ឯកឧត្តមអភិសន្តិបណ្ឌិតស សុខារម្លឹកដល់ថ្នាក់ដឹកនាំក្រោមឱវាទមានភាពស្មោះត្រង់ក្នុងការធ្វើតេស្តរកសារធាតុញៀនក្នុងចំណោមមន្ត្រីនិងការងារផ្សេងៗទៀត
កណ្ដាល៖ប្រមុខក្រសួងមហាផ្ទៃកម្ពុជាមិនបណ្ដែតបណ្ដោយឱ្យមានចន្លោះប្រហោងឬភាពឆកល្វែងកើតមានដោយងាយៗឡើយក្នុងយុទ្ធនាការធ្វើតេស្តរកសារធាតុញៀនលើមន្រ្តីនគរបាលជាតិ។ ក្នុងពិធីបិទសន្និបាត និងសម្ពោធសមិទ្ធផលនៅបណ្ឌិត្យសភានគរបាលកម្ពុជា នថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានរម្លឹកដល់ថ្នាក់ដឹកនាំ និងមន្រ្តីគ្រប់អង្គភាពនគរបាលជាតិ ត្រូវមានភាពស្មោះត្រង់ក្នុងការងារនេះ ក៏ដូចជាការងារផ្សេងទៀតក្នុងវិជ្ជាជីវៈជាមន្ត្រី។ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានក្រើនរំលឹកកុំឱ្យថ្នាក់ដឹកនាំស្នងការដ្ឋាននិងអង្គភាពចំណុះក្រសួងមហាផ្ទៃ បិទបាំងករណីរកឃើញមន្រ្តីមានសារធាតុញៀន ឬមន្ត្រីប្រើប្រាស់គ្រឿងញៀន ដោយសារតែការទទួលបានផលប្រយោជន៍ ឬការយោគយល់ដល់មន្រ្តីជិតដល់អាយុចូលនិវត្តន៍ជាដើម។ ឯកឧត្តម ក៏បានផ្ដាំផ្ញើកុំឱ្យមានការព្រួយបារម្ភខ្លាចបាត់មន្រ្តី ពីព្រោះក្រសួង នឹងផ្ដល់ចំនួនក្របខណ្ឌថ្មីជំនួសឱ្យអ្នកចាស់ ដែលបានបណ្ដេញចេញ។
Post a Comment