្រថាសន្និសីទនេះគឺជាយន្តការមួយក្នុងចំណោមយន្តការនៃក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការត្រីកោណអភិវឌ្ឍន៍រវាងកម្ពុជា ឡាវ និងវៀតណាម ដើម្បីលើកកម្ពស់សន្តិភាព និងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមគ្រប់ជ្រុងជ្រោយនៅក្នុងខេត្តជាប់ព្រំដែននៃប្រទេសទាំង៣។កិច្ចប្រជុំនេះនឹងពិនិត្យលើការអនុវត្តសេចក្តីថ្លែងការណ៍រួមនៃកិច្ចប្រជុំកំពូលត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម លើកទី១១ ឆ្នាំ២០២០និងផែនការមេស្តីពីការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមនៅតំបន់ត្រីកោណអភិវឌ្ឍន៍ឆ្នាំ២០២០។កិច្ចប្រជុំនេះក៏នឹងពិភាក្សាអំពីផែនការសកម្មភាពស្តីពីការផ្សារភ្ជាប់សេដ្ឋកិច្ចនិងផែនការអភិវឌ្ឍន៍ទេសចរណ៍ក្នុងចំណោមប្រទេសទាំង៣ ក៏ដូចជាទិសដៅនៃកិច្ចសហប្រតិបត្តិការដើម្បីជំរុញ និងទាក់ទាញពាណិជ្ជកម្ម ការវិនិយោគ និងទេសចរណ៍បន្ថែមទៀត មកកាន់តំបន់ត្រីកោណ៕

Powered by Blogger.