រុស្ស៊ី​លា​ប​​ព​ណ៌​យន្តហោះ​ចម្បាំង​ក្លែងក្លាយ​​នៅ​​ព្រលាន​យន្តហោះ​ដើម្បី​បញ្ឆោ​ត​យន្តហោះ​គ្មាន​​​មនុស្ស​បើ​ក​អ៊ុយ​ក្រែន​?

រូបភាពផ្កាយរណបថ្មីបង្ហាញថារុស្ស៊ីហាក់ដូចជាបានលាបពណ៌យន្តហោះចម្បាំងក្លែងក្លាយនៅឯមូលដ្ឋានទ័ពអាកាសមួយរបស់ខ្លួន។នេះមិនមែនជាលើកទី១ទេដែលទីក្រុងម៉ូស្គូបានទាញយន្តហោះចម្បាំងក្លែងក្លាយនិងអ្នកវិភាគជឿថានេះគឺជាការប៉ុនប៉ងដើម្បីបញ្ឆោតយន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែននិងបំភាន់កងកម្លាំងទាំងនេះ។យោងតាមទស្សនាវដ្តី Business Insider រូបភាពផ្កាយរណបចុះថ្ងៃទី២៨ខែធ្នូ ឆ្នាំ២០២៣ថតដោយ Planet Labs PBC នៅមូលដ្ឋាននៅ Primorsko-Akhtarsk (រុស្ស៊ី) បង្ហាញពីយន្តហោះជាច្រើនបានចតជាជួរ។នៅថ្ងៃទី២៦ខែមិថុនា ឆ្នាំ២០២៣រូបភាពពីផ្កាយរណបនៃមូលដ្ឋានទ័ពអាកាស Yeysk នៅក្បែរនោះបានបង្ហាញរូបភាពនៃយន្តហោះចម្បាំងចំនួន៣គ្រឿងនៅជាប់គ្នាដែលសុទ្ធសឹងតែបង្ហាញនូវពណ៌សភ្លឺចែងចាំង។នៅជាប់នឹងយន្តហោះទាំង៣នេះគឺជាគ្រោងពណ៌សនៃយន្តហោះចម្បាំងនិងផ្ទៃផ្លូវពណ៌ប្រផេះអាចមើលឃើញយ៉ាងច្បាស់នៅចំកណ្តាលនៃការរចនា៕

រូបថតអេក្រង់ពីវីដេអូបង្ហាញពីយន្តហោះគ្មានមនុស្សបើក Lancet របស់រុស្ស៊ី វាយប្រហារយន្តហោះចម្បាំងSu-25 របស់អ៊ុយក្រែន។រូបថត៖ X



Powered by Blogger.