តើរុស្ស៊ីឬអ៊ុយក្រែននរណាបានចំណេញក្រោយជម្លោះ២ឆ្នាំ?
បន្ទាប់ពីជម្លោះរយៈពេល២ឆ្នាំជាមួយរុស្ស៊ីទាហាននិងប្រធានាធិបតីអ៊ុយក្រែនលោកVolodymyrZelenskyបានសារភាពថាពួកគេឥឡូវនេះស្ថិតក្នុងស្ថានភាព"លំបាកខ្លាំង" នៅតាមបណ្តោយជួរមុខ។
ស្ថានភាពលំបាករបស់អ៊ុយក្រែន
អ្នកយកព័ត៌មាន Reuters បាននិយាយទៅកាន់ទាហានជាង២០នាក់ និងមេបញ្ជាការកងពលថ្មើរជើងអ៊ុយក្រែនយន្តហោះគ្មានមនុស្សបើក (UAV) និងអង្គភាពកាំភ្លើងធំនៅក្នុងតំបន់ជួរមុខផ្សេងៗគ្នា ដែលមានប្រវែង ១,០០០គីឡូម៉ែត្រនៅភាគខាងកើតនិងភាគខាងត្បូងនៃប្រទេស។ ខណៈពេលដែលនៅតែមានការលើកទឹកចិត្តដើម្បីប្រឆាំងនឹងរុស្ស៊ី ទាហានទាំងនេះបានលើកឡើងពីបញ្ហាប្រឈមនៃការទប់ទល់នឹងគូប្រជែងធំជាងនិងបំពាក់អាវុធល្អជាងមុនខណៈដែលការគាំទ្រផ្នែកយោធាពីលោកខាងលិចបានផ្តល់ឲ្យក្រុងគៀវបានធ្លាក់ចុះបើទោះបីជាមានការអំពាវនាវសុំជំនួយបន្ថែមពីប្រធានាធិបតី Volodymyr Zelensky ក៏ដោយ។មេបញ្ជាការម្នាក់ដែលកំណត់អត្តសញ្ញាណខ្លួនឯងថាជាHryhoriy នៃកងពលតូចទី៥៩បានពិពណ៌នាអំពីការវាយប្រហារឥតឈប់ឈរពីក្រុមទាហានរុស្ស៊ីពី៥ទៅ៧នាក់រហូតដល់១០ដងក្នុងមួយថ្ងៃជាការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់អង្គភាពរបស់លោកដែលធ្វើឱ្យទាហានថមថយកម្លាំង។យោងតាមទស្សនាវដ្ដីFinancialTimesនៅក្នុងលិខិតមួយផ្ញើទៅកាន់សហភាពអឺរ៉ុបនាពេលថ្មីៗនេះ រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន Rustem Umerov បានបង្ហាញថា"តម្រូវការប្រចាំថ្ងៃអប្បបរមា"របស់ទីក្រុងគៀវក្នុងជម្លោះគឺកាំភ្លើងធំចំនួន៦,០០០ដើម។ប៉ុន្តែកងកម្លាំងរបស់លោកអាចបាញ់បានត្រឹមតែ ២,០០០ដើមប៉ុណ្ណោះក្នុងមួយថ្ងៃ ដោយសារការផ្គត់ផ្គង់មិនគ្រប់គ្រាន់។កង្វះគ្រាប់កាំភ្លើងធំក៏ដោយសារតែអសមត្ថភាពរបស់ប្រទេសលោកខាងលិចក្នុងការរក្សាល្បឿននៃការផ្គត់ផ្គង់សម្រាប់ការប្រយុទ្ធដ៏យូរ។បន្ថែមពីលើការផ្អាកការផ្គត់ផ្គង់បណ្តោះអាសន្នរបស់សហរដ្ឋអាមេរិកសហភាពអឺរ៉ុប (EU) ក៏បានទទួលស្គាល់ថា ខ្លួននឹងមិនអាចសម្រេចបាននូវគោលដៅផ្ទេរកាំភ្លើងធំមួយលានគ្រាប់ទៅកាន់អ៊ុយក្រែននៅឆ្នាំនេះទេហើយចំនួននៃការពន្យារពេលផ្គត់ផ្គង់គិតត្រឹមខែមីនាឆ្នាំនេះបានកើនឡើងជិតពាក់កណ្តាល។ក្រុងគៀវពឹងផ្អែកខ្លាំងលើជំនួយបរទេសសម្រាប់ប្រាក់និងឧបករណ៍ដើម្បីប្រឈមមុខនឹងកម្លាំងរបស់ក្រុងម៉ូស្គូ។ ទោះបីជាយ៉ាងណាក៏ដោយ ជាមួយនឹងកញ្ចប់ជំនួយបន្ថែមចំនួន៦១ពាន់លានដុល្លារអាមេរិកត្រូវបានពន្យារពេលដោយសារតែជម្លោះនយោបាយនៅក្នុងទីក្រុងវ៉ាស៊ីនតោន អ៊ុយក្រែនហាក់ដូចជាស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់ជាងពេលណាទាំងអស់ចាប់តាំងពីការចាប់ផ្តើមនៃជម្លោះ។អនុរដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន លោក Ivan Havryliuk បានបង្ហាញប្រាប់ Reuters ថាកងទ័ពរបស់ប្រទេសនេះ ត្រូវបង្ខំចិត្តប្តូរទៅទីតាំងការពារដោយសារកង្វះកាំភ្លើងធំ និងមីស៊ីល។
អត្ថប្រយោជន៍របស់រុស្ស៊ី
ក្រុមអ្នកសង្កេតការណ៍វាយតម្លៃថាបន្ទាប់ពីរយៈពេល២ឆ្នាំចាប់តាំងពីទីក្រុងម៉ូស្គូបានចាប់ផ្តើមយុទ្ធនាការយោធាពិសេសនៅអ៊ុយក្រែនប្រទេសរុស្ស៊ីកំពុងស្ថិតក្នុងដៃកំពូលក្នុងជម្លោះដែលរួមបញ្ចូលគ្នានូវការប្រយុទ្ធគ្នាក្នុងលេណដ្ឋានជាមួយនឹងការលេចចេញនូវទាហានUAV រាប់ម៉ឺនគ្រឿងនៅលើមេឃ។កងទ័ពរុស្ស៊ីបានឈានទៅមុខតិចតួចក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ហើយបានអះអាងនូវជ័យជម្នះដ៏សំខាន់មួយកាលពីចុងសប្តាហ៍មុន នៅពេលដែលពួកគេបានគ្រប់គ្រងទាំងស្រុងនូវទីក្រុងយុទ្ធសាស្ត្រ Avdiivka ក្នុងតំបន់ដែលមានការប្រកួតប្រជែងយ៉ាងខ្លាំងក្លានៃទីក្រុង Donetsk ភាគខាងកើត។ អ្នកនាំពាក្យកងពលតូចវាយប្រហារទី៣របស់អ៊ុយក្រែនដែលជាអង្គភាពមួយក្នុងចំណោមអង្គភាពដែលព្យាយាមការពារទីក្រុងបានបញ្ជាក់ថាចំនួនសត្រូវគឺធំជាងចំនួនរបស់ពួកគេដល់ទៅ៧ដង។លោក Michael Kofman សហការីជាន់ខ្ពស់និងជាអ្នកជំនាញខាងយោធារុស្ស៊ីនៅ Carnegie Endowment for International Peace (Washington, USA) បានប៉ាន់ប្រមាណថាកងកម្លាំងម៉ូស្គូកំពុងបាញ់កាំភ្លើងធំ៥ដងច្រើនជាងរុស្ស៊ីទៅកាន់កងទ័ពគៀវដែលស្រដៀងទៅនឹងទិន្នន័យវាយតម្លៃដែលផ្តល់ដោយមេបញ្ជាការអ៊ុយក្រែន Hryhoriy ។បច្ចុប្បន្នទីក្រុងម៉ូស្គូគ្រប់គ្រងជិតមួយភាគប្រាំនៃទឹកដីរបស់អ៊ុយក្រែន រួមទាំងឧបទ្វីបគ្រីមៀដែលត្រូវបានបញ្ចូលដោយរុស្ស៊ីក្នុងឆ្នាំ២០១៤។មន្ត្រីអ៊ុយក្រែនបាននិយាយថាកងកម្លាំងប្រដាប់អាវុធរបស់ពួកគេមានកងទ័ពប្រហែល៨០០,០០០ ។ ច្បាប់ថ្មីមួយដើម្បីប្រមូលប្រជាជនអ៊ុយក្រែនបន្ថែមពី ៤៥០,០០០ទៅ៥០០,០០០នាក់ចូលទៅក្នុងជួរកងទ័ពជិតនឹងត្រូវបានអនុម័តដោយសភារបស់ប្រទេស។ប៉ុន្តែសម្រាប់ទាហានមួយចំនួនដែលចូលរួមក្នុងការប្រយុទ្ធ ការពង្រឹងដ៏សំខាន់មួយហាក់ដូចជាក្តីសង្ឃឹមឆ្ងាយ។ផ្ទុយទៅវិញ កាលពីចុងឆ្នាំមុន ប្រធានាធិបតីរុស្ស៊ីលោកVladimir Putin បានបញ្ជាឱ្យបង្កើនចំនួនទាហានរុស្ស៊ីពី ១៧ម៉ឺននាក់ ដល់ ១,៣លាននាក់។ ក្រៅពីបុគ្គលិកការចំណាយលើវិស័យការពារជាតិរបស់រុស្ស៊ីក៏លើសពីអ៊ុយក្រែនដែរ។ទីក្រុងម៉ូស្គូបានចំណាយ១០៩ពាន់លានដុល្លារលើវិស័យនេះក្នុងឆ្នាំ២០២៤ ច្រើនជាងពីរដងនៃផែនការចំណាយរបស់អ៊ុយក្រែនចំនួន៤៣,៨ ពាន់លានដុល្លារ។
ប្រកួតប្រជែងជាមួយUAVខ្នាតធំ
នៅក្នុងជម្លោះរុស្ស៊ី-អ៊ុយក្រែនយន្តហោះចម្បាំងធម្មតាគឺកម្រមានណាស់នៅលើជួរមុខភាគច្រើនដោយសារតែកងកម្លាំងការពារដែនអាកាសដើរតួនាទីរារាំង។ទោះបីជាយ៉ាងណាក៏ដោយការប្រយុទ្ធមួយកំពុងផ្ទុះឡើងនៅលើមេឃលើមាត្រដ្ឋានដ៏គួរឱ្យភ្ញាក់ផ្អើលមួយខណៈដែលភាគីទាំងពីរព្យាយាមដណ្តើមបានដៃកំពូលនៅក្នុងបច្ចេកវិទ្យាUAVដែលជាម៉ាស៊ីនដែលផលិតក្នុងតម្លៃថោក។ប៉ុន្តែអាចតាមដានចលនារបស់សត្រូវ ប្រមូលព័ត៌មានស៊ើបការណ៍ ទម្លាក់គ្រាប់បែកដោយភាពជាក់លាក់ខ្ពស់ក៏ដូចជាវាយលុកនិងវាយប្រហារយ៉ាងជ្រៅទៅក្នុងទឹកដីរបស់សត្រូវ។អ៊ុយក្រែនបានឃើញការរីកចម្រើនក្នុងការផលិតនិងការបង្កើតថ្មីរបស់UAV ហើយកំពុងអភិវឌ្ឍម៉ាស៊ីនរយៈចម្ងាយឆ្ងាយកាន់តែទំនើប។ រដ្ឋមន្ត្រីក្រសួងឌីជីថលអ៊ុយក្រែន លោក Mykhailo Fedorovបានប្រាប់Reutersថាកាលពីឆ្នាំមុនក្រុមហ៊ុនផលិតរបស់ប្រទេសនេះបានដឹកជញ្ជូន UAVច្រើនជាង៣០០,០០០ គ្រឿងតាមការបញ្ជាទិញ ហើយច្រើនជាង១០០,០០០ត្រូវបានបញ្ជូនទៅជួរមុខ។ការផ្តោតអារម្មណ៍នាពេលបច្ចុប្បន្នគឺទៅលើ UAVsទម្ងន់ស្រាល និងអាចគ្រប់គ្រងបាន (FPV) UAVដែលប្រតិបត្តិករអាចសង្កេតមើលវាលដោយផ្ទាល់ពីចម្ងាយដោយប្រើកាមេរ៉ានៅលើយន្តហោះ។ប្រធានាធិបតីZelenskyបានកំណត់គោលដៅសម្រាប់អ៊ុយក្រែនក្នុងការផលិតFPVមួយលាននៅឆ្នាំនេះ។ទោះជាយ៉ាងណាក៏ដោយ ប្រទេសរុស្ស៊ីបានដឹងយ៉ាងឆាប់រហ័សនូវអត្ថប្រយោជន៍នៃ UAVនិង FPVបន្ទាប់មកបានស្វែងរកការយកឈ្នះគូប្រជែងរបស់ខ្លួនជាមួយនឹងការវិនិយោគដ៏ធំដែលធើ្វឱ្យវាបន្សាបផលប្រយោជន៍ដំបូងរបស់កងកម្លាំងគៀវ។ ក្រសួងការពារជាតិរុស្ស៊ីនាពេលថ្មីៗនេះបាននិយាយថា ប្រទេសនេះបានបង្កើនការផលិត UAVនិង FPV យោធានៅក្នុងឆ្នាំមុន ។ប៉ុន្តែមិនបានប្រកាសពីចំនួនជាក់លាក់នោះទេ។មេបញ្ជាការកងពលតូចទី៥៩របស់ទីក្រុងគៀវបានសារភាពថាការប្រើប្រាស់ UAVនិងFPVយ៉ាងច្រើនរបស់ទីក្រុងម៉ូស្គូបានធ្វើឱ្យកងទ័ពអ៊ុយក្រែនមានការលំបាកក្នុងការបង្កើតឬពង្រឹងទីតាំងដែលមានកំពែងរឹងមាំ។ នៅពេលដែលការប្រើប្រាស់យានយន្តគ្មានមនុស្សបើកកើនឡើង ភាគីទាំងពីរកំពុងបង្កើនការដាក់ពង្រាយប្រព័ន្ធសង្គ្រាមអេឡិចត្រូនិចដែលអាចរំខានដល់ភាពញឹកញាប់នៃការបញ្ជូនបញ្ជាពីទាហានទៅកាន់UAV ដែលបណ្តាលឱ្យពួកគេធ្លាក់ឬខកខានគោលដៅ។អ្នកវិភាគកត់សម្គាល់ថា ជម្លោះនាពេលនេះមិនបង្ហាញសញ្ញានៃការបញ្ចប់នោះទេក្នុងបរិបទដែលទាំងក្រុងម៉ូស្គូ និងក្រុងគៀវមិនព្រមធ្វើសម្បទាន ដើម្បីអង្គុយនៅតុចរចា។ ពួកគេសង្ឃឹមថា រុស្ស៊ី និងអ៊ុយក្រែនអាចឈានដល់កិច្ចព្រមព្រៀងមួយ ដើម្បីបញ្ចប់ការប្រយុទ្ធគ្នាតាមរយៈការទូតដើម្បីជៀសវាងការខាតបង់យ៉ាងធ្ងន់ធ្ងរសម្រាប់ប្រទេសទាំងពីរដោយមិនគិតថាភាគីណាមួយឈ្នះលើសមរភូមិមុខនោះទេ៕ពុតសាម៉ាត់
Post a Comment