កិច្ចប្រ​ជុំឧត្តមមន្រ្តីតំបន់អ​ភិវឌ្ឍន៍ត្រីកោណចាប់ផ្តើមហើ​យដែលឡាវធ្វើជា​ម្ចាស់ផ្ទះ

 ប្រទេសឡាវបានធ្វើជាម្ចាស់ផ្ទះបន្តរៀបចំកិច្ចប្រជុំឧត្តមមន្រ្តីតំបន់អភិវឌ្ឍន៍ត្រីកោណ កម្ពុជា ឡាវ និងវៀតណាម នៅខេត្តអាតាពើ។

AKP
កិច្ចប្រជុំនេះ មានការចូលរួមពីសមភាគីនៃប្រទេសទាំង៣មានដូចជា ឯកឧត្តម ថុងផាន សាវណ្ណផេត អនុរដ្ឋមន្រ្តីការបរទេសនិងជាឧត្តមមន្រ្តីឡាវ ឯកឧត្តម ប៉ែន សុវិជាតិរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មនិងជាឧត្តមមន្រ្តីកម្ពុជា រួមទាំងឯកឧត្តមអនុរដ្ឋមន្រ្តី និងជាឧត្តមមន្រ្តីវៀតណាម នៅសាលប្រជុំខេត្ត កាលពីព្រឹកថ្ងៃទី២៩ខែកុម្ភៈឆ្នាំ២០២៤។នេះបើតាមឲ្យដឹងពីAKP។ឧត្តមមន្រ្តីទាំង៣ប្រទេសសុទ្ធសឹងបង្ហាញពីភាពរីករាយក្នុងការជួបប្រជុំដើម្បីបន្តអនុវត្តន៍ផែនការនិងបង្ហាញរបាយការណ៍ការងារដែលបានអនុវត្តន៍កន្លងទៅ។កិច្ចប្រជុំនេះបានអោយដឹងពីរបាយការណ៍លទ្ធផលនៃកិច្ចប្រជុំនៃអនុគណៈកម្មការចំនួន៤មានដូចជាអនុគណៈកម្មការសេដ្ឋកិច្ចអនុគណៈកម្មការសន្តិសុខនិងកិច្ចការបរទេស អនុគណៈកម្មការសង្គមនិងបរិស្ថាន និងអនុគណៈកម្មការសម្របសម្រួលខេត្ត។ ក្នុងនោះក៏មានការជម្រាបជូនពីលទ្ធផលនៃការរៀបចំព្រឹត្តិការណ៍អម ដូចជាពិព័រណ៌ពាណិជ្ជកម្ម និងសន្និសីទយុវជន។កិច្ចប្រជុំនេះ នឹងពិនិត្យសម្រេចលើរបៀបវារៈកិច្ចប្រជុំធំគឺកិច្ចប្រជុំគណៈកម្មការចម្រុះតំបន់អភិវឌ្ឍន៍ត្រីកោណកម្ពុជា ឡាវ វៀតណាមលើកទី១៣។សូមជម្រាបជូនថា កិច្ចប្រជុំនេះគឺជាយន្តការមួយក្នុងចំណោមយន្តការនៃក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការត្រីកោណអភិវឌ្ឍន៍នៃប្រទេសទាំងបីដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៩៩ដើម្បីលើកកម្ពស់សន្តិភាពនិងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមយ៉ាងទូលំទូលាយនៅក្នុងខេត្តជាប់ព្រំដែននៃប្រទេសទាំង៣។ចាប់តាំងពីបង្កើតឡើងក្នុងឆ្នាំ១៩៩៩ តំបន់ត្រីកោណអភិវឌ្ឍន៍របស់ CLV ត្រូវបានស្វាគមន៍ដោយភាគីផ្សេងៗទាំងសាធារណៈ និងឯកជន និងកំពុងរីកចម្រើន ដែលបច្ចុប្បន្នគ្របដណ្តប់ខេត្តចំនួន១៣នៃប្រទេសចំនួន ៣រួមមានខេត្តចំនួន៤(Attapeu, Sekong, Saravan និង Champasack) ក្នុងប្រទេសឡាវ៤ខេត្ត ( ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី និង​ក្រចេះ) ក្នុង​ប្រទេស​កម្ពុជា និង​ខេត្ត​ចំនួន​ប្រាំ (Dak Lak, Gia Lai, Kon Tum, DakNong និង BinhPhuc) របស់​វៀតណាម។ វាមានទំហំ១៤៤,៦០០គីឡូម៉ែត្រការ៉េ និងមានប្រជាជនប្រហែល៦.៧ លាននាក់៕

Powered by Blogger.