ឃ្លាំង​​ប្រេង​​រុស្ស៊ី​ត្រូវ​ភ្លើង​ឆេះ​ដោ​​យសារUAVរបស់​អ៊ុយក្រែន​ទីក្រុង​ម៉ូស្គូ​បាន​ព្រមា​ន​កូរ៉េខាង​ត្បូង

 អភិបាលនៃតំបន់Bryanskភាគខាងលិចនៃប្រទេសរុស្ស៊ីបាននិយាយថា ឃ្លាំងស្តុកប្រេងមួយកន្លែងត្រូវបានឆេះបន្ទាប់ពីយន្តហោះគ្មានមនុស្សអ៊ុយក្រែន(UAV)បើកការវាយប្រហារ។

ឃ្លាំង​​ប្រេង​​រុស្ស៊ី​ត្រូវ​ភ្លើង​ឆេះ​ដោ​​យសារUAVរបស់​អ៊ុយក្រែន។AP
សារព័ត៌មាន Sputnik បានដកស្រង់សម្តីលោក Alexander Bogomaz អភិបាលនៃតំបន់Bryanskដោយនិយាយថាភ្លើងបានឆាបឆេះដោយសារតែគ្រាប់បានធ្លាក់ទៅលើឃ្លាំងប្រេង Klintsovsk ក្នុងទីក្រុង Klintsy ថ្ងៃនេះ (ថ្ងៃទី១៩ខែមករា)ខណៈដែលកងកម្លាំងការពារដែនអាកាសបានបាញ់ទម្លាក់UAV របស់អ៊ុយក្រែន។យោងតាមលោក Bogomaz ក្រុមពន្លត់អគ្គីភ័យ និងជួយសង្គ្រោះមកពីក្រសួងស្ថានការណ៍គ្រាអាសន្នរុស្ស៊ីក៏ដូចជាមជ្ឈមណ្ឌលពន្លត់អគ្គីភ័យនិងសង្គ្រោះ Bryansk ស្ថិតនៅកន្លែងកើតហេតុ។លោក​បាន​បន្ត​ថា​៖«​តាម​ព័ត៌មាន​បឋម​មិន​មាន​អ្នក​រង​របួស​ក្នុង​ហេតុការណ៍​នេះ​ទេ​។ លោក Bogomazបានសរសេរនៅលើបណ្តាញ Telegram ថាឃ្លាំងប្រេងកំពុងឆេះនៅឡើយ។


រុស្ស៊ីព្រមានកូរ៉េខាងត្បូងកុំឲ្យបញ្ជូនអាវុធទៅអ៊ុយក្រែន


ឯកអគ្គរដ្ឋទូតរុស្ស៊ីថ្មីប្រចាំនៅកូរ៉េGeorgy Zinovyevបានព្រមានថា ការផ្តល់អាវុធដ៍សាហាវដោយផ្ទាល់ដល់អ៊ុយក្រែននឹងធ្វើឱ្យទីក្រុងម៉ូស្គូគិតឡើងវិញនូវទស្សនវិស័យនៃទំនាក់ទំនងរបស់ខ្លួនជាមួយទីក្រុងសេអ៊ូល។ទីភ្នាក់ងារសារព័ត៌មានTassបានដកស្រង់សម្តីលោកZinovyev កាលពីថ្ងៃទី១៩ខែមករាដោយបានប្រកាសថា"យើងមានឆន្ទៈពិចារណាកូរ៉េខាងត្បូងជាដៃគូសន្យាដរាបណាប្រទេសនេះមិនឆ្លងកាត់ខ្សែបន្ទាត់ក្រហមដែលគូសដោយយើងទាក់ទងនឹងការផ្គត់ផ្គង់ដោយផ្ទាល់។" រហូត​មក​ដល់​ពេល​នេះ យើង​បញ្ជាក់​ថាមិន​មាន​ការ​ខូច​ខាត​ធ្ងន់ធ្ងរ​ណា​មួយ​បាន​កើត​ឡើង​ចំពោះ​ទំនាក់​ទំនង​ទ្វេភាគី​នោះ​ទេ»។Zinovyev បានបន្ថែមថា កូរ៉េខាងត្បូងបាននាំចេញផលិតផលយោធាយ៉ាងច្រើន។ប៉ុន្តែទីក្រុងសេអ៊ូលបានទទូចទៅកាន់ទីក្រុងម៉ូស្គូថាការផ្គត់ផ្គង់ទាំងនេះគឺស្របតាមច្បាប់ពាណិជ្ជកម្មអន្តរជាតិនិងមានអ្នកប្រើប្រាស់ចុងក្រោយដែលមិនរាប់បញ្ចូលរដ្ឋាភិបាលក្រុងគៀវ។ឯកអគ្គរដ្ឋទូតរុស្ស៊ីក៏បានអំពាវនាវឱ្យទីក្រុងសេអ៊ូលអនុវត្តការប្តេជ្ញាចិត្តខាងលើឱ្យបានហ្មត់ចត់។មន្ត្រី​កូរ៉េ​នៅ​មិន​ទាន់​ឆ្លើយ​តប​នឹង​ការ​លើក​ឡើង​របស់​លោកZinovyev ទេ៕

Powered by Blogger.