ឯកឧត្តមអ៊ូ វណ្ណាអញ្ជើញជាអធិបតីពិធីបញ្ចុះខណ្ឌសីមានិងឆ្លងសមិទ្ធផលនានានៅវត្តសុវណ្ណមុនី
ព្រៃវែង៖នាព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤ នេះ ឯកឧត្តម អ៊ូ វណ្ណា អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃនិងជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះខណ្ឌសីមា និងឆ្លងសមិទ្ធផលនានា នៅវត្តសុវណ្ណមុនី ហៅវត្តសង្វាន ស្ថិតក្នុងភូមិសង្វាន ឃុំព្រៃខ្លា ស្រុកស្វាយអន្ទរ។នៅក្នុងឱកាសនោះ ឯកឧត្តម អ៊ូ វណ្ណា ក៏បាននាំយកបច្ច័យរបស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ កែ សួនសុភី ស សុខា ចំនួន ២៥ ០០០ ០០០(ម្ភៃប្រាំលានរៀល) ប្រគេនដល់ព្រះចៅអធិការវត្តសុវណ្ណមុនី សម្រាប់ចូលរួមក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធនានាក្នុងវត្តផងដែរ។
Post a Comment