បណ្តាក្រុម​ហ៊ុ​នវិនិយោគសហ​អា​មេរិកចំនួន១៧ចូល​ជួប​ពិភាក្សាការ​ងារ​សម្តេច​ធិបតី

 នាថ្ងៃទី២៨ខែកុម្ភៈឆ្នាំ២០២៤នេះប្រមុខរដ្ឋាភិបាលសម្តេចមហាបវរធិបតីហ៊ុនម៉ាណែតបានអនុញ្ញាតឱ្យ លោក Brian D. McFeeters អនុប្រធានជាន់ខ្ពស់និងជានាយកគ្រប់គ្រងក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ានចូលជួបសម្ដែងការគួរសមនិងពិភាក្សាការងារនៅវិមានសន្តិភាព។ជាមួយគ្នានេះគណៈប្រតិភូចូលរួមពីបណ្តាក្រុមហ៊ុនវិនិយោគរបស់សហអាមេរិកចំនួន១៧រួមមាន៖

១. ក្រុមហ៊ុន Abbott ប្រចាំកម្ពុជា ជាប្រភេទក្រុមហ៊ុនធ្វើអាជីវកម្មលើអាហារូប្ថម្ភ (Nutrition)

២.ក្រុមហ៊ុនADMដែលជាក្រុមហ៊ុនឈានមុខលើការផ្គត់ផ្គង់ផលិតផលអាហារ និងភេសជ្ជៈ

៣. ក្រុមហ៊ុន Chevron ដែលជាក្រុមហ៊ុនមេរបស់ក្រុមហ៊ុន Caltex

៤. ក្រុមហ៊ុន ConocoPhilips ដែលជាក្រុមហ៊ុនឈានមុខមួយលើពិភពលោក ក្នុងផ្នែករុករក និងផលិត ប្រេងឥន្ធនៈ និងឧស្ម័នធម្មជាតិ

៥. ក្រុមហ៊ុន Estée Lauder Companies ដែលជាក្រុមហ៊ុនផលិត ធ្វើទីផ្សារ និងចែកចាយផលិតផលគ្រឿងសម្អាង

៦. ក្រុមហ៊ុន FedEx Express គឺជាក្រុមហ៊ុនដែលផ្គត់ផ្គង់លើសេវាកម្មដឹកជញ្ជូន ពាណិជ្ជកម្មអេឡិចត្រូនិក (e-commerce) និងសេវាកម្មធុរកិច្ច

៧. ក្រុមហ៊ុន Ford ដែលជាក្រុមហ៊ុនផលិត និងតម្លើងរថយន្តដ៏ល្បីល្បាញរបស់អាមេរិក

៨. ក្រុមហ៊ុន Jhpiego ដែលជាក្រុមហ៊ុនធ្វើអាជីវកម្មលើវិស័យសុខាភិបាល

៩. ក្រុមហ៊ុនធានារ៉ាប់រង Manulife

១០. ក្រុមហ៊ុន Mastercard ដែលជាក្រុមហ៊ុនផ្តល់សេវាទូទាត់ហិរញ្ញវត្ថុទូទាំងសកលលោក

១១. ក្រុមហ៊ុន Meta ដែលជាក្រុមហ៊ុនមេរបស់បណ្តាញសង្គម Facebook និង Instagram

១២. ក្រុមហ៊ុន Pfizer ប្រចាំប្រទេសថៃ និងឧបទ្វីបឥណ្ឌូចិន ។ Pfizer គឺជាក្រុមហ៊ុ នផលិតឱសថ និងវ៉ាក់សាំងឈានមុខមួយរបស់អាមេរិក

១៣. ក្រុមហ៊ុន Philip Morris International

១៤. ក្រុមហ៊ុន RMA Group ដែលជាក្រុមហ៊ុនឈានមុខក្នុងការនាំចូល និងតំឡើងរថយន្ត, សម្ភារបរិក្ខារ, សេវាកម្ម និង franchises លើផ្នែកម្ហូបអាហារ

១៥.ក្រុមហ៊ុនRocheដែលជាក្រុមហ៊ុនផ្តោតលើបរិវត្តកម្មបច្ចេកវិទ្យាលើវិស័យសុខាភិបាល

១៦. ក្រុមហ៊ុន Tilleke & Gibbins ដែលជាក្រុមហ៊ុនផ្តល់សេវាកម្មមេធាវី

១៧.ក្រុមហ៊ុនVisaដែលជាក្រុមហ៊ុនផ្តល់សេវាទូទាត់ហិរញ្ញវត្ថុទូទាំងសកលលោក៕



Powered by Blogger.