ប្រមុខរដ្ឋាភិបាលកម្ពុជាសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែតបានថ្លែងថា ក្រសួងអប់រំបានលើកកម្ពស់គុណភាពអប់រំនៅគ្រប់កម្រិតដើម្បីធ្វើឱ្យកម្ពុជាមានធនធានមនុស្សកាន់តែសម្បូរបែបចូលរួមអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិឱ្យបានរីកចម្រើនឆាប់រហ័ស។
|
|
ការថ្លែងរបស់សម្តេចធិបតីក្នុងឱកាសអញ្ជើញជាអធិបតី“សម្ពោធទីតាំងសាកលវិទ្យាល័យជាតិគ្រប់គ្រងសាខាវាលស្បូវនិងប្រគល់សញ្ញាបត្រជូននិស្សិតជ័យលាភី នៃសាកលវិទ្យាល័យជាតិគ្រប់គ្រង” នាព្រឹកថ្ងៃព្រហស្បតិ៍ត្រូវនឹងថ្ងៃទី១៥ខែកុម្ភៈឆ្នាំ២០២៤នេះ។សូមជម្រាបជូនថារាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧នេះបានកំណត់យកការអភិវឌ្ឍធនធានមនុស្សជាអាទិភាពទី១បន្ទាប់ពីផ្លូវទឹកភ្លើងនិងបច្ចេកវិទ្យាដើម្បីបង្កើតធនាគារចំណេះដឹងឱ្យបានកាន់តែច្រើនក្នុងសង្គមជាតិ។សម្តេចនាយករដ្ឋមន្ត្រីបានថ្លែងថាការកសាងធនធានមនុស្សរបស់កម្ពុជាគឺសំខាន់ណាស់ដើម្បីអាចប្រកួតប្រជែងជាមួយពិភពលោកខណៈបច្ចុប្បន្នធនធានមនុស្សរបស់កម្ពុជាកាន់តែមានលទ្ធភាពប្រកួតប្រជែងជាមួយពិភពលោក។សម្ដេចធិបតីបានបន្តថ្លែងថាប្រទេសជាតិមានសុខសន្តិភាពគឺឈប់យកលុយទិញអាវុធបាញ់គ្នា។ប៉ុន្តែបានបង្វែរថវិកាទៅវិនិយោគវិស័យធនធានមនុស្សនិងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនៅទូទាំងប្រទេស។ ព្រោះថាធនធានមនុស្សរបស់កម្ពុជាគឺជាម្ចាស់ការរបស់ប្រទេស។ការទាញអ្នកវិនិយោគមកកម្ពុជាបានគឺដោយសារមានធនធានមនុស្ស ប្រកបដោយ កម្លាំងសមត្ថភាពនិងចំណេះដឹង៕
Post a Comment