ប្រសា​សន៍ប្រមុខគណបក្សប្រជាជ​នកម្ពុជាផ្ញើសារទៅអ្នកមិ​នពេញចិត្តនឹងថ្ងៃ៧​មករាឱ្យធ្វើដំ​ណើរទៅកាន់​ចម្ការមីន

ក្នុងពិធីមីទ្ទីងរំឭកខួបលើកទី៤៥ នៃទិវាជ័យជំម្នះ ៧មករា (០៧.០១.១៩៧៩-០៧.០១.២០២៤)នាព្រឹកថ្ងៃទី៧ខែមករាឆ្នាំ២០២៤នៅខាងមុខសាលមហោស្រពកោះពេជ្រដែលមានអ្នកចូលរួមប្រមាណជាង២ម៉ឺននាក់សម្ដេចតេជោហ៊ុនសែនប្រធានក្រុមឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជានិងជាប្រធានគណបក្សប្រជាជនកម្ពុជាបានមានប្រសាសន៍ផ្ដាំផ្ញើទៅអ្នកមិនពេញចិត្តជាមួយនឹងការឈប់សម្រាកថ្ងៃ៧មករានិងមិនពេញចិត្តនឹងការឈប់សម្រាកនៅថ្ងៃទី២៩ខែធ្នូឱ្យធ្វើដំណើរទៅកាន់ចម្ការមីនដែលនៅសេសសល់ដើម្បសាកល្បងជាមួយនឹងគ្រោះថ្នាក់ដែលពួកអ្នកគួរតែប្រថុយ។

ប្រសិនបើអ្នកពិតជាជើងឯកនៃការប្រឆាំង៧មករានិងការប្រឆាំងជាមួយសន្តិភាពសូមអស់លោកអ្នកសាកល្បងដោយខ្លួនឯងនិងចម្ការមីនដែលនៅសេសសល់ដោះមិនទាន់អស់។សម្ដេចតេជោ ហ៊ុន សែនគូសបញ្ជាក់ថាជោគជ័យនិងការសប្បាយរីករាយរបស់ប្រជាជនកម្ពុជាយើងនៅថ្ងៃនេះ គឺពិតជាផ្តើមចេញពីជ័យជម្នះ៧មករា បើគ្មានជ័យជម្នះ៧មករា យើងពិតជាមិនអាចមានអ្វីៗដូចថ្ងៃនេះឡើយ នេះជាសច្ចធម៌ប្រវត្តិសាស្ត្រ។ ស្មារតី៧មករា ចារិកជាប់ក្នុងមនសិការរបស់ប្រជាពលរដ្ឋកម្ពុជាគ្រប់រូប និងបានប្រែក្លាយទៅជាកម្លាំងមហាសាមគ្គីជាតិដើម្បីកសាង និងការពារមាតុភូមិប្រកបដោយវីរភាពដែលធ្វើឱ្យប្រជាជាតិយើងបានឈានឡើងពីជ័យជម្នះមួយទៅកាន់ជ័យជម្នះមួយទៀតឥតឈប់ឈរ។ស្មារតី៧មករា មានគុណតម្លៃធំធេងជាអមតៈសម្រាប់ប្រជាជនយើងក្នុងការបន្តដំណើរទៅមុខទៀត ដើម្បីកសាងប្រទេសកម្ពុជាមួយ ឯករាជ្យ សន្តិភាព សេរីភាព អព្យាក្រឹត ប្រជាធិបតេយ្យ និងវឌ្ឍនភាពសង្គម។ ព្រមជាមួយនោះ យើងទាំងអស់គ្នាក៏ត្រូវយល់ឱ្យបានច្បាស់ថាបើគ្មានសន្តិភាពក៏មិនអាចមានការអភិវឌ្ឍ និងមានអ្វីៗដូចថ្ងៃនេះដែរ។ សន្តិភាពមានតម្លៃជាទីបំផុត ការបំផ្លាញសន្តិភាពមិនពិបាកទេ តែការបង្កើតសន្តិភាព គឺពិបាកណាស់ ពុំនោះសោតរាប់តំណមនុស្សក៏ពុំអាចបង្កើតសន្តិភាពបានដែរ។ អាស្រ័យហេតុនេះយើងត្រូវសាមគ្គីគ្នារួមចិត្តតែមួយដើម្បីថែរក្សាសន្តិភាពដែលរកបានមកដោយលំបាកបំផុតនេះឱ្យគង់វង្សឋិតថេរ មិនឱ្យអានុភាពណាមកបំផ្លាញបានឡើយ ទោះបីត្រូវបង់ដោយតម្លៃណាក្ដី។ ក្នុងជំហរដ៏មុតមាំនេះ គណបក្សប្រជាជនកម្ពុជា សូមអបអរសាទរ និងគាំទ្រទាំងស្រុងនូវសេចក្ដីសម្រេចរបស់រាជ-រដ្ឋាភិបាលតាមរយៈអនុក្រឹត្យលេខ ០១ អនក្រ.បក ចុះថ្ងៃទី១ ខែមករា ឆ្នាំ ២០២៤ ដែលបានកំណត់យកថ្ងៃទី ២៩ ខែធ្នូ ជារៀងរាល់ឆ្នាំ ជា «ទិវាសន្តិភាពនៅកម្ពុជា» ដែលជាថ្ងៃបុណ្យជាតិផ្លូវការមួយនៅព្រះរាជាណាចក្រកម្ពុជា និងជាថ្ងៃឈប់សម្រាកសាធារណៈ។សម្ដេចតេជោគូសបញ្ជាក់បន្ថែមថា តាមរយៈបណ្ដាសមិទ្ធផលជាប្រវត្តិសាស្ត្រដែលយើងសម្រេចបានទាំងអស់កន្លងមកនេះបានបង្ហាញច្បាស់ថាកម្ពុជាបាននិងកំពុងឈានទៅមុខតាមមាគ៌ាមួយដ៏ត្រឹមត្រូវ ដែលឆ្លើយតបទៅនឹងបំណងប្រាថ្នារបស់ប្រជាជន និងស្របជាមួយនឹងសភាពការណ៍ជាក់ស្ដែងទាំងនៅក្នុងប្រទេស ទាំងនៅក្រៅប្រទេស។ព្រមជាមួយនោះក៏បានឆ្លុះបញ្ចាំងឱ្យឃើញច្បាស់នូវការចូលរួមរបស់ប្រជាជនកម្ពុជាគ្រប់ស្រទាប់ គ្រប់ជនជាតិ និងគ្រប់ជំនឿសាសនា មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ យុវជន កម្មករ កសិករ អាជីវករ ព្រះសង្ឈ បព្វជិតនៃសាសនានានាបញ្ញវន្ដវិនិយោគិននិងមជ្ឈដ្ឋានចម្រើនជឿនលឿនទាំងឡាយក្នុងសង្គម ប្រកបដោយមនសិការស្នេហាជាតិយ៉ាងជ្រាលជ្រៅ ដើម្បីឧត្តមប្រយោជន៍នៃប្រទេសជាតិ៕


Powered by Blogger.